Loading...

រុស្សុី ថា​សកម្មភាព​ របស់​អាមេរិក​ គំរាម​កំហែង​សន្តិសុខជាតិ​

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 9:09 am

ព័ត៌មានទាន់ហេតុការណ៍បំផុត

រុស្សុី៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov បានថ្លែងកាល ពីថ្ងៃអាទិត្យថា លោកបានរក ឃើញពី ការប្រទូស របស់ សហរដ្ឋអាមេរិក មកលើក្រុងមូស្គូ ហើយថែម ទាំងបាន ពន្យល់ពីអ្វី ដែលត្រូវបានគេ លើកឡើងថា ជាដំណាក់កាល ឈ្លានពាន របស់អាមេរិក គំរាមកំហែង លើសន្តិសុខ ជាតិរបស់រុស្ស៊ី។

នៅក្នុងកិច្ចសម្ភាសន៍ មួយជាមួយនិង ទូរទស្សន៍ រដ្ឋរបស់រុស្ស៊ី ប្រមុខការទូត រូបនេះបាន លើកឡើងថា  វាទំនងជានឹង មានផល អាក្រក់ក្នុង ទំនាក់ ទំនង មិនល្អជាមួយ និងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនរួច ជាស្រេចហើយ ស្របពេល ដែលលោក បានរិះគន់ចំៗ ចំពោះរដ្ឋបាល របស់លោក អូបាម៉ាលើ អ្វីដែល រុស្ស៊ីអះអាងថាជា ភាពកាន់តែយ៉ាប់យឺន ឡើងក្នុងការរឹ តចំណងទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ី។

លោក Lavrov បានថ្លែង ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ រដ្ឋថាយើង មានភស្តុតាង នៃការផ្លាស់ ប្តូរជាមូលដ្ឋាន តាមកាលៈទេសៈ ស្របពេល ដែលវា កើតមក ពីការឈ្លានពាន ប្រឆាំងរុស្ស៊ី ដែលបច្ចុប្បន្ន ជាការកុហក បោកប្រាស់ក្នុង គោលនយោបាយ ស្នូលរបស់ សហរដ្ឋអាមេរិក ចំពោះរុស្ស៊ី។

មួយវិញទៀតវា មិនត្រឹមតែជា ការបំភ្លៃលើ វោហាស័ព្ទ ប្រឆាំងនិង រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជា ការបោះជំហាន ឈ្លានពាន រុស្ស៊ីដែលពិតជា ធ្វើឲ្យប៉ះពាល់ដល់ ប្រយោជន៍ជាតិ របស់យើងនិង គំរាមកំហែង ដល់សន្តិសុខ របស់យើងទៀតផង។

ជាមួយនិងទំនាក់ ទំនងរវាងក្រុង មូស្គូនិងវ៉ាស៊ីន តោនដែលបាន ដាក់សម្ពាធលើ បញ្ហានានាពីស៊ីរី ទៅអ៊ុយក្រែន លោក Lavrov បានកត់ត្រាពី បញ្ជីសព្វ មុខអំពីការ ឈឺចាប់របស់ រុស្ស៊ីប្រឆាំង និងសហរដ្ឋអា មេរិកដែល ការថ្លែងរបស់  លោកបានជួយពាំនាំមកនូវ បរិយាកាស នៃការមិនទុក ចិត្តមួយ ដែលជា ផ្លូវមួយចំនួន កាន់តែគ្រោះថ្នាក់និង មិនអាចព្យាករ ទុកបាន នៃសង្គ្រាមត្រជាក់។

លោកបាន ពន្យល់ថាអង្គការ ណាតូបាន និងកំពុងចល័ត ហេដ្ឋារចនាសម្ព័ន្ធ យោធាយ៉ាងរឹងមាំ កាន់តែកៀក នឹងព្រំដែន របស់រុស្ស៊ី និងការធ្វើ ទុក្ខបុកម្នេញ តាមរយៈការដាក់ ទណ្ឌកម្មរបស់ លោកខាងលិច លើតួនាទីរបស់ រដ្ឋាភិបាលក្រុងមូស្គូ ក្នុងវិបត្តិអ៊ុយក្រែន។ ជាងនេះទៅ ទៀតលោក បានលើកឡើងថា លោកបានឭថា សេតវិមាន White House របស់អាមេរិក បាននិងកំពុង ស្នើទៅកាន់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឲ្យដាក់ ទណ្ឌកម្ម លើការ ទម្លាក់គ្រាប់បែក របស់កងទ័ពជើង អាកាសរដ្ឋាភិបាល ស៊ីរីមកលើ ដែនដីនៃមូល ដ្ឋានទ័ពអា កាសរបស់ខ្លួន (អាមេរិក)។

ទោះជាយ៉ាង ណារុស្ស៊ីបាន ព្យួរសន្ធិសញ្ញាមួយ ជាបណ្តោះអាសន្ន ជាមួយ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ក្នុងការ បោសសម្អាត អាវុធគីមី កាលពី ដើមខែនេះ ដើម្បីឆ្លើយតបនឹងអ្វី ដែលខ្លួនបាន លើកឡើងថា ជាការសម្តែងនូវ ភាពមិនមែន ជាមិត្តពីសំណាក់ សហរដ្ឋអាមេរិក។លោកថែមទាំង បានបញ្ជាក់ ថា ប្រទេសទាំងពីរ មានសិទ្ធិដក ខ្លួនចេញពីសន្ធិ សញ្ញានេះបើទុកជា មានការផ្លាស់ ប្តូរតាមមូល ដ្ឋាននៃកាលៈ ទេសៈយ៉ាងណាក្តី។