Loading...

លោក​កឹម សុខា ប្តេជ្ញា​ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ ព្រមាន​ប្រើ​អំណាច​ពលរដ្ឋ​បើ​មា​ន​ការ​រំលោភ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 7:17 am

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ខែ ពីបទ “បដិសេធក្នុងការចូលខ្លួន” នោះ បានប្រកាសជំហរប្តេជ្ញាការពាររដ្ឋធម្មនុញ្ញជា ដាច់ខាត ហើយបើមានការរំលោភបំពានរដ្ឋធម្មនុញ្ញ លោកនឹងប្រើកម្លាំងប្រជាពលរដ្ឋ ដើម្បីការពារ។

ថ្លែងនៅក្នុងពិធីប្រារឰខួបលើកទី២៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ដែល រៀបចំដោយគណបក្សសង្គ្រោះជាតិ កាលពី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ លោកកឹម សុខា បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ បើសិនស្ថាប័នរដ្ឋនានា  មិនគោរពរដ្ឋធម្មនុញ្ញ និងមានការរំលោភរដ្ឋ- ធម្មនុញ្ញ មានតែប្រជាពលរដ្ឋការពាររដ្ឋធម្មនុញ្ញ។ ដូច្នេះលោកសុំអំពាវនាវឱ្យអ្នកនយោបាយទាំង អស់ វិលមករកការផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីសេចក្តីសុខទាំងអស់គ្នា។

លោកកឹម សុខា មានប្រសាសន៍ថា “យើង អាចនាំគ្នាពិនិត្យមើលនិងវាយតម្លៃទាំងអស់គ្នា មិនមែនជាការវាយប្រហារទេ ការវាយតម្លៃ ទៅលើច្បាប់កំពូលនេះ ព្រោះសំខាន់ណាស់ យើងដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញ គឺជាច្បាប់ កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា គ្មានស្អីដែលខ្ពស់ជាង រដ្ឋធម្មនុញ្ញោទ ស្ថាប័នណាក៏ដោយ តួនាទីបុគ្គល ណាក៏ដោយ អត់មានខ្ពស់ជាងរដ្ឋធម្មនុញ្ញោទ នៅក្រោមរដ្ឋធម្មនុញ្ញទាំងអស់គ្នា ហើយច្បាប់ ដែលចែងដទៃទៀតនោះ បន្តបន្ទាប់នោះ រួមទាំងសេចក្តីសម្រេចរបស់ស្ថាប័នទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺត្រូវតែធ្វើឱ្យ ស្របតាមរដ្ឋធម្មនុញ្ញ អត់អាចធ្វើផ្ទុយ អត់អាច រំលោភលើរដ្ឋធម្មនុញ្ញបានជាដាច់ខាត នេះហើយ ជាគោលការណ៍នៃរដ្ឋធម្មនុញ្ញ។ អ្វីដែលខ្ញុំចង់ ជម្រាបជូនថ្ងៃនេះ ពីព្រោះឯកឧត្តម លោក- ជំទាវ បានប្រាប់ពីខ្លឹមសារការវាយតម្លៃហើយ ទោះបីមិនទាន់បានគ្រប់ជំពូកក៏ដោយ ប៉ុន្តែខ្ញុំ ចង់រំលឹកឡើងវិញ អ្វីដែលជាសំខាន់ គឺបុព្វកថា។ មុនមានខ្លឹមសាររដ្ឋធម្មនុញ្ញោនះ គឺគេចែងអំពី បុព្វកថា។ នៅក្នុងបុព្វកថានោះ គេចែងយ៉ាង ដូច្នេះ ខ្ញុំសុំអានទាំងស្រុង ដើម្បីរំលឹកដល់អ្នក- ទាំងឡាយណាដែលជាអ្នកដឹកនាំក្តី ដែលជា ប្រជាពលរដ្ឋក្តី ទាំងអស់គ្នារស់នៅក្រោមដំបូល រដ្ឋធម្មនុញ្ញ ត្រូវដឹងថា បុព្វកថានៃរដ្ឋធម្មនុញ្ញ ហ្នឹង មានយ៉ាងម៉េច? ហេតុអីបានមានរដ្ឋធម្មនុញ្ញហ្នឹង? ហើយរដ្ឋធម្មនុញ្ញហ្នឹង គោលបំណង ដើម្បីអ្វី? ខ្ញុំសុំអានទាំងស្រុង “យើងប្រជារាស្ត្រ ខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តមប្រទេស ជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើង រុងរឿង កិត្យា- នុភាពខ្ពស់ខ្ពង់ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បាន ធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុង២ទសវត្សរ៍ចុង ក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម អន់ថយ មហាសោកស្តាយទាំងអស់ គ្នា” បាននិយាយអ៊ីចឹង គ្រប់គណបក្សទាំងអស់ គ្រប់អ្នកដឹកនាំទាំងអស់ បានមើលឃើញអ៊ីចឹង ដូចគ្នាហើយ។ បន្ទាប់ពីមើលឃើញហ្នឹងមក គាត់ បានចែងថា  អ្នកនយោបាយទាំងអស់គ្នា “បានភ្ញាក់ រលឹកក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការ- ពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌ អង្គរដ៏បវរ កសាងប្រទេសជាតិ ឱ្យទៅជាកោះ- សន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ធានាគោរពសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ  ឱ្យបានឈានឡើង រីកចម្រើន លូតលាស់ សម្បូរ រុងរឿងជានិច្ចនិរន្តរ៍”។ ចំណែករដ្ឋធម្មនុញ្ញហ្នឹង គេសរសេរហ្នឹង ផ្តើមចេញពីការមើលឃើញ ដូចគ្នាខ្មែរទាំងអស់ គ្រប់ភាគីទាំងអស់ មើល ឃើញដូចគ្នាទាំងអស់ថា ពីដើមយើងរុងរឿង ក្រោយមក យើងធ្លាក់ចុះធ្ងន់ធ្ងរ ដ៏រន្ធត់វិនាស ហិនហោចគ្រប់គ្នា មើលឃើញទាំងអស់គ្នា ហើយ បានប្តេជ្ញាចិត្តទាំអស់គ្នាថា ភ្ញាក់រលឹកហើយ អត់ ដេកទៀតទេ។ បើភ្ញាក់រលឹករៀបចំស្រុកឱ្យ សម្បូរ រុងរឿងឡើងវិញ តាមផ្លូវណា? តាមផ្លូវ ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយធានា គោរពសិទ្ធិមនុស្ស ហើយមានការទទួលខុស ត្រូវ។ នេះជាបុព្វកថានៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ តើពេលនោះ អ្នកនយោបាយខ្មែរ អ្នកដឹកនាំខ្មែរ តាំងពីចូលក្នុងរដ្ឋសភា អាណត្តិទី១ អាណត្តិ ទី២ អាណត្តិទី៣ អាណត្តិទី៤ អាណត្តិទី៥ នេះ មុននឹងចូលកាន់តំណែងទាំងក្នុងរដ្ឋសភា ព្រឹទ្ធ- សភា ទាំងក្នុងរដ្ឋាភិបាល ទាំងស្ថាប័នានា ទាំង តុលាការ ទាំងក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ទាំងគ.ជ.ប ជាដើម ទាំងអសនោះ មុននឹងចូលកាន់តំណែង សុទ្ធតែ ឱ្យទៅស្បថ ប៉ុន្តែគេប្រើពាក្យនេះថា សច្ចា ប្រណិធាន”។

