Loading...

ខួប១​ឆ្នាំ បណ្តាំ​យុទ្ធសាស្ត្រ​១៦​ចំណុច លោក​បណ្ឌិត​កែម ឡី

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:27 am

ភ្នំពេញ ៖ ស្របពេលដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហា គួរឱ្យព្រួយបារម្ភ នៅកម្ពុជា ហើយកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានដាក់ចេញនូវគោលការណ៍សីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០១៧ ដែលអ្នកបើកបរត្រូវចងចាំ និងអនុវត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ទំព័រហ្វេសប៊ុក លោកកែម ឡី អតីតអ្នកស្រាវជ្រាវសង្គមដើម្បី អភិវឌ្ឍន៍ និងជាអ្នកវិភាគនយោបាយសង្គម ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នោះ បានលើក យកបណ្តាំស្តីពីយុទ្ធសាស្ត្រ ១៦ចំណុច របស់ លោកបណ្ឌិតកែម ឡី ស្តីពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា ដែលជាការ រំលឹកខួប១ឆ្នាំ នៃសំណេរផ្តល់អនុសាសន៍ដ៏ មានប្រយោជន៍ដែលលោកបណ្ឌិតកែម ឡី បាន បន្សល់ទុក។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ លោកបណ្ឌិតកែម ឡី បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោក ស្តីពីប្រធានបទ “ពលរដ្ឋខ្មែរ កំពុងសម្លាប់គ្នាលើដងផ្លូវយ៉ាង សាហាវបំផុត” ដោយលោកបានសរសេរថា “ការវិភាគតាមលក្ខណៈវិទ្យាសាស្ត្រពីផលខាតបង់ខាងផ្នែកសេដ្ឋកិច្ច អត្រាស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍របស់អង្គការ ជនពិការអន្តរជាតិ បានបញ្ជាក់ពីការកើនឡើង គួរឱ្យព្រួយបារម្ភ។ កាលពីឆ្នាំ២០០៤ ផលខាត មានត្រឹមតែ១១៩លានដុល្លារប៉ុណ្ណោះ ក្នុង១ ឆ្នាំៗ តែនៅឆ្នាំ២០០៩ ផលខាតកើនរហូតដល់ ២៤៨លានដុល្លារ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០១៣ និង៣២៧លានដុល្លារ ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ។ ការសិក្សាជាច្រើន ក៏ដូចជារបាយការណ៍របស់ក្រសួងមហាផ្ទៃឆ្នាំ២០១៤ បាន បញ្ជាក់ថា មូលហេតុចំបងធំពីរ គឺអ្នកបើកបរ បើកក្នុងល្បឿនលឿនហួសកំណត់ និងអ្នកបើកបរ ប្រើប្រាស់គ្រឿងស្រវឹង។

យុទ្ធសាស្ត្រត្រូវផ្តោតលើការកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង និងកែប្រែអាកប្បកិរិយាបុគ្គល”។

លោកបណ្ឌិតកែម ឡី បានផ្តល់នូវយុទ្ធសាស្ត្រ១៦ចំណុច ដែលគួរពិចារណាសម្រាប់ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម ៖

យុទ្ធសាស្ត្រសំខាន់ៗ១៦ ដែលគួរពិចារណា រួមមាន ៖

ការគ្រប់គ្រងគ្រឿងស្រវឹង

យុទ្ធសាស្ត្រទី១ ៖ ដំឡើងតម្លៃពន្ធដារលើ ការនាំចូល ផលិត ដាក់លក់ តាំងបង្ហាញ និង ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពី១០០ ដង ដល់១០០០ដង លើសតម្លៃបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ គួរបញ្ចប់ការលើក ទឹកចិត្តឱ្យយុវជនហូបគ្រឿងស្រវឹង តាមរយៈ ការបញ្ចប់ការសម្ពោធរោងចក្រស្រាបៀរ និង ស្រា។ ការដាក់តាំង លក់គ្រឿងស្រវឹងបាន តែ ត្រូវបង់ពន្ធក្នុងតម្លៃខ្ពស់បំផុត។

