Loading...

ស្តង់ដារ ISO មានគុណ ប្រយោជន៍ ដូចម្តេច?

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 9:40 am

ឈ្វេងយល់ពីគុណ​ប្រយោជន៍នៃ​ស្តង់ដារ ISO

ច្បាប់ជំនួញអន្តរជាតិ៖ ស្តង់ដារ ISO បាននិង កំពុងកើន ឡើងនូវ ​ប្រជា​ប្រិ​យ​​ភាព យ៉ាងខ្លាំង ក្លាចាប់តាំង ពី​ការបង្ហាញ វត្តមាន​បទដ្ឋាន នេះ​ក្នុង ឆ្នាំ​១៩៤៧ ​ជាអង្គការ អន្តរជាតិ​ សម្រាប់ ការយក តាមគំរូតែ មួយ(ISO)។

បណ្តាក្រុមហ៊ុន ទាំងឡាយជុំវិញពិភព លោក​ប្រើប្រាស់ ​វិញ្ញាបនបត្រ ISO នៅក្នុង ការ​សម្រេច នូវគុណ សម្បត្តិនៃការ ប្រកួតប្រជែង​មួយ​ ប្រកបដោយ ​ប្រសិទ្ធភាព​ ទីផ្សារ លទ្ធភាព ចំណេញនិង ​ទំនាក់ទំនង ពាណិជ្ជកម្មអន្តរជាតិ​។

ការរក្សា​ ក្រុមហ៊ុន របស់អ្នកនូវភាព ទាន់សម័យ​ ស្របតាម​បទដ្ឋាន អន្តរជាតិ​អាចផ្តល់ ឲ្យពាណិជ្ជកម្មរបស់ អ្នកនៅជ្រុ​ងមួយដែលជា សេចក្តីត្រូវការ​ ក្នុង ការទទួល បានជោគ ជ័យ​លើទីផ្សារ ពិភពលោក។

/សារសំខាន់

ស្តង់ដារ ISO បាននាំមកនូវ គុណប្រយោជន៍ ច្រើន​​នៅក្នុង ​ភាពអាច​ជួយ​ ទ្រទ្រង់​រួចនៃ សេដ្ឋកិច្ច​របស់ ក្រុមហ៊ុន​ ជាងអ្វីដែល ធ្លាប់មាន ពីមុន។ កំណើន​នៃបរិមាណ ​ក្រុមហ៊ុនផលិត និងអតិថិជន ក្នុងផ្នែកពាណិជ្ជកម្ម​នឹង​ មិន​ប្រកប ​ជំនួញ​ជាមួយ និងអ្នកផ្គត់ផ្គង់​ ណាមួយ ដែល​ មិនមាន ​វិញ្ញាបនបត្រ ISO នោះឡើយ។ យោងតាម​ គេហទំព័រ indianindustry.com វិញ្ញាបន បត្រ​ ISO បច្ចុប្បន្ន​គឺជាអ្វីដែល តម្រូវឲ្យមាន នៅប្រកបដោយ ប្រសិទ្ធភាពនៃ ការធ្វើ​ជំនួញ នៅតំបន់ អឺរ៉ុប​បើទោះជាវា មិនមែនជា​ បទបញ្ញត្តិស្រប ច្បាប់ ក្តី។

ខ/ប្រសិទ្ធភាព

នីតិវិធី​នៃ ការឈានទៅ ដល់​​ការ​សម្រេច បាននូវ​វិញ្ញាបនបត្រ​ ISO បង្ខំឲ្យអ្នក​ ធ្វើការវិភាគ ដំណើរការ ផ្ទៃក្នុងរបស់ ក្រុមហ៊ុនអ្នក​តាម កម្មវត្ថុ​ផ្សេងៗ​ ហើយ ​ក៏​អាច ជាលទ្ធនៅ ក្នុងការ ប្រតិបត្តិ​ឲ្យ កាន់តែមាន ប្រសិទ្ធភាព​និង​ ដំណើរការ​ ផលិតកម្ម​ប្រកបដោយ ប្រសិទ្ធភាពក្នុងការចំណាយ ថ្លៃដើម។​ដំណើរការ​ នៃ​សង្វាក់ ផលិតកម្ម​ស្រប តាមវិញ្ញាបនបត្រ​  ISO កាត់ បន្ថយនូវ​ ភាពខ្ជៈខ្ជាយ​ ​ចំនួនលើស និង​ការ ប្រថុយ​ ប្រថានផ្នែក សុវត្ថិភាព​ខណៈ ​ដែលវាជា ការ​ធានា​ បានថា​ ពាណិជ្ជកម្មរបស់ អ្នក​គឺ​មិនប៉ះ ពាល់ដល់បរិស្ថាន។​​​ ម្យ៉ាងទៀត ការពិ​តទាំងនេះ​ មិនត្រឹមតែ​កាត់ បន្ថយ​ការប្រតិបត្តិនូវ ខ្ទង់ចំណាយ ​ដោយផ្ទាល់ ​ប៉ុណ្ណោះ​ទេ​វាថែមទាំង ​ការពារ​ នូវ​សកម្មភា ពផ្លូវ ច្បាប់ ទាំង ឡាយ​ដែល ​ជាការ​បង្ខូច​ ដល់​​ផ្នែក ហិរញ្ញវត្ថុ​ធៀប នឹងក្រុម ហ៊ុនរបស់អ្នក។

