Loading...

វិធី​ពិនិត្យ​រកបញ្ហា របស់រថយន្ត​ តាមរយៈស្តាប់សំឡេង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 10:10 am

ថែទាំរថយន្ត

រថយន្តរបស់ អ្នកអាចមាន សំឡេងផ្លាស់ ប្តូរផ្សេងៗ ដែលសំឡេងខ្លះ បញ្ជាក់ថា រថយន្តនោះកើត បញ្ហាដែល ខូចនៅ ត្រង់ចំណុចមួយចំនួន ឬក្នុង ប្រព័ន្ធម៉ាស៊ីន ដំណើរការមិន ប្រក្រតី ជាមិនខាន។ ការថែទាំរថយន្ត អាចត្រូវ ចំណាយប្រាក់ អស់ច្រើន ហេតុដូច្នេះអ្នកគួរតែអាច កំណត់ ឬធ្វើការពិនិត្យ និងជួសជុល នូវបញ្ហាតូចតាច ដោយខ្លួនឯង មុននិងសម្រេច ចិត្តយករថយន្តចូលជាង។ខាង ក្រោមនេះ គឺជាវិធី សាស្ត្រពិនិត្យ រកបញ្ហារបស់ រថយន្តដោយ ការស្តាប់ សំឡេង៖

6

  • ស្តាប់អំពី សំឡេង ដូចជាការគោះឬ កកិតនិងសំឡេង រប៉េះរប៉ោះ ញាប់ចេញពីម៉ាស៊ីន។ ពិនិត្យ ប្រេងរំអិល និងបន្ថែមខ្លះៗបើជាចាំបាច់។ ទាំងស៊ូប៉ាប់ ឬឡាកាមអាច សឹករឹចរិល ហើយ អ្នកនឹងត្រូវឲ្យ ជាងពិនិត្យវាឲ្យ បានត្រឹមត្រូវ ទៀតផង។
  • ស្តាប់អំពី សំឡេងដែលបន្លឺ ស្នូរផូងៗ។ ឧបករណ៍ចំហេះ នៅក្នុង ប្រព័ន្ធបិទ ឬមួយក៏ស៊ូប៉ាប់ កំពុងតែលេចជ្រាប ក៏ថាបានប្រសិនជា អ្នកស្តាប់ឭ សំឡេងបែបនេះ។ ដូច្នេះចូរ ឲ្យជាង ឯកទេស ពិនិត្យនិង ជួសជុលវា។
  • ស្តាប់ទៅ ហាក់បីដូចជា មានអារម្មណ៍ ថាញ័រនៅពេល អ្នកជាន់ហ្គារ៍ បង្កើនល្បឿន។ ចាក់ប្រេង ឥន្ធនៈចូល ធុងសាំងរថយន្តក្នុងកម្រិតលើសមុន។ម៉ាស៊ីនក៏ អាចឡើងកំដៅ ឬធ្វើឲ្យគាំង ឈ្លក់ បើពិនិត្យឃើញ ដូច្នេះចូរយក រថយន្តចូលយានដ្ឋាន ដើម្បីពិនិត្យ និងជួសជុល។
  • ស្តាប់ឭសូរ សំឡេងងឺតៗឬ ច្រេចនៅពេលអ្នក កាច់ចង្កូត។ សារេ ខ្សែពាននៃថាមពល ដៃចង្កូតរហូត ដល់វាស្ថិត ឬដើរលើមីញ៉ុងត្រឹមត្រូវ (បន្ធូរខ្ចៅកណ្តាល លើមីញ៉ុង នីមួយៗ ដើម្បីសារេ រហូតដល់វាតឹង)។
  • ស្តាប់ឭ សូរសំឡេងងឺតៗ នៅពេលអ្នក ពន្លឿនល្បឿន។ សារេខ្សែពាន កង្ហាលៃលក ឲ្យវាស្ថិតនៅ លើមីញ៉ុងដោយ ដើរបានត្រឹមត្រូវ។
  • ស្តាប់សំឡេង ថ្ងូរចេញពី ម៉ាស៊ីនរថយន្ត នៅពេលអ្នក កាត់ចង្កូត។ចាក់ បំពេញប្រេង ចង្កូតឲ្យពេញ រេស៊ីវ័ររបស់វា។
  • ស្តាប់ឭស្នូរសំ ឡេងស៊ឺៗ ចេញពីម៉ាស៊ីន។សំឡេងនេះគឺអាច មានន័យថា ទុយោប្រេង កំពុងលិចជ្រាប ក្នុងម៉ាស៊ីន។ ភ្លាមនោះចូរយករថយន្ត ចូលជាង ពិនិត្យនិងជួស ជុលជាបន្ទាន់។
  • ស្តាប់អំពី សំឡេងងឺតៗ នៅពេលប្រើប្រាស់ ហ្វ្រាំង។ សញ្ញានេះ បញ្ជាក់ថា ជ្រាន់ហ្វ្រាំង និងថា សហ្វ្រាំងកំពុងសឹករិចរិល ហើយត្រូវការ ជួសជុល។

    ប្រែសម្រួលដោយ៖ អុីវ វិចិត្រា