Loading...

ថៃរំពឹងរក ចំណូលពី ទេសចរណ៍ក្នុងស្រុក បាន១,៩៦ប៊ីលានដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 4:03 am
សេដ្ឋកិច្ចតំបន់អាស៊ាន
ថៃ៖ ប្រាក់ចំណូលពី​ ទេសចរណ៍ ក្នុងស្រុក​ត្រូវ បានគេរំពឹង ថានឹង សម្រេចបាន ​សរុបចំនួន៧០ប៊ីលាន បាតឬស្មើ នឹង១,៩៦ប៊ីលាន​ដុល្លារ​ ស្របពេល ដែលជនជាតិថៃ កំពុងធ្វើដំណើរ ក្នុងប្រទេសកាន់ តែច្រើនហើយ ភ្ញៀវទេសចរបរទេស មកកាន់ថៃក៏កើនឡើង ។
រដ្ឋមន្ត្រីក្រសួង ទេសចរណ៍និង កីឡាលោកស្រី Kobkarn Wattanavrangkul បានថ្លែងថាវិស័យ​​ទេស ចរណ៍ក្នុង​ខែធ្នូត្រូវ​​ បាន​គេសង្កេតឃើញ​ថាមានការកក់សណ្ឋាគារជាច្រើន ហើយការធ្វើដំណើរ កម្សាន្តក្នុងស្រុក របស់ភ្ញៀវទេសចរមក ពីក្នុងតំបន់និង អន្តរជាតិកើនឡើង ជាពិសេសក្នុង តំបន់ភាគខាងជើង និងភូមិភាគកណ្តាល ដែលមាន សីតុណ្ហភាព ចាប់ផ្តើមថយចុះ ។
ចំណែកបរិមាណ ភ្ញៀវទេសចរមក កាន់គម្រោង របស់ព្រះមហាក្សត្រ Chang Hua Man ក្នុងខេត្ត Petchaburi បានកើន ឡើង៤៨%ធៀប នឹងឆ្នាំទៅ ខណៈស្ថានីយ កសិកម្មរបស់ ព្រះមហាក្សត្រ បានកើន ឡើង៧៥% ។
រដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងថា ប្រាក់ចំណូល ពីទេសចរណ៍ ក្នុងស្រុកក្នុងខែធ្នូត្រូវ បានគេរំពឹង ថានឹងមិនតិច ជាង៧០ប៊ីលាន បាតឡើយ ។
ទន្ទឹមនិងនេះតម្លៃ ទិដ្ឋាការចូល នៅអាកាស យានដ្ឋដានត្រូវ បានកាត់បន្ថយ ពី២.០០០បាតមក ត្រឹម១.០០០បាត ក្នុងមួយនាក់ ។
គួរបញ្ជាក់ថាបរិមា ណអ្នកទេសចរ មកកាន់ប្រទេសថៃ ត្រូវបានគេរាយ ការណ៍ថាមាន ចំនួន២៩,៨៩លាន ដុល្លារចាប់តាំង ពីខែមករាឆ្នាំទៅ កើនឡើង១០% ពី ឆ្នាំ២០១៥ ។ ឧស្សាហកម្មទេស ចរណ៍រហូត មក​ដល់ពេល នេះបង្កើត ចំណូល ដល់ថៃបាន ចំនួន១,៤៩ទ្រីលាន​បាតឬស្មើនឹង ៤១,៧៧ប៊ីលានដុល្លារ ឬកើន ឡើង ១៣,៥៦%ធៀបនឹងឆ្នាំ២០១៥។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា