Loading...

តិចនិកធ្វើឱ្យស្បែកមុខទន់ម៉ដ្ឋរលោង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 3:14 am

ស្ត្រីដែលមានស្បែកមុខស្ងួត រហូតដល់របកជាស្រកាក្នុងរដូវរងា គ្រាន់តែអនុវត្តន៍ដូចខាងក្រោមនេះ ៖

  • យកស្លឹកតើយមកច្របាច់ជាមួយទឹកបន្តិច ហើយដួសទឹកស្លឹកតើយនោះ ២ស្លាបព្រាបាយ ដាក់ក្នុងភាជនៈ សឹមថែមទឹកត្រចៀកក្រាញ់ច្របាច់ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរលាយបញ្ចូលគ្នា។
  • បន្ទាប់មកលាងមុខឱ្យស្អាត ដោយទឹកក្តៅឧណ្ហៗ ដើម្បីបើករន្ធរោម រួចលាបបំពោកសាច់ក្រែមនេះឱ្យសព្វទុកចោលប្រមាណ ១០-១៥ នាទី សឹមលាងចេញ ដោយទឹកត្រជាក់ ដើម្បីបិទ រន្ធរោម។

អនុវត្តន៍ ១សប្តាហ៍ ២ដង ស្បែកមុខនឹងត្រឡប់មកជាទន់ម៉ដ្ឋរលោង ថែមទាំងមានសំណើមផងដែរ៕