Loading...

ក្រុមហ៊ុន នាំចូលដែក ថែបស្វែងរក ជំនួយពី​លោក Duterte

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 9:30 am

ហ្វីលីពីន៖ ក្រុមហ៊ុន Mannage Resources Trading Corp. (MRTC) ជាអ្នកនាំចូល​ ផលិត​ផល​ ដែក​ថែប​ដ៏ធំ មួយ​ពី​ចិន​បាន ​ស្វែងរក​ ការអន្តរាគមន៍​ពី​លោកប្រធានាធិបតី Duterte ចំពោះ​អ្វី​ ដែល​​ខ្លួន ​បាន​មើល ឃើញថា ​ជាការ ​រុកកួន​ពី សំណាក់​ ក្រុមហ៊ុន​ ដែកថែបក្នុង ស្រុក​និង ​ការិយាល័យ​ពន្ធ​គយ ។

ក្រុមហ៊ុន MRTC បានអំពាវនាវ ​ឲ្យ​​លោក ប្រធានាធិបតី​ ជួយ​អន្តរាគមន៍​ ដោយ​លើក ឡើងថា​ការ​នាំ ចូល​ដែកតាន់​២ម៉ឺន តោន​មិនត្រូវ បាន​អនុញ្ញាត​ឲ្យ​​យក​ចេញ ពីកំពង់ ផែ​ឡើយ​ បើទុក​ជា ​មានការ​​ ប្រតិបត្តិតាម​ ច្បាប់​និង ​ការបង់​ ពន្ធ​ចាំបាច់ គ្រប់​ប្រភេទ យ៉ាងណាក្តី ។

នៅក្នុង​លិខិត​ផ្ញើ​ជូន​ លោក ប្រធានាធិបតី Duterte កាលពីថ្ងៃទី​៣​ មករា​កន្លង មកនេះ ប្រធាន​ក្រុមហ៊ុន MRTC លោក Lawrence Sy បានថ្លែង ថា​ការ​នាំចូល ​ដែក​តាន់​ នេះកំពុង ​ត្រូវបាន ដកហូត​ទុក ​ពីសំណាក់ ​អាជ្ញាធរ កំពងផែ​ Subic Bay និង ការិយាល័យ​ ពន្ធគយ ​ចាប់តាំ ងពី​ទំនិញ នេះ​នាំចូល​ មកដល់​ផែ​កាល ពីថ្ងៃទី​៤ វិច្ឆិកា​ឆ្នាំ​២០១៦ ។

លិខិតរបស់ក្រុមហ៊ុន ​បាន​ឲ្យដឹងទៀត ថារហូតមក ដល់ពេលបច្ចុប្បន្ន ការ​នាំចូល​របស់ ក្រុមហ៊ុន​MRTC បន្ត​ត្រូវបាន កាន់កាប់ឬ ឃាត់ទុក ដោយគ្មាន​​មូលដ្ឋានត្រឹមត្រូវ​ពី សំណាក់​ អាជ្ញាធរ ​កំពង់ផែ ​និង​ការិយា ល័យ​ពន្ធគយ ។ ការ​ពន្យាពេល​ ជ្រុលហួស ហេតុនិង ​គ្មានការ ធានា​នេះ ​បាន​ធ្វើ​ឲ្យ​​ ខូច​ខាត​ដែលមិនអាច​ ប៉ះប៉ូវបាន ​ចំពោះ​ក្រុមហ៊ុន ​ដែកថែបខាងលើ (MRTC) ។

​គួរបញ្ជាក់ក្រុមហ៊ុននាំ ចូលដែកថែប ពីប្រទេស​ចិន  MRTC បានបង់ពន្ធអាករ​និង​ ពន្ធគយ​ជូន រដ្ឋ​ចំនួន​៤៣,៣លានហ្វីលីពីន ពីសូ ឬស្មើនឹង ៨៧៣.០០០ ដុល្លារ ។