Loading...

ចំណូល​ ឧស្សាហក​ម្ម​ល្បែង ​ម៉ាកាវ ​កើនឡើង ៥ខែជាប់ៗគ្នា​​

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 10:01 am

សេដ្ឋកិច្ចតំបន់អាសុី

ម៉ាកាវ៖ ទីភ្នាក់ងារ​គ្រប់ គ្រងឧស្សាហកម្ម​ល្បែង​ របស់តំបន់​រដ្ឋបាល ពិសេស​របស់ចិន ​ម៉ាកាវ​បាន​ថ្លែង កាលពីថ្ងៃ​ពុធ ថា​ប្រាក់​ ចំណូល​នៅក្នុង​ឧស្សាហកម្ម​ល្បែង​ របស់​ ក្រុងម៉ាកាវ​ បាន​ចុះ ​បញ្ជី​​នៃ ​កំណើន​៨%​ ឬស្មើនឹង ​២,៤៨​ប៊ីលានដុល្លារ​ ក្នុង​ខែធ្នូ​ឆ្នាំ​២០១៦ ។

វាគឺជា​ខែទី​៥​ ហើយ​នៃការ​ សម្រេចបាន នូវ​កំណើន​ប្រាក់ ចំណូល​ពី ​ឧស្សាហកម្ម​ល្បែង ​ក្នុង​ទីក្រុង​មួយ​ នេះ​គិត​ចាប់ ពី​ខែសីហា​ឆ្នាំ​២០១៦ ។

តាមស្ថិតិ​ដែល បាន​ចេញផ្សាយ​​ តាមរយៈ​ការិយាល័យ ​សម្របសម្រួល ​និង​ត្រួតពិនិត្យ​ឧស្សា​ហកម្ម​ល្បែង ម៉ាកាវ​បង្ហាញ ថា​ប្រាក់ចំណូល​ ដែល​ប្រមូលបាន​ រហូតមក​ដល់​ ខែធ្នូ​ឆ្នាំ​២០១៦​ នេះបានកើនឡើង ​និងសម្រេចបាន ​២៧,៨៧​ប៊ីលានដុល្លារ​ តែ​នៅតែ​ មាន​កម្រិត​តិច ​ជាង​ឆ្នាំ​២០១៥​ប្រមាណជា​៣,៣%​​ ។

ប៉ុន្តែ​ការប្រែប្រួល ​នៃកំណើ​ន​ នៅក្នុងប្រាក់ ចំណូល​ប្រចាំខែ ​នៅចន្លោះ​ឆ្នាំ ​២០១៦និង​២០១៥ ​បាន​ធ្វើឲ្យ​ ប្រសើរឡើង​ ចាប់តាំងពី ​​ភាគរយ ​នៃ​ការ​ធ្លាក់ចុះ​ពី​តួលេខដក២១,៤​% ក្នុងខែ​មករា​ឆ្នាំ​ ២០១៦ ទៅ​ដក​៣,៣%​ក្នុងខែធ្នូ ។

ទោះជាយ៉ាងណា​ចំណូល​ ដែលទទួលបាន ពី​ឧស្សាហកម្ម​ល្បែង ​របស់​ម៉ាកាវ​ សម្រេចបាន ​កំណើន ១,១%​ពីមួយឆ្នាំ​ទៅ មួយឆ្នាំ​ក្នុង​ខែសីហា​ឆ្នាំ​២០១៦ ដែល​ផ្ទុយ​ពី​ ការ​ធ្លាក់ចុះ​២៦ ខែ​នៃ​ឧស្សាហកម្មនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា