Loading...

កញ្ញា ADDA និង DJ SNOW Y ធ្វើឱ្យ​កក្រើក​ក្នុង​ព្រឹត្តិ​ការណ៍​នៅ FCC​ និង​ស្រា​បៀរ Carlsberg

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០១៦​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 7:54 am

នាពេលថ្មីៗនេះ ស្រាបៀរ Carlsberg និង FCC បានបង្កើតព្រឹត្តិការណ៍ពិសាភោជនា ហារពេលល្ងាច និងការប្រគំតន្ត្រី ដ៏សែនសប្បាយ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅវិមាន FCC ក្នុងរាជ ធានីភ្នំពេញ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីដ៏មានប្រជាប្រិយភាព គឺកញ្ញា ADDA និង DJ Snow Y រួមគ្នាបង្កើតជាចង្វាក់ ភ្លេងដ៏គួរឱ្យទាក់ទាញ និងពីរោះរណ្តំចិត្ត។

នៅក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនោះ ផងដែរ ក៏មានកម្មវិធីពិសេស គឺការចាប់ឆ្នោត ផ្សងសំណាង ដើម្បីឈ្នះរង្វាន់ ដូចជាទូរស័ព្ទ iPhone 6s ចំនួន ១គ្រឿង អាវយឺត និងឆត្រ របស់ក្រុមហ៊ុនស្រាបៀរ Carlsberg ជាច្រើន ដែលក្រុមហ៊ុនបានផ្តល់ជូន អ្នកដែលមានសំណាងនៅក្នុងកម្មវិធី។ អ្វីដែលញ៉ាំងឱ្យកម្មវិធី ពិសាអាហារពេលល្ងាចនាពេលនោះ កាន់តែ អស្ចារ្យ និងមិនអាចបំភ្លេចបាន គឺការពិសាស្រាបៀរ Carlsberg ញ៉ាំ ប៊ីប៊ីឃ្យូ ឥតគិតថ្លៃ និង ឆ្នោតផ្សងសំណាងផ្តល់ជូនភ្ញៀវដែលបានចូល រួម។ ភ្ញៀវដែលចូលរួមទាំងអស់ ទទួលបាន ភាពសប្បាយរីករាយឥតដែនកំណត់ ចាប់តាំងពី ម៉ោង ៧ ដល់ម៉ោង១១យប់។

afc

លោក Kenny Limប្រធានគ្រប់គ្រង ផ្នែកទីផ្សាររបស់ក្រុមហ៊ុន ខេមប៊្រូវ អិលធីឌី មានប្រសាសន៍ថាយើងពិតជាមានសេចក្តីសោ មនស្សរីករាយបំផុត ដោយបានបង្កើតព្រឹត្តិការណ៍ ដ៏រីករាយ ជាមួយការប្រគំតន្ត្រីដ៏ពិសេស រួមនឹង ការក្រេបរសជាតិស្រាបៀរគុណភាពលំដាប់ខ្ពស់ នៅទីកន្លែងដែលគួរជាទីចាប់អារម្មណ៍ក្នុងរាជ ធានីភ្នំពេញនេះ។ អ្នកក៏អាចចូលរួមព្រឹត្តិការណ៍ ដ៏អស្ចារ្យបែបនេះជាច្រើននៅពេលខាងមុខទៀត ដែលនាំមកជូនដោយស្រាបៀរ ជារលសបរេង

ស្រាបៀរ Carlsbergផលិតនៅទីក្រុង Copenhagenប្រទេសដាណឺម៉ាក ដោយមាន កម្រិតជាតិអាល់កុល 5% ដែលបានផលិតតាំងពី ឆ្នាំ១៨៤៧ ជាម៉ាកសញ្ញាដ៏ល្បីល្បាញរបស់ Car-lsberg Groupជាស្រាបៀរដ៏ពេញនិយមនៅ ក្នុងបារ៍ ក្លឹបកម្សាន្តរាប់លាន ក្នុង ១៤០ប្រទេស ជុំវិញពិភពលោក។ បច្ចុប្បន្ន ស្រាបៀរ Carlsbergបានក្លាយជាស្រាបៀរអន្តរជាតិដែល ផ្តល់នូវភាពសប្បាយរីករាយបំផុតនៅក្នុងប្រទេស កម្ពុជា៕