យុទ្ធសាស្ត្រទី២ ៖ ពិធីការជាតិនិងអន្តរជាតិសំខាន់ៗ មិនត្រូវរៀបចំពិធីគោះកែវស្រា និងផ្គត់ផ្គង់ គ្រឿងស្រវឹងជាដាច់ខាត ជាពិសេស ពិធីបុណ្យជាតិសំខាន់ៗ ត្រូវហាមផ្គត់ផ្គង់គ្រឿង ស្រវឹង។

យុទ្ធសាស្ត្រទី៣ ៖ លើកទឹកចិត្តដល់ពិធី បុណ្យអាពាហ៍ពិពាហ៍ណាដែលមិនដាក់គ្រឿង ស្រវឹង ត្រូវលើកលែងថ្លៃសុំច្បាប់ការ និងផ្តល់ ការកោតសរសើរជាសាធារណៈពីព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។

យុទ្ធសាស្ត្រទី៤ ៖ ច្បាប់ស្តីពីការគ្រប់គ្រង គ្រឿងស្រវឹង ត្រួវរៀបចំជាបន្ទាន់ ដោយមាន ការពិគ្រោះយោបល់ទូលំលាយជាមួយអ្នកពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។

ការធ្វើជាគំរូល្អពីថ្នាក់ដឹកនាំកំពូល

យុទ្ធសាស្ត្រ៥ ៖ ថ្នាក់ដឹកនាំកំពូលៗ ជាពិសេស នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា សមាជិកសភា សមាជិក គណៈរដ្ឋមន្ត្រី៘ ត្រូវ គោរពច្បាប់ចរាចរណ៍បើកបរតាមច្បាប់កំណត់ និងផ្តល់គំរូល្អដល់ពលរដ្ឋទូទៅ។ រថយន្តមិន បង់ពន្ធរបស់រដ្ឋ និងរបស់អ្នកធំ អ្នកមានអំណាច គួរលុបបំបាត់ទាំងស្រុង។ លើសពីនេះទៅទៀត ស្លាករថយន្ត គួរមានតែពីរប្រភេទ គឺឯកជន និងរដ្ឋ។

យុទ្ធសាស្ត្រទី៦ ៖ ពិន័យនិងដាក់ទណ្ឌកម្ម បណ្តេញចេញពីមន្ត្រី ទៅជាពលរដ្ឋធម្មតា ដល់ សមត្ថកិច្ចណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុង ករណីមិនព្រមផាកពិន័យត្រឹមត្រូវចំពោះជនល្មើសច្បាប់ចរាចរណ៍។

យុទ្ធសាស្ត្រទី៧ ៖​ដាក់ទណ្ឌកម្ម និងបណ្តេញ ពីមុខតំណែង ឱ្យទៅជាពលរដ្ឋធម្មតា ក្នុងករណី ណាដែលសមត្ថកិច្ចដែលប្រើប្រាស់ស្លាកលេខ ខ.(កងខេមរភូមិន្ទ) .(នគរបាល) ស្លាកលេខរដ្ឋ នានាក្លែងក្លាយ។

យុទ្ធសាស្ត្រទី៨ ៖ ដាក់ទណ្ឌកម្ម និង បណ្តេញពីមុខតំណែង ឱ្យទៅជាពលរដ្ឋធម្មតា ក្នុងករណីណា ដែលសមត្ថកិច្ចណាប្រើប្រាស់ រថយន្តបិទស្កត មិនឱ្យមើលឃើញខាងក្នុង រថយន្ត សូម្បីតែថ្នាក់ដឹកនាំកំពូលៗ ជាពិសេស នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី ប្រធានរដ្ឋសភា សមាជិករដ្ឋសភា តុលាការ កងកំលាំងប្រដាប់អាវុធ៘

សីលធម៌ល្អនិងការប្រព្រឹត្តជាវិជ្ជមាន

យុទ្ធសាស្ត្រទី៩ ៖ រៀបចំពិធីប្រឡងប្រណាំងចំពោះអ្នកបើកបររបស់រដ្ឋ និងឯកជន ណា ដែលមិនបានប៉ះទង្គិចទាល់តែសោះ និង មិនដែលត្រូវសមត្ថកិច្ចផាកពិន័យសូម្បីតែម្តង ក្នុងរយៈពេល៥ឆ្នាំ ត្រូវទទួលការកោតសរសើរ ជាសាធារណៈ ពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ កំពូល។

យុទ្ធសាស្ត្រទី១០ ៖ គ្រប់ការសាងសង់ផ្លូវ ត្រូវវិភាគថវិកាយ៉ាងតិច១០ភារគយ ដើម្បីអប់រំប្រជាពលរដ្ឋ តាមដងផ្លូវ ពីភាពជាអ្នកដឹកនាំ និង ច្បាប់ចរាចរណ៍។ វិមជ្ឈការកាំមេរ៉ាសុវត្ថិភាព ដល់ប្រព័ន្ធផ្សព្វផ្សាយឯកជន។

យុទ្ធសាស្ត្រទី១១ ៖ ធ្វើប្រតិភូកម្មអំណាច ផ្សព្វផ្សាយផ្ទាល់ពីប្រដាប់ថតវីដេអូតាមដងផ្លូវ ដោយផ្ទាល់និងទាន់ពេលវេលាដល់ប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់ក្រុមហ៊ុនវិនិយោគលើប្រដាប់ ថតវីដេអូតាមដងផ្លូវគ្រប់កន្លែងសំខាន់ៗទូទាំង ប្រទេស ដើម្បីចាប់ជនល្មើស និងអប់រំពលរដ្ឋ ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍។

យុទ្ធសាស្ត្រសំខាន់ៗដទៃទៀត

យុទ្ធសាស្ត្រទី១២ ៖ ពង្រឹងនិងពង្រីកវិធានការសង្គ្រោះបន្ទាន់តាមដងផ្លូវដោយកាត់បន្ថយ រយៈពេលសង្គ្រោះជាមធ្យម ពី២ម៉ោងកន្លះ មកត្រឹមកន្លះម៉ោង ឬ១៥នាទី ជាមធ្យម ដោយ គ្រប់ ក្រុមគោលដៅរបស់សមត្ថកិច្ច ត្រូវមាន រថយន្តសង្គ្រោះបន្ទាន់។ គ្រប់រថយន្តសង្គ្រោះ ត្រូវបំពាក់សម្រាប់ និងពេទ្យជំនាញ ដែលអាច ទទួលការព្យាបាលនៅលើរថយន្តបានក្នុងករណី ដែលមានចម្ងាយឆ្ងាយពីមន្ទីរពេទ្យ។

យុទ្ធសាស្ត្រទី១៣ ៖ គ្រប់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ ត្រូវរៀបចំរបាំងទ្រូងផ្លូវ និង របាំងសងខាងផ្លូវ ដោយយកគំរូតាមប្រទេស ម៉ារុក និងប្រទេសមួយចំនួនដែលមានគ្រោះថ្នាក់ចរាចរណ៍តិចបំផុត។

យុទ្ធសាស្ត្រទី១៤ ៖ វិធានការកែចង្កូតរថយន្ត គួរត្រូវលុបបំបាត់ចោលទាំងស្រុង ពីព្រោះកន្លង មកមានព័ត៌មានពីគ្រោះថ្នាក់ដោយសារបញ្ហា នេះ។ រដ្ឋគួរសិក្សាបន្ថែមពីគ្រោះថ្នាក់ ក្នុងការ កែចង្កូតរថយន្តកន្លងមក។

យុទ្ធសាស្ត្រទី១៥ ៖ ការបង់ពន្ធគ្រប់សេវាកម្មពន្ធដារ ជាពិសេសបង់ពន្ធរថយន្តប្រចាំឆ្នាំ ត្រូវធ្វើវិមជ្ឈការឱ្យថ្នាក់ឃុំសង្កាត់ (មន្ត្រី ពន្ធដារ ត្រូវធ្វើការនៅថ្នាក់ឃុំ។ ភូមិនីមួយៗ ត្រូវមានស្ថិតិ និងការគ្រប់គ្រងរថយន្តឱ្យបានល្អ ទាំងការបង់ពន្ធ និងវិភាគទិន្នន័យ។

យុទ្ធសាស្ត្រទី១៦ ៖ ការសិក្សាពីតម្លៃ ខាតបង់ចំពោះបុគ្គលនិងគ្រួសារណា ដែលបាន រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ ត្រូវយកមករៀបចំ គម្