Loading...

សមាគម​ កាត់ដេរ​ម៉ាឡេសុី ពិនិត្យ​មើល ឡើងវិញ​ ពីការ ​ហូត​ពន្ធ​លើ​ កម្មករ​បរទេស

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 2:10 am

សេដ្ឋកិច្ចតំបន់អាស៊ាន

ម៉ាឡេសុី៖​ សភា​ពាណិជ្ជកម្ម​​ ម៉ាឡេស៊ី​-ចិន​(MCCC) បាន​ថ្លែងថា​ ការ​តម្រូវ​ឲ្យ​​​​​ នយោជក​បង់​ពន្ធ​ ឲ្យ​កម្ម​ករ​បរទេស ​នឹង​​នាំឲ្យ​មាន​ លំហូរ​ ចេញ​នូវ​ទឹកប្រាក់​៥ប៊ីលានរីង ហ្គីត​ដែល​នឹង​​​ប៉ះពាល់ ​ដល់​រូបិយប័ណ្ណរីង ហ្គីតរបស់ ម៉ាឡេស៊ី​ជា បន្ត​បន្ទាប់​ ។

សភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន​​​បានឲ្យ​ ដឹងថា​កាតព្វកិច្ច​បង់ ពន្ធ​នេះ​នឹង​ មិនត្រឹម​តែ ​ប៉ះពាល់ដល់​ វិនិយោគិន ក្នុងស្រុក​ ប៉ុណ្ណោះទេ  វាថែមទាំង​បង្កព្យុះភ្លៀង ​ដល់​អ្នក​ វិនិយោគ​បរទេស ​ទៀត​ផង ។ ចំណែក​បណ្តា ក្រុមហ៊ុន​ ពហុជាតិ ​បរទេស​ធំៗ​​តម្រូវ​ ឲ្យ​ផ្គត់ផ្គង់​ យ៉ាងច្រើន ​នូវ​កម្មករ​បរទេស​ដើម្បី​​​លៃលក​ដោះ ​ស្រាយ​ជាមួយ និង​​បរិមាណ​ នៃការ​បញ្ជាទិញ​ ប្រចាំថ្ងៃ​ ចំនួនច្រើន ។

ប្រភពដដែល​បា ន​បង្ហើប នៅក្នុង​ សេចក្តី​ថ្លែង ការណ៍​មួយ​ថា​ បទបញ្ញត្តិថ្មី​នេះ​ នឹង​នាំឲ្យ​វិនិយោគិន ​បរទេស ​ដែលមាន ​ស្រាប់​និង​​​ អ្នកវិនិយោគ ​បរទេស​ដែល​មា​ន​ សក្តានុពល​​មាន​ ភាពអវិជ្ជមាន ​ក្នុងការ​ ចាប់អារម្មណ៍ ​លើ​ប្រទេស ​របស់យើង​ ។

មួយវិញទៀត ​សភាពាណិជ្ជកម្ម​ ម៉ាឡេស៊ីន-ចិន​បាន​បន្ថែមថា​ កាតព្វកិច្ច​នេះ ​ក៏​នឹង​បង្កើន ​នូវ​ខ្ទង់ចំណាយ ​លើ​ផលិតកម្ម​ ក៏ដូចជាកា រ​ឡើង​ថ្លៃ​នៃផលិត​ផល​ជាដើម ។

ចំណែក ​រដ្ឋាភិបាល​ បានលើ កឡើងថា​ បទបញ្ញត្តិថ្មីនេះ ​អាច​បង្ការ​ កម្មករ​បរទេស​ ពី​ការ​​គេចវះ​ ការ​ផ្លាស់ប្តូរ​ ឧស្សាហកម្ម​ដោយ​ ខុសច្បាប់​ និង​ការ​រស់នៅ​ ខុសច្បាប់​ ក្នុង​អំឡុង ពេល​​យូរអង្វែង​ ។

សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​-ចិន បាន​ថ្លែងថា​​ បច្ចុប្បន្ន​ម៉ាឡេស៊ី​ គឺជា​ប្រជាជាតិ ​មួយ​ស្ថិតក្នុង ​ដំណាក់កាល កំពុង​​អភិវឌ្ឍន៍​ ដែល​​​ឧស្សាហកម្ម​ផលិតកម្មនិង ​ហេដ្ឋារចនា​សម្ព័ន្ធខ្នាត ធំ​​គឺនៅតែ ​​មាន​អនិស្សរភាព​ ឬ​ពឹងផ្អែក​ ច្រើនបំផុត លើ​កម្លាំង​ពល ​កម្ម​បរទេស​។ ម្ចាស់​អាជីវកម្ម​​ កំពុង​ប្រឈម​រួចមកហើយ ​ដែរ​​នៃ ផលប៉ះពាល់ អវិជ្ជមាន​ លើ​ការឡើង​ថ្លៃ​ ប្រេង​អន្តរជាតិ ដែល​ជាភាព​ស្ពឹក ​នៃ​តម្លៃទី​ផ្សារ ​ផលិត​ផល​ដើម​។