Loading...

ព្រះមហា​ក្សត្រ និង​សម្តេច​ម៉ែ ប្រទានភ្លើង​បូជា​ព្រះសព​សម្តេចជីវ័នមុនីរក្ស

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:01 am

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ បាន យាងប្រទានភ្លើងបូជាព្រះសពសម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស នៅមុខវត្តបទុមវតី។

កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ព្រះសពសម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ត្រូវបាន ដង្ហែមកកាន់ព្រះមេរុ នាសួនច្បារមុខវត្តបទុមវតី ដើម្បីធ្វើពិធីបូជា ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ ព្រមទាំងមានការចូលរួមពីសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចហេង សំរិន ប្រធានរដ្ឋសភា, សម្តេចគង់ សំអុល រដ្ឋមន្ត្រី ព្រះបរមរាជវាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា ព្រះរាជវង្សានុវង្ស និងអង្គទូតនៃបណ្តា ប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនទៀត។

គួរបញ្ជាក់ថា សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស បានសុគត កាលពីវេលាម៉ោង១០និង៤៥ នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ស្ថិតក្នុងបុរីអ៊ែតវូត ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយ ក្រសួងពាណិជ្ជកម្ម។

សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអនុប្រធានទី១ព្រឹទ្ធសភា ជាតិនីតិកាលទី១ និងទី២។ ព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះករុណា ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ជាព្រះរាជបុត្រាចុងក្រោយ ដែលនៅរស់រានមានជីវិតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ ព្រះអង្គក៏ត្រូវជាព្រះបិតុលាបង្កើត (ឪពុកមា) ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

ដោយឡែក កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស ខណៈតម្កល់ធ្វើបុណ្យនៅវត្តបទុមវតី ហើយ ក្នុងឱកាសនោះ សម្តេចហ៊ុន សែន បានសសេរ នៅលើសៀវភៅក្រាំងមាសថា “ខ្ញុំសូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាង ចូលព្រះទិវង្គតរបស់សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស និងសោកស្តាយចំពោះការបាត់បង់រាជវង្ស ខ្មែរមួយរអង្គ ដែលប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ

ដារិទ្ធ