Loading...

ដៃភ្លើង ជើងមាន់ លោក​សម រង្ស៊ី បន្ត​រិះគន់​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​កម្ពុជា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 3:11 am

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេស នៅតែបន្តរិះគន់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដោយមេបក្សប្រឆាំងរូបនេះ បានហៅរាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃថាជា រដ្ឋាភិបាល ដៃភ្លើង ជើងមាន់។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ថា “រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ A destructive government ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឱ្យវិនាសហិនហោច។ ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹង ក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ ប្រទេស ជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើ មហាសេដ្ឋី”។

កាលើកឡើងរបស់លោកសម រង្ស៊ី ខាងលើ នេះមជ្ឈដ្ឋានតាមដានសង្គមអ្នកនយោបាយ សង្គមស៊ីវិលមួយចំនួន បានបញ្ចោញយោបល់ យល់ស្រប ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រាលចោលថា ការហៅរាជរដ្ឋាភិបាលថា ដៃភ្លើងជើងមាន់នោះ មិនត្រឹមត្រូវទេ ផ្ទុយទៅ វិញ លោកសម រង្ស៊ី ខ្លួនឯងនោះទេ ដែលគួរ ហៅថា បុគ្គដៃភ្លើងជើងមាន់នោះ។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ បាន យល់ស្របចំពោះការលើកឡើងរបស់លោក សម រង្ស៊ី តែព្រះអង្គបានបន្ថែមថា ក្រៅពីហៅ ថា រដ្ឋាភិបាលដៃភ្លើង ជើងមាន់ ក៏អាចហៅថា រដ្ឋាភិបាលកញ្ជើធ្លុះ។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ថា “ចម្រើនពរ ! អាត្មាគិតថា អ្នកគេនិយាយ វាត្រូវរបស់គេ ហើយអ្នកខ្លះហៅរដ្ឋាភិបាលដៃ ជើងភ្លើងមាន់ អ្នកខ្លះហៅរដ្ឋាភិបាលកញ្ជើធ្លុះ ដោយសារយើង មានច្បាប់ច្រើន ហើយរដ្ឋា- ភិបាលប្រឹងបង្កើត តែច្បាប់ តែការអនុវត្តច្បាប់ ហ្នឹងវានៅតិចតួច ស្តួចស្តើងមែនទែន ដែល អាត្មាអង្កេតមើល ដែលអាត្មាបានកូពីច្បាប់ យកមកពីការអនុម័ត ចេញពីរដ្ឋាភិបាល តាំង ពីឆ្នាំ៩៣ មកដល់ឥឡូវ វាមាន៦០០ច្បាប់ទៅ ហើយៗបើនិយាយពីព្រៃឈើវិញ មានទាំងអង្គ- ភាព មានទាំងក្រសួង មានទាំងស្ថាប័នអីផ្សេងៗ ប៉ុន្តែវាអត់ឃើញមានប្រសិទ្ធភាព”។

ទោះយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី និងមជ្ឈដ្ឋានមួយចំនួននោះ ដោយ ចាត់ទុកថា ការហៅរដ្ឋាភិបាលបែបនេះ វាខុស ពីការពិតនូវអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អ្នកដែលត្រូវហៅ ថាដៃភ្លើង ជើងមាន់ មិនមែនរដ្ឋាភិបាល ទេ គឺលោកសម រង្ស៊ី នោះឯង ដែលកន្លងមក តែង តែធ្វើសកម្មភាពអុកឡុក មកបំផ្លាញនៅក្នុង កម្ពុជា។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “បាទ ! ទី១ ការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី ជាការលើកឡើងជាប្រវត្តិសាស្ត្រមកហើយ ជាការលើកឡើងជារូបភាពអាក្រក់ ហើយភាសា អាក្រក់បង្ហាញអំពីគាត់ទេដែលជាអ្នកដៃភ្លើង ជើងមាន់ អ្វីដែលប្រជាពលរដ្ឋភាគច្រើន មិន ចង់ឃើញរូបលោកដែលជាជនជាតិបារាំង មក បំផ្លាញសន្តិសុខ មកបំផ្លាញសុវត្ថិភាព ហើយ និងស្ថិរភាពនយោបាយកម្ពុជាទេ អាហ្នឹងដែល ជាការឆ្លើយរបស់ប្រជាពលរដ្ឋខ្មែរច្បាស់លាស់ ណាស់ គេមិនចង់ឃើញរូមសម រង្ស៊ី ដែលជន- ជាតិបារាំង មកកកូរកកាយ គ្រាន់តែដើម្បីផល- ប្រយោជន៍ខ្លួនឯងផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋ រងទុក្ខសោក ទាំងអ្នកគាំទ្រទណ្ឌិតហ្នឹង ក៏ដូចជា អ្នកដទៃទៀត។ ហើយយើងសួរបញ្ច្រាសមកវិញ តើគាត់បានធ្វើអីខ្លះសម្រាប់សង្គមខ្មែរ ក្រៅពី នាំអស្ថិរភាព នាំការឈឺចាប់ នាំភាពខ្លោចផ្សា នៃការច្របូកច្របល់នៅក្នុងប្រទេសកម្ពុជា ក៏ ដូចជាមេឧទ្ទាមក្រៅស្រុក បានសារភាពថា គាត់ជាឧទ្ទាមដែរ នៅពេលដែលលទ្ធផលនៃ ការបោះឆ្នោតម្តងៗ គាត់មិនទទួលស្គាល់ គាត់ ហៅថា អាហ្នឹងជាសកម្មភាពឧទ្ទាម ដូច្នេះ គាត់ជាមេឧទ្ទាមច្បាស់ណាស់ ហើយគាត់សារ- ភាព អាហ្នឹងចំណុចទី២។ ហើយចំណុចទី៣ យើង ឃើញថា ភាគច្រើនរបស់ប្រជាពលរដ្ឋ កម្ពុជា ដែលយើងស្ថិតនៅក្រោមរបបប្រជាធិបតេយ្យ គឺមានភាគច្រើននិងភាគតិច។ ភាគច្រើនគេ គាំទ្រ គេហៅថាកម្ពុជា ដើរចំទិសដៅ ធ្វើឱ្យ ប្រទេស កម្ពុជាឈានទៅជាសត្វខ្លាមួយ តោ មួយ នៅក្នុងតំបន់ផ្នែកខាងសេដ្ឋកិច្ច ហើយ ទី២ ក៏ភាគច្រើនយល់ឃើញថា លុយជាតិរបស់ រាជរដ្ឋាភិបាល មានប្រាក់សន្សំ ដែលអាចធានា ស្ថិរភាព នៅពេលមានហានិភ័យ រក្សានូវស្ថិរ- ភាពសេដ្ឋកិច្ចកម្ពុជា។ ចំណុចទី៤ ប្រជាពលរដ្ឋ យល់ឃើញថា រដ្ឋាភិបាលមានសមត្ថភាពដែល ផ្តល់នូវប្រាក់កំណើនជារៀងរាល់ឆ្នាំ។ អាស្រ័យ ហេតុដូច្នេះគ្មានអ្វីឆ្លើយឆ្លងជាមួយនឹងទណ្ឌិត បាត់បង់នូវការស្រលាញ់ជាតិ ក្នុងកិច្ចថែរក្សា សន្តិភាព ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងអស់ គ្នារស់នៅដោយប្រក្រតីភាព”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “បាទ ! ត្រូវហៅជារដ្ឋាភិបាលសេដ្ឋកិច្ច ដែល បង្កើនប្រាក់ចំណូលក្នុងស្រុកកើនបាន៧ភាគ- រយ។ ចំណែកឯព្រៃ ដែលគេកាប់បំផ្លាញអស់ ហ្នឹង វាក្លាយទៅជាកន្លែងគម្របព្រៃ ដែលជា កសិឧស្សាហកម្ម ក្នុងផ្នែកកៅស៊ូ ដូចជាឆ្នាំនេះ កៅស៊ូឡើងថ្លៃ ដូច្នេះចំណូលចូលមកកម្ពុជា ច្រើន ហើយកម្មករដែលពីដើមទៅធ្វើចំណាក- ស្រុកខាងក្រៅ ឥឡូវគាត់បកមកវិញ ដោយ- សារនៅប្រទេសយើងមានការងារធ្វើ ហើយ មានដំឡើងប្រាក់បៀវត្ស ហើយមួយចំនួនទៀត យើងផ្តល់ឱកាសឱ្យគេទៅយកបទពិសោធន៍ នៅប្រទេសនានា ដូចជាកូរ៉េខាងត្បូង ជប៉ុន គឺ យើងទៅមិនមែនខ្ញុំគេទេ យើងដើម្បីទទួលនូវ ផលប្រយោជន៍ ហើយជាបច្ចេកទេស ដើម្បីមុន នឹងយករោងចក្រមកដាក់ស្រុកខ្មែរវិញ អាហ្នឹង យើងដើរចំទិសដៅត្រឹមត្រូវ ហើយជាពិសេស គឺសន្តិភាព ហើយនៅពេលដែលមានបុណ្យទាន ជាតិធំម្តងៗ យើងឃើញប្រជាពលរដ្ឋហ្នឹងបាន ទៅស្នាក់នៅតាមកន្លែងរមណីយដ្ឋាន ហើយការ ចំណាយខ្ពស់នៅពេលបុណ្យជាតិធំៗ ហើយ ខុសគ្នាពីការលើកឡើងថា ប្រទេសនេះហាក់បី ដូចជាស្ថិតនៅក្នុងការលំបាក នៅក្នុងការខ្វះមុខ ខ្វះក្រោយ ដែលលើកឡើងដោយសម រង្ស៊ី ដែលជាបុគ្គលមួយ ដែលយើងហៅថា ជាដៃ ភ្លើង ជើងមាន់ហ្នឹងឯង មិនមែនរដ្ឋាភិបាលទេ គឺ សម រង្ស៊ី ខ្លួនឯង សូម្បីតែបង្គន់លាមកមួយ ដែលមានតម្លៃក្រោម៥០០ដុល្លារ ក្រៅពីជំពាក់ ចំណង៥ប្រការ ដើរតួអាទិភាព។ ដូច្នេះជាភាព ភាពចង្រៃ សម្រាប់សង្គមខ្មែរ។ អាស្រ័យហេតុ ដូច្នេះហើយ បានប្រជាពលរដ្ឋខ្មែរហ្នឹង មិនចង់ ឱ្យបុគ្គលចង្រៃ ហ្នឹងចូលមកស្រុកវិញទេ ហើយ បុគ្គលហ្នឹងជាជនជាតិបរទេសទៀត សញ្ជាតិ បារាំង។ ដូច្នេះយើងគួរឱ្យស្តាយដែលមានដើម កំណើតខ្មែរ ជាជនបរទេស តែងតែមកបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ វិធានការឆ្លើយតបនឹងប្រជាពលរដ្ឋ លោកអត់ ចង់បានពួកដែលមានកាន់សញ្ជាតិបរទេសមក អុកឡុកមកបំផ្លាញនៅក្នុងកម្ពុជាហ្នឹងតទៅទៀត ទេ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក បណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា អ្វីដែលលោកសម សង្ស៊ី កំពុងតែលើកឡើងនេះ ជាបាតុភូតនៃភាពវង្វេង- វង្វាន់របស់គាត់ប៉ុណ្ណោះ មិនមែនជាការលើក ឡើងផ្សារភ្ជាប់ជាមួយបញ្ហាកម្ពុជាទៀតឡើយ។

លោកឈឹម ផលវរុណ មានប្រសាសន៍ថា “រដ្ឋាភិបាល យើងគ្រប់គ្រងបច្ចប្បន្ន ជារដ្ឋា- ភិបាលដែលទទួលបាននិត្យានុកូលភាពពីប្រជា- ជនកម្ពុជា។ ដូច្នេះវាគ្មានហេតុផលអ្វីដែលយើង ដឹកនាំប្រទេស ដែលត្រូវបំពេញនិងឆ្លើយតប ជូនប្រជាពលរដ្ឋហ្នឹងឯង ឯរឿងជំងឺផ្ទាល់ខ្លួន របស់លោកសម រង្ស៊ី មិនមែនជារឿងរបស់ ប្រជាជនកម្ពុជា ហើយបើមិនមែនជារឿងរបស់ ប្រជាជនកម្ពុជា វាក៏មិនមែនជារឿងរបស់រដ្ឋា- ភិបាល ហើយក៏មិនមែនជារឿងរបស់គណបក្ស ប្រជាជនកម្ពុជា ដែរ។ ការមើលឃើញរបស់ យើង គឺយើងកំពុងធ្វើការកែទម្រង់ទូទៅ និង ស៊ីជម្រៅ ហើយពាក្យកែទម្រង់នេះ មានន័យ ថា យើងដឹកនាំប្រទេស ធ្វើឱ្យកាន់តែល្អប្រសើរ ឡើងៗ ដើម្បីជាប្រយោជន៍ដល់ជីវភាព ជីវិត រស់នៅ និងបរិស្ថានទាំងមូលនៃការអភិវឌ្ឍ សង្គមជាតិ អភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍជីវភាព គ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយ យើងធ្វើបានមែន យើងឃើញបរិបទ សេដ្ឋកិច្ចយើងមានកំណើនជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរ ហើយរដ្ឋាភិបាល យើងមានលទ្ធភាពក្នុងការដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ។ បានន័យថា សេដ្ឋកិច្ចយើងឡើង ហើយ កត្តាចាំបាច់ដែលទទួលស្គាល់ថា សេដ្ឋកិច្ច យើងមានកំណើន គឺសន្តិភាព”។

លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា “យើងគ្មានអ្វីដែលត្រូវពិចារណាទៅលើ អ្វីដែលលោកសម រង្ស៊ី លើកឡើងទេ។ ដូច្នេះ ទោះឆ្លើយតបក្នុងវិធីណាក៏ដោយ គឺសម្រាប់ យើងចាត់ទុកថា យើងមិនអាចទៅឆ្លើយតប ជាមួយនឹងមនុស្សដែលកើតវិបត្តិនៃបញ្ហារបស់ ខ្លួន ហើយកំពុងស្ថិតនៅក្នុងផលបច្ច័យដែល គាត់បានកសាងអំពើខុសឆ្គងចំពោះគណបក្ស ខ្លួនគាត់។ មុននឹងយើងគិតថា លោកសម រង្ស៊ី ធ្វើអ្វីខុសឆ្គងចំពោះប្រទេសជាតិ យើងអាចផ្តើម ចេញពីការខុសឆ្គងរបស់លោកសម រង្ស៊ី ចំពោះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សមាជិក សមា- ជិការបស់គណបក្សសង្គ្រោះជាតិ នោះដែរ គឺ លោកសម រង្ស៊ី បានសាងអំពើអាក្រក់ដោយ ខ្លួនឯង ហើយវាគ្មានហេតុផលអ្វីដែលយើងត្រូវ រវល់ជាមួយលោកសម រង្ស៊ី ទេ ព្រោះគណបក្ស ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ គឺ កំពុងតែរវល់ខ្វែងដៃខ្វែងជើង ដើម្បីបុព្វហេតុ នៃការអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឯងអភិវឌ្ឍនូវសេដ្ឋ- កិច្ចជាតិ ក៏ដូចជាអភិវឌ្ឍនូវផលប្រយោជន៍ សង្គមទាំងមូល។ ដូច្នេះគឺយើងគ្មានពេលវេលា រវល់ជាមួយលោកសម រង្ស៊ី ដែលកំពុងជួប កលិយុគខ្លួនឯងនោះទេ”៕”

កុលបុត្រ