លោកកឹម សុខា មានប្រសាសន៍បន្តថា “នេះហើយជាសារសំខាន់ដែលខ្ញុំគិតថា យើង ទាំងអស់គ្នាត្រូវយកថ្ងៃនេះ ជាថ្ងៃឆ្លុះបញ្ចាំង ឡើងវិញ យើងដឹងហើយថា គ្មានអ្នកណាមួយ ធ្វើអំពើអីឥតខ្ចោះទេ ក្នុងនាមជាមនុស្សជា បុថុជ្ជនហ្នឹង វាមានខុសវាមានត្រូវ ប៉ុន្តែវាត្រូវ-  ការឆ្លុះបញ្ចាំង។ ឥឡូវយើងមានសិទ្ធិក្នុងការ ឆ្លុះបញ្ចាំងទាំងអស់គ្នា។ អ្វីដែលសំខាន់ តាម ទស្សនៈរបស់ខ្ញុំ គឺថារដ្ឋធម្មនុញ្ញឆ្នាំ៩៣នេះ វា កើតឡើងដោយសារយើងឃើញថា ខ្មែរបែក- បាក់គ្នា មានសង្គ្រាមមានការឈឺចាប់ ហើយកើត ឡើងវិញនេះ ដើម្បីកុំឱ្យមានសង្គ្រាមហ្នឹងវិល មកវិញ កុំឱ្យមានការឈឺចាប់ហ្នឹងមកវិញ គឺ មានន័យថា ចង់ឱ្យមានការផ្សះផ្សាជាតិ បង្រួប- បង្រួមជាតិខ្មែរទាំងមូល។ ស្មារតីធំបំផុត នៃ រដ្ឋធម្មនុញ្ញឆ្នាំ៩៣នេះ ចង់ឱ្យរកឃើញការឯកភាពជាតិ ហើយការឯកភាពជាតិ ផ្សះផ្សាជាតិ នេះឈរលើមូលដ្ឋានអី? ឈរលើមូលដ្ឋាននៃ ការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស អត់មានថា បង្រួបបង្រួមជាតិ ឈរ លើគោលការណ៍អ្វីផ្សេងក្រៅពីប្រជាធិបតេយ្យ សេរី ពហុបក្សទេ ត្រូវឈរលើមូលដ្ឋានហ្នឹង តែម្តង ហើយគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស គឺឈរលើមូលដ្ឋាននីតិរដ្ឋ ការ គោរពសិទ្ធិមនុស្ស។ ប្រជាធិបតេយ្យមានន័យថា ប្រជាពលរដ្ឋជាអ្នកដែលមានអំណាចធំជាងគេ បំផុតនៅក្នុងសង្គម នៅក្នុងប្រទេស។ អំណាច ចុងក្រោយ គឺអំណាចប្រជាពលរដ្ឋ អ៊ីចឹងថ្ងៃ នេះ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ យើងទាំងអស់គ្នា ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ហើយ បើសិនណាជាស្ថាប័ននានារបស់រដ្ឋនេះ ក៏មាន តួនាទីដែរ ក្នុងការការពាររដ្ឋធម្មនុញ្ញ ប៉ុន្តែបើ- សិនស្ថាប័ននានាមិនការពាររដ្ឋធម្មនុញ្ញបានត្រឹម- ត្រូវទេ តើអ្នកណាជាអ្នកមានអំណាចធំជាងគេ ចុងក្រោយ ដើម្បីការពាររដ្ឋធម្មនញ្ញ? មានតែ អំណាចប្រជាពលរដ្ឋទេ ដែលចុងក្រោយគេបង្អស់ ដល់ពេលដែលគេរំលោភរដ្ឋធម្មនុញ្ញ។ ប្រជាពលរដ្ឋមានកាតព្វកិច្ចការពារដ្ឋធម្មនុញ្ញ ជាអ្នកដែលមានអំណាចខ្ពស់ជាងគេបំផុត បើ មានការរំលោភរដ្ឋធម្មនុញ្ញ មិនអាចមកហាម ប្រជាពលរដ្ឋមិនឱ្យការពារបានទេ នេះជាទស្សនៈ នៅក្នុងគោលការប្រជាធិបតេយ្យ។ បើថាគេ រំលោភហើយ ស្ថាប័ននានារំលោភហើយ អំណាច ទាំងអស់សុទ្ធតែចេញមកពីប្រជាពលរដ្ឋ។ អ៊ីចឹង ហើយបានថ្ងៃនេះខ្ញុំនៅតែយល់ឃើញថា យើង នាំគ្នាយកស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ៩៣ មកមើល ទាំងអស់គ្នា ជជែកគ្នាទៅ អត់ឈ្លោះគ្នាកើតទេ ហើយត្រូវតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ដើម្បីដោះស្រាយបញ្ហាជាតិ ឈរលើស្មារតីរដ្ឋ- ធម្មនុញ្ញឆ្នាំ១៩៩៣។ ជាទីបញ្ចប់នេះ ហើយ ថ្ងៃនេះ ក៏ជាថ្ងៃរដូវភ្ជុំបិណ្ឌផងដែរ ខ្ញុំសូមបួងសួងដល់គុណបុណ្យ បុព្វការីជនរបស់យើង ជាពិសេសអ្នកទាំងឡាយណាដែលបានបូជាជិវិត ដើម្បីបុព្វហេតុទទួលបាននូវរដ្ឋធម្មនុញ្ញថ្មីនេះ  មិនមែនធម្មតាទេ គឺមាអ្នកតស៊ូច្រើនណាស់ មាន អ្នកខ្លះបានពលីជីវិត អ្នកខ្លះបានពិការ រហូតដល់ យើងបានទង់ជាតិហ្នឹង ភ្លេងជាតិហ្នឹងមកវិញ រដ្ឋធម្មនុញ្ញហ្នឹងមកវិញ គឺជាការលះបង់ខ្ពស់ ណាស់ របស់បុព្វបុរសយើង។ ដូច្នេះយើងទាំង អស់គ្នា សូមកោតសរសើរ សូមគោរពដល់វិញ្ញាណ- ខន្ធអ្នកទាំងនោះ សុំសោយសុខគតិភពកុំបី អាក់ខានឡើយ។ ហើយសូងបួងដល់គុណបុណ្យ ព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិនៅក្នុងទឹកដីអង្គរ យើងទាំងអស់ សូមជួយនាំនូវទស្សនៈ នូវចិត្ត គំនិតរបស់អ្នកនយោបាយខ្មែរទាំងអស់ ឱ្យវិល មករកការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ដោះស្រាយបញ្ហាដោយអហិង្សា តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដើម្បីសេចក្តីសុខដុមរមនា ទាំងអស់គ្នាជារៀងរហូតទៅ”។

សម្រាប់គណបក្សកាន់អំណាច បានអបអរ- សាទរ និងចាប់អារម្មណ៍ដែរ ដែលគណបក្ស ប្រឆាំង បានរៀបចំពិធីរំលឹកខួបទី២៣ នៃទិវា ប្រកាសរដ្ឋធម្មនុញ្ញោនះ ហើយក៏គាំទ្រមេបក្ស ប្រឆាំង ដែលប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ និងអំពាវ- នាវឱ្យអ្នកនយោបាយ គោរពរដ្ឋធម្មនុញ្ញឈរ លើគោលការណ៍បង្រួបបង្រួមជាតិនេះ។ ប៉ុន្តែ គណបក្សកាន់អំណាច ក៏បានសំណូមពរទៅបក្ស ប្រឆាំង ត្រូវគោរពគោលការណ៍នីតិរដ្ឋដែល មានចែងក្នុងរដ្ឋធម្មនុញ្ញោនាះដែរ គឺមានទោស ត្រូវទទួលទោសតាមច្បាប់ កុំចង់គេច ឬព្រមាន ប្រើកម្លាំងអំណាចប្រជាពលរដ្ឋ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកសុខ ឥសាន បានបញ្ជាក់ថា ទាក់ទងនឹងខ្លឹមសាររដ្ឋ- ធម្មនុញ្ញោនះ ប្រជាពលរដ្ឋមិនមានបញ្ហាអីប៉ុន្មាន ទេ យ៉ាប់តែអ្នកនយោបាយប្រឆាំង។ ដូច្នេះ លោកសូមអបអរសាទរ ហើយនិងស្វាគមន៍ ចំពោះមេដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលល្មើសច្បាប់ សូមទទួលស្គាល់ការពិត ទទួល ស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តល្មើស នឹងរដ្ឋធម្មនុញ្ញ។

លោកសុខ ឥសាន មានប្រសាសន៍ថា “បាទ!អរគុណណាស់ ថ្ងៃនេះខួប២៣ឆ្នាំ នៃ រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជាទី២ របស់  យើង ហើយស្វាគមន៍ចំពោះអ្នកនយោបាយ ដែលមានទ្រឹស្តីល្អ ចង់រក្សាការពាររដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំថាមិនទាន់គ្រប់គ្រាន់ទេ ជាទ្រឹស្តី សុំឱ្យអនុវត្តជាក់ស្តែងត្រឹមត្រូវទៅតាម រដ្ឋធម្មនុញ្ញផង។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បាន កើតឡើងដោយគណបក្សទាំង៤ ដែលជាប់ឆ្នោត នៃការបោះឆ្នោតលើកដំបូងនៅឆ្នាំ៩៣ កាល នោះគណបក្សសម រង្ស៊ី ក៏មិនទាន់មាន គណ- បក្សសិទ្ធិមនុស្ស ក៏មិនទាន់មាន ហើយបាន សេចក្តីថា គណបក្សសង្គ្រោះជាតិហ្នឹង ក៏មិន ដឹងនៅឯណាដែរ ខុសគ្នា២០ឆ្នាំជាង។ អ៊ីចឹង ត្រេកអរណាស់ដែលគណបក្សសង្គ្រោះជាតិ ធ្វើទិវាបុណ្យរំលឹកខួបរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែទន្ទឹម នឹងទ្រឹស្តីដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ មាននោះ សុំឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាមន្ត្រីគណបក្សសង្គ្រោះជាតិ គោរពឱ្យ បានត្រឹមត្រូវទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ផង។ រដ្ឋធម្មនុញ្ញ ដែលមានខ្លឹមសារសំខាន់ ដែល យើងផ្អែកទៅលើគោលការណ៍នៃកិច្ចព្រមព្រៀង ប៉ារីសនេះ គឺកសាងប្រទេសជាតិទៅតាមគន្លង នៃលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ហើយ ឥឡូវនេះ បើសិនណាមានមន្ត្រីគណបក្សសង្គ្រោះជាតិ មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រព្រឹត្ត ខុសច្បាប់ហើយ សុំទទួលខុសត្រូវចំពោះមុខ ច្បាប់ទៅ អាហ្នឹងហើយដែលហៅថា នីតិរដ្ឋ។ អ៊ីចឹងសុំកុំគេចពីការទទួលខុសត្រូវនៃទង្វើប្រព្រឹត្ត ល្មើសច្បាប់របស់ខ្លួនម្នាក់ៗហ្នឹង រួមមានសម រង្ស៊ី កឹម សុខា, អ៊ុំ សំអាន, ហុង សុខហួរ, ថាក់ ឡានី ជាដើម”៕

ដោយ ៖ កុលបុត្រ