Loading...

តម្លៃហាង ឆេងកៅស៊ូ ឥណ្ឌា​ឡើង ថ្លៃ​ខ្ពស់​​ពីរ ឆ្នាំកន្លះនេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 9:39 am

សេដ្ឋកិច្ចតំបន់អាសុី

ឥណ្ឌា៖ ឈ្មួញកៅស៊ូធំៗ បីបាន​ឲ្យ​ដឹងថា​ តម្លៃ​កៅស៊ូ​ ធម្មជាតិ​ក្នុង ​ប្រទេស​ឥណ្ឌា​ បាន​ឡើង​ថ្លៃ​ កម្រិត​ខ្ពស់​ក្នុង អំឡុងពេល​ ពីរឆ្នាំ​កន្លះ​មកនេះ គិតមក​ត្រឹម​ សប្តា​ហ៍មុន​​​ផ្អែក​ តាម​ការ ​កំណត់​ការ​ ផ្គត់ផ្គង់​និង​ កំណើន​ឡើង ​នៃបណ្តាញ​ផ្លូវក្នុង​ ទី​ផ្សារបរទេស ​ដោយសារតែ​​ ការ​រំខាន​ការ ​ផ្គត់ផ្គង់​ក្នុង ប្រជាជា​តិ​អ្នក​ ដាំដុះ​ធំ ជាងគេថៃ ។

ការឡើងថ្លៃនេះ​​នឹង​នាំ ឲ្យ​កើនឡើង ​នូវ​ការ​ចំណាយ ​ថ្លៃវត្ថុធាតុ ដើម​របស់​ បណ្តា​ក្រុមហ៊ុន ​ផលិត​សម្បក កង់រថយន្ត តាមរយៈ​នៃ​និន្នាការនេះ​ បាន​ដាក់ សម្ពាធ​លើ​​​​ ប្រាក់កម្រៃ​ របស់ពួកគេ​ ស្របពេល​ ដែល​កៅស៊ូ ធម្មជាតិ​ បង្កើត បានជាង​៤០%​ នៃ​ការ​ចំណាយ​លើ​សម្បកកង់ ។

តម្លៃ​គោល​នៃ​ការ​ ជួញដូរភាគ ច្រើន​នៅ​លើ​ ទីផ្សារ Kottayam ក្នុង​រដ្ឋ​ Kerala ដែល​ជា​កន្លែង ផលិត​កៅស៊ូធំ ជាងគេ​ក្នុង ប្រទេស​ឥណ្ឌា​បានកើនឡើង​២០០រូពី​ ឬ​ស្មើ​នឹង​ តម្លៃ​ហាង ឆេង ១៤.៥០០រូពី (២១៣.២៤ដុល្លារ) ក្នុង ១០០គីឡូក្រាម​ ដែល​ជា ​កម្រិត​ខ្ពស់​ជាងគេ​ បំផុត​គិត ​ចាប់តាំងពី​ខែ​ មិថុនា​ឆ្នាំ​២០១៤ ។

លោក George Valy ឈ្មួញ​ម្នាក់​នៅ​ផ្សារ Kottayam ក្នុងរដ្ឋ Kerala បានថ្លែងថា​កសិករ​ ជាច្រើន​កំពុង​ ពន្យា​ពេល ​ក្នុងការ​លក់​ស្របពេល​ដែលតម្លៃ​ឡើងថ្លៃ​លើស​ពី​ការរំពឹងទុក ។ ការ​ប្រមូល ​ផ្តុំ​នៅក្នុង​ ទីផ្សារ​បរទេស​ ក៏កំពុង​ជំរុញ ​នូវ​ផ្លូវ​ចិត្ត​ចំពោះ​អតិថិជន​ទៀតផង ។

​មន្ត្រីជាន់ខ្ពស់​មួយរូបនៃ​ ឧស្សាហកម្មនេះ បានឲ្យ​ដឹងថា ថៃ​នឹង ​ខាតបង់​ក្នុងរង្វង់​១០%​ នៃ​ទិន្នផល​កៅស៊ូ របស់ខ្លួន​ ក្នុង​រដូវដាំដុះ​ឆ្នាំ​២០១៦-២០១៧​ ដោយសារតែ ​ទឹក​ជំនន់​។