Loading...

ធ្វើចឹងអត់បានទេ!!! បាត់អា២០១៧ សងអា២០១៥ ចឹងនោះ!

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សន្ដិសុខសង្គម | | 0 | ម៉ោង 8:06 am

ភ្នំពេញ ៖ មនុស្សចំនួន៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឃាត់ខ្លួនសួរនាំ បន្ទាប់ទទួលបញ្ញើម៉ូតូ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលមានការបាត់បង់ អស់ម៉ូតូ២គ្រឿង បែរជាព្យាយាមពុំទទួលខុសត្រូវទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាម្ចាស់ម៉ូតូដែលត្រូវប៉ូលិសហៅសាកសួរ

ម៉ូតូទាំង២គ្រឿងត្រូវបានបាត់បង់នៅកន្លែងទទួលផ្ញើ ទី១ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GA-3013 ម្ចាស់ឈ្មោះ ចាន់ មាន ភេទប្រុស រស់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ទី២ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ 1DQ-8810 ម្ចាស់ឈ្មោះ សឿង គៀវ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៨ស្រឺរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកមនុស្ស៥នាក់ ទទួលបើកកន្លែងផ្ញើ ម៉ូតូ ជាអ្នកភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ។

អ្នកទទួលផ្ញើម៉ូតូ៥នាក់ ដែលត្រូវប៉ូលិសហៅសាកសួរ

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិអណ្តូងតាអន មានកម្មវិធីសម្តែងសិល្បៈ ល្ខោនបាសាក់ មនុស្សម្នានាំគ្នាទៅមើលកម្សាន្ត ហើយជនរងគ្រោះទាំង២នាក់ខាងលើ ក៏ជិះម៉ូតូ របស់ខ្លួនឌុបកូនចៅទៅទស្សនាដែរ ដោយនៅកន្លែងកម្មវិធីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ មិនអនុញាតិឲ្យយានជំនិះចូល ទើបជនរងគ្រោះ យកម៉ូតូទៅផ្ញើនៅកន្លែងដែលគេចាំទទួលបញ្ញើម៉ូតូ១គ្រឿង តម្លៃ២០០០រៀល លុះរហូតដល់វេលាម៉ោង៩យប់ ពេលដែលជនរងគ្រោះកាន់កន្ទុយសំបុត្រ មកយកម៉ូតូ បែរជាមិនឃើញម៉ូតូរបស់ខ្លួន បាត់ចំនួន២គ្រឿងនៅកន្លែងផ្ញើ ទើបផ្អើលឆោឡោ រហូតដល់មានការអន្តរាគមន៍ពីសមត្ថកិច្ច ហៅនាំខ្លួនមនុស្សចំនួន៥នាក់ ដែលជាអ្នកទទួលបញ្ញើមកសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីសម្របសម្រួលគ្នា ។

 

 

 

 

 

 

 

 

 

 

 

 

ប្រភពបន្តទៀតថា កាលពីយប់ ក្រោយបាត់ភ្លាម អ្នកទទួលផ្ញើ ធានាចេញសងទាំងស្រុងរាល់ការបាត់បង់ តែផ្ទុយទៅវិញ រហូតដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បែរជាប្រែសម្តី ក្រឡាស់ពាក្យ ម្តងសុំចេះ ម្តងសុំចុះ ម្តងសងថ្ងៃនេះ ម្តងសងថ្ងៃនោះ ម៉ូតូស៊េរី២០១៧ សុំសងវិញស៊េរី២០១៥ ចំណែកស៊េរី ២០១៦ សុំសងវិញ ស៊េរី២០១៣ រកឲ្យប្រាកដអត់បាន ទើបជនរងគ្រោះ មិនអាចទទួលយកបាន ។

ការសម្របសម្រួល ដោយសារមិនចុះសម្រុងគ្នា រវាងភាគីរងគ្រោះ និងភាគី ទទួលបញ្ញើ ទើបនគរបាល ហៅមនុស្សចំនួន៥នាក់ ដែលជាអ្នកទទួលបញ្ញើចូលសាកសួរនៅប៉ុស្តិ៍នគរបាល ។