Loading...

ការនាំចេញ របស់ថៃ ​កើន១០%​

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 3:21 am

ព័ត៌មានសេដ្ឋកិច្ច

ថៃ៖ ក្រុមប្រឹក្សា​ដឹកជញ្ជូនជាតិ​របស់ថៃ​បានបង្ហើបឲ្យដឹងថាការ​នាំចេញ​​របស់​ព្រះរាជាណា​ចក្រ​ថៃ​បាន​កើនឡើង​១០%​ ដែល​ប្រសើរជាងការ​ព្យាករទុក​របស់អង្គភាព​នេះ​ពីកំណើន​ចន្លោះពី (-០,៥%មក០%​) ។

ប្រធានក្រុមប្រឹក្សាដឹកជញ្ជូន​ថៃលោក Nopporn Thepsitha បានគូសបញ្ជាក់ថា​តួលេខ​កាលពី​ខែ​វិច្ឆិកា​​គឺជា​កម្រិត​ខ្ពស់ជាងគេ​បំផុត​បើប្រៀបធៀបនឹង​អំឡុងពេល​៨ខែមុន ។ លោកបាន​សន្មត់​ថា​ការកើនឡើងនេះបានមក​តម្លៃ​​ប្រេ​ងនិងមាស​ដែលហក់ឡើង​ក៏ដូចជា​កំណើន​នៃ​តម្រូវការ​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​និងសហរដ្ឋអាមេរិក​។

លោកបានបន្ថែមថា​តួលេខនាំចេញ​ជាមធ្យ​ម​សម្រាប់​ឆ្នាំ​២០១៦​នេះនឹងទំនងជា​០%​ដែល​ជាការ​វិវត្តន៍មកពី​កំណើន​០,៥%​ដែលគេបាន​ប៉ាន់ប្រមាណកាលពីមុន ។ តម្រូវការ​សម្រាប់​ទំនិញ​ថៃ​បន្តកើនឡើង​ដដែល​ស្របពេល​ដែល​ថៃ​បាន​ផ្តល់នូវ​ផលិតផល​ផ្សេងៗ​ដែលអាច​ពាំ​នាំមកនូវ​បរិមាណ​កាន់តែច្រើនជាងមុន​ចំពោះ​ភាពខ្សោយនៃប្រាក់​បាតថៃ ។

លោក Nopporn បានបន្ថែមថា​ដៃគូពាណិជ្ជកម្ម​របស់​ថៃ​មានការ​ជឿជាក់​ពី​ស្ថិរភាពនយោបាយ​ថៃ ។ ទោះជាយ៉ាងណា​ថ្វីបើ​គុណសម្បត្តិនៃការនាំចេញមួយចំនួន​ ដូចយ៉ាងតម្លៃ​ផលិត​ផល​ថៃ​គឺ​​ងាយ​នឹង​ប្រែប្រួល​ទៅតាម​តម្លៃទំនិញពិភពលោក ។

លោក Nopporn មានការជឿជាក់ថា​ថៃនឹងទទួលបានគុណប្រយោជន៍​ពីគោលនយោបាយ​សេដ្ឋកិច្ច​របស់ប្រធានាធិបតីជាប់ឆ្នោត​លោក ដូណាល់ ត្រាំ និងការកើនឡើងនៃ​តម្លៃ​ប្រេង​ឆ្នាំ​ក្រោយនេះ ។ តួលេខនៃការ​នាំចេញ​សម្រាប់ឆ្នាំ២០១៧​អាចនឹងពង្រីកបាន​១%។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា