Loading...

ម៉ាឡេសុីជាទីផ្សារ Honda ធំជាង គេ​បំផុតទី​២ ​លើ​ពិភពលោក ​ក្នុង​ឆ្នាំ​២០១៦

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 2:30 am

សេដ្ឋកិច្ចតំបន់អាស៊ាន

ម៉ាឡេសុី៖ ក្រុមហ៊ុន​ រថយន្ត Honda Malaysia បានទទួល ​តំណែង​ជា​ទីផ្សារ ​ធំជាងគេ​បំផុត​ទី​២ ​លើ​ពិភពលោក​ ក្នុង​ចំណោម ​ប្រតិបត្តិការ ​​នៅទូទាំង​ពិភព លោក​របស់ យីហោ​ Honda ប្រចាំឆ្នាំ​២០១៦ ជាមួយ និង​អត្រាលក់ បាន​សរុប​ ៩១.៨៣០​គ្រឿង ។

លោក​ Katsuto Hayashi អគ្គនាយក និងជានាយក ប្រតិបត្តិក្រុមហ៊ុន ​​ថ្លែងថា​ការ​សម្រេច ​បាន​​តួលេខនេះ ​គឺជា​លទ្ធផល​ មកពី​ប្រតិ បត្តិការ នៃប្រាក់​ផោនកាលពីឆ្នាំ​ទៅ ។

លោកបាន​ថ្លែង ក្រុមហ៊ុន​ Honda Malaysia បានប្រែក្លាយ ជា​ប្រជាជាតិមួយ ​មិនមែនជា​ប្រទេស​ ដើម​ផលិតកម្ម​ដែល ដណ្តើម បាន​កៅអី​ ទីផ្សារ​លក់ដាច់​ជាងគេ​ បំផុត​ទី​២​ ក្នុង​បរិមាណ ​ឧស្សាហ​កម្ម​រថយន្ត​ សរុបទាំងអស់​ ក្នុង​ឆ្នាំ​២០១៦​ របស់ម៉ាឡេស៊ី ។

លោកបាន​​ឲ្យ​ ដឹងនៅក្នុង​ សេចក្តីថ្លែងការណ៍​ មួយ​ថា​ Honda Malaysia បាន​បញ្ចប់ ​ប្រតិបត្តិការ​លក់​ ក្នុង​ឆ្នាំ​២០១៦​ជាមួយ និង​ផ្សារហ៊ុន​ ១៥,៨%​​ និង​លក់បាន​ ៩១.៨៣០នាក់​ ដែលលើស ពី​ទិសដៅ​​គ្រោងទុក ​៩ម៉ឺននាក់ គ្រឿងទៅទៀត ។

ក្រុមហ៊ុន Honda Malaysia បានថ្លែងប្រាប់​ ទីភ្នាក់ងារព័ត៌មា នជាតិ ​ម៉ាឡេស៊ី Bernama ក្នុងការ​កត់ សម្គាល់​ ដោយឡែក មួយថា​ជា មួយនិងការ​សម្រេចបាន​នេះ​ ម៉ាឡេស៊ី​ ប្រែក្លាយ​ជា ​ទីផ្សារ​ស្ថិត​​ នៅ​ខ្ពស់ ជាងគេ បំផុត​ទី​២​ក្នុង​ ចំណោម ប្រតិបត្តិការ​របស់ ក្រុមហ៊ុន​ Honda លើ​ពិភព លោក​បន្ទាប់ពី​ឥណ្ឌូណេស៊ី ។

Honda Malaysia បច្ចុប្បន្ន​បាន​ ចាប់ផ្តើម​ដាក់ បង្ហាញនូវ ម៉ូដែល​ចេញថ្មី​ របស់ខ្លួន BR-V ក្នុង​មជ្ឈមណ្ឌល ​ក្រុង​និង​បាន ​កំណត់​ទិស ដៅ​​លក់​ ប្រចាំ​ខែ​ឲ្យ​បាន​៨០០គ្រឿង​ និង​ ៩.៦០០គ្រឿង​ ក្នុង​មួយឆ្នាំ ។

គួរបញ្ជាក់ ថា​រថយន្ត​  Honda BR-V ជាប្រភេទរថយន្តទេ ចរណ៍​ចំណុះ​ ៧កៅអី​ម៉ាស៊ីន ទំហំ ១,៥លីត្រ i-VTEC ដែល មានតម្លៃ​ចំនួន១៩.១៦០ ដុល្លារ​ទៅ ២០.៧០០ដុល្លារ ។