Loading...

Xiaomi ​ចេញ​​ស្មា​ត​​ហ្វូ​ន​​កាមេរ៉ា​​ភ្លោះ​​លើក​ដំបូង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 11:25 am

Redmi Pro មានការកំណត់ រចនាសម្ព័ន្ធ ខ្លាំងគួរសម ប្រើរ៉េម ៤ជីកាបៃ ថាមពល ១២៨ជីកាបៃ និងតម្លៃលក់ប្រមាណ ៣០០ដុល្លារ ។
Xiaomi ទីបំផុតបានចូលរួមក្នុងការលេងស្មាតហ្វូនមានកាមេរ៉ាភ្លោះ ពេលដាក់តាំងបង្ហាញ Redmi Pro មាន lens កាមេរ៉ា២ ដើម្បីបង្កើតប្រសិទ្ធភាព bokeh ។ នេះគឺជាមុខងារបានមាននៅលើទូរស័ព្ទ Huawei P9 និងគំរូ HTC One M8 បង្ហាញមុខកាលពីឆ្នាំ២០១៤ ។
ចំណុចគួរឲ្យចាប់អារម្មណ៍នៅទីនេះគឺ កាមេរ៉ា២នេះរបស់ទូរស័ព្ទមិនដូចគ្នា ។ អ្នកប្រើប្រាស់មានកាមេរ៉ា១៣មេហ្គាភិចសែលប្រើអង្គញាណ (sensor) Sony និងមួយទៀតកាមេរ៉ា៥មេហ្កាភិចសែល ប្រើអង្គញាណ Samsung ។ Xiaomi ភ្ជាប់ទិន្នន័យរូបភាពីកាមេរ៉ាទាំងពីរនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់លៃតម្រូវរូបភាព បង្កើតទៅជារូបភាពកាន់តែស្អាតគាប់ភ្នែក ។ ការអនុវត្តនេះមានប្រសិទ្ធភាពល្អបំផុតពេលថតរូបមួយកំណាត់ខ្លួន ឬទិដ្ឋភាពវត្ថុ ។
Xiaomi មិនបានប្រកាសមុខងារណាផ្សេងសម្រាប់ប្រព័ន្ធកាមេរ៉ាភ្លោះនេះទេ ឧទាហរណ៍ដូចជា zoom ឬថតរូបខ្វះពន្លឺ ។
អំពីការកំណត់រចនាសម្ព័ន្ធ ម៉ូដែលមានឈ្មោះហៅថា Pro នេះ មិនខុសគ្នាឆ្ងាយទេ បើប្រៀបធៀបជាមួយទូរស័ព្ទ Redmi ផ្សេង ។ ទូរស័ព្ទមានសំបកលោហ:ធាតុ រ៉េម៤ជីកាបៃ សមត្ថភាពផ្ទុក ១២៨ជីកាបៃ និងឈីប Media Tek Helio X25 មាន១០បន្ទះ ។ ទូរស័ព្ទមានជំនួយ 4G LTE ស៊ីម២ (ស៊ីមទី២ដាក់នៅក្នុងប្រហោងដាក់អង្គចងចាំ) ។ Redmi Pro ក៏មានអង្គញាណ (sensor) ស្កែនក្រយៅដៃ ដាក់នៅក្រោមផ្នែកអេក្រង់ ៥,៥អ៊ីញ Full HD OLED ដែរ ។
ស៊េរីស្តង់ដាររបស់ Redmi Pro មានរ៉េម ៣ជីកាបៃ សមត្ថភាពផ្ទុក ៣២ជីកាបៃ និងឈីប Helio X20 ។ ក្រុមហ៊ុនបន្ថែមកំណែថ្មី២ផ្សេង មានការកំណត់រចនាសម្ព័ន្ធរៀងគ្នា គឺ RAM 4 GB/64 GB និង RAM 3 GB/64 GB ។ ទាំងពីរនេះសុទ្ធតែប្រើប្រាស់ឈីប X25 ។
ទូរស័ព្ទនឹងចេញលក់នៅថ្ងៃទី៦ខែសីហា ក្នុងតម្លៃរៀងគ្នា ២២៥ដុល្លារ និង៣០០ដុល្លារ សម្រាប់ស៊េរីស្តង់ដារ និងលំដាប់ខ្ពស់ ។ បន្ទាប់ពីប្រទេសចិន ម៉ូដែលនេះនឹងឆាប់មានមុខនៅប្រទេសឥណ្ឌា ហុងកុង សិង្ហបុរី ៕
ដោយ: តូច រំលឹក