Loading...

ឥណ្ឌូណេសុី​​​​​​​​​​​​​​​​​ ដំឡើង​ពន្ធបន្ថែម លើ តម្លៃបារី​៩,១%

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 3:17 am

សេដ្ឋកិច្ចតំបន់អាស៊ាន

ឥណ្ឌូណេសុី៖ រដ្ឋាភិបាល​បាន​​ បង្កើន​ពន្ធបន្ថែម លើ​តម្លៃ​បារី​ ៩,១% ​ក្នុង​ឆ្នាំ​២០១៧​​​ ជា​ផ្នែកមួយ ​នៃ​កិច្ចខិត ខំប្រឹង​ប្រែង​ បន្តិចម្តងៗ ​របស់​ខ្លួន ​ក្នុងការ​ដំឡើង​តារាង​ ពន្ធ​លើ ផលិតផល បារី ​ឲ្យ​បាន​១០%​ ​ដែល​ បរិមាណ ​​នេះ​​​ធ្លាប់ បាន​ធ្វើ​ជា មួយ​ទំនិញ ​ប្រើ​ប្រាស់ ដទៃទៀត​ រួចមកហើយ ។

យោងតាម​​​ប្រកាស ​របស់ក្រសួង​ហិរញ្ញវត្ថុ​ លេខ ១៧៤/PMK ០៣/២០១៦ ការ​បង្កើន ពន្ធ​នេះ​គឺ​ត្រូវ បាន​ដំឡើង​ពី​ អត្រាពន្ធ៨,៧%​ កាលពី ឆ្នាំ​ទៅ​ដែល​បាន​ចូល​ជា​ធរ មាន​ចាប់ តាំងពី​ថ្ងៃទី​១​មករា​ ។

ចំណែក​សមាគម ​ផលិតករ​ បារី​ឥណ្ឌូណេស៊ី ​បាន​តវ៉ាចំពោះ​វិធាន ការថ្មី​នេះ​​ថា​ជា ការ​កើន​ឡើង​នូវ​​ ភាព​ប្រេះ​ស្រាំ​ នៃ​កិច្ច​ព្រម ព្រៀង​របស់​ រដ្ឋាភិបាល​ជាមួយនិង ​​បណ្តា ក្រុមហ៊ុន ​ឧស្សាហកម្ម ។

ប្រធាន​សមាគម ​ផលិតករ​បារី​ ឥណ្ឌូណេស៊ី​ លោក Muhaimin Moefti បាន​ឲ្យ​ដឹង​ កាលពីថ្ងៃសុក្រ​ថា ​កាលពី​ មុន​ភាគីទាំងពីរ​ (រដ្ឋាភិបាលនិង​សមាគម)​បាន​អនុម័ត​ នូវ​​អត្រា ​ពន្ធ ៨,៩%​ សម្រាប់ឆ្នាំ​ នេះ​និង​៩,១%​ ឆ្នាំ​ក្រោយ​។ លោក បន្ថែមថា​​ក្នុង​ ករណីនេះ​រដ្ឋាភិបាល​ បានប ង្ហាញ​ឲ្យ​ ឃើញ​ពីការមិន​ប្រកាន់ ខ្ជាប់​ឬមិន​រឹង ប៉ឹង​របស់​ ខ្លួន​ក្នុងការ ​បង្កើត​គោល នយោបាយ ​របស់ខ្លួន ។

លោក Muhaimin បានបន្ថែមទៀត ​ថា​រហូតមក ដល់ពេលនេះ ​សមាជិក​រ បស់​​សមា​គម​ ពុំមាន​ជម្រើស​ ឡើយ​ ប៉ុន្តែ​​ចាំបាច់ ត្រូវ​ប្រតិបត្តិតាម​ ច្បាប់​ បើទុក​ជា​ពួកគេ ​អាច​នឹង ​ពិភាក្សា បន្ថែម​អំពី​បញ្ហា នេះយ៉ាងណាក្តី ។

ទោះជាយ៉ាងណា​​តាម ​ផែនការណ៍​​ថ្នាំ ​ជក់​របស់​ក្រសួង ឧស្សាហកម្ម​ ផលិត​កម្ម​ បារី​​ត្រូវបានគេ​​ដាក់ទិស ដៅ​សម្រេចឲ្យ​ បាន​៥២៤,២​ប៊ីលាន​ យូនីត​នៅ​ឆ្នាំ​២០២០​ ។