/​​ជំនួញអន្តរជាតិ

ភាពគួរឲ្យ ទុកចិត្តបាន ​និងការជឿ ជាក់នៅក្នុង​ ទំនាក់ទំនង​ ពាណិជ្ជកម្ម​អន្តរ​ជាតិ​គឺ ជាក្តីបារម្ភដែល ពុំធ្លាប់ មានមួយ រហូតមកដល់ បច្ចុប្បន្ន។​ ជាមួយនិង​ គម្លាត​យ៉ាង ច្រើនរវាង​ក្រុម ហ៊ុន​ចំពោះ​ ការប្រឈមមុខ ​​នៃពិភពលោក ​វាគឺ​ជាការ​ លំបាក​នៅ ក្នុងការ ស្វែងរក​ភាពជាក់ លាក់​ ថាតើ​ អ្នកផ្គត់ផ្គង់ របស់​អ្នក​​កំពុង ប្រតិបត្តិតាមលក្ខ ខណ្ឌសុវត្ថិភាព​ និងការឆ្លើយ តបនិង​ការ អនុវត្ត​ ពាណិជ្ជកម្ម​ឬមួយយ៉ាងណា។​វិញ្ញាបនបត្រ​ ISO គឺជា មធ្យោ បាយមួយ​ ដើម្បី​ធានា ដល់​ដៃគូ​ ពាណិជ្ជកម្មអន្តរជាតិ របស់​អ្នក​​​ថា ក្រុមហ៊ុន អ្នក​ប្រកាន់​ខ្ជាប់​នូវ ​ស្តង់ដារ អន្តរជាតិ​។

/​ទីផ្សារ

វិញ្ញាបនបត្រ​ ISO អាច​ធ្វើឲ្យ ប្រសើរឡើងនូវ​ រូបភាពនិង កេរ្តិ៍ឈ្មោះ​ របស់ក្រុម​ហ៊ុន​ ក្នុង​ឧស្សាហកម្ម របស់អ្នក​ ហើយ ថែមទាំងអាច​ផ្តល់​នូវ​​ ឱកាស​ទីផ្សារ ​ពេញថាម ពល​ជាច្រើន លើសលុប ទៀតផង។​ការប្រកាន់ ខ្ជាប់​នូវ ​ស្តង់​ដារ ISO នឹង​ផ្តល់​ឲ្យ អ្នក​នូវ​សិទ្ធិនៅក្នុង ការធ្វើទីផ្សារ​ជំនួញ រ បស់អ្នក​​​ដែល​មិន​ ប៉ះពាល់ដល់ ​​​​​​បរិស្ថាន​​ដែល​ជា​ ការបង្កើននូវ ​ប្រជា​ប្រិយ ភាព​ដ ល់អតិថិ​ជន​​​។​

/​ប្រាក់ចំណេញ

គ្រប់គុណសម្បត្តិ​ នៃ​ការ សម្រេចបាន នូវវិញ្ញបនបត្រ​ ISO បាននាំ មកនូវ​​កម្រិត​ ខ្ពស់​បំផុត ​ដល់​ចំណុច​ ទាបរបស់អ្នក។ប្រាក់ចំណេញ អាចត្រូវបា ន​បង្កើន ​តាមរយៈ ​ប្រសិទ្ធភាព​និង ​សុវត្ថិភាពផ្លូវ ច្បាប់​នៃ ​ដំណើរការ ពាណិជ្ជ​កម្ម។​អតិថិជន​អន្តរជាតិថ្មី​អាចត្រូវបាន បង្កើនបន្ថែម​ដល់​ អតិថិជន ​របស់​អ្នក​ដោយសារ តែការធ្វើ ឲ្យ​ប្រសើរ ឡើងនូវ​ រូបភាព​ដែល ​វិញ្ញបនបត្រ នោះ​ផ្តល់​ឲ្យ​។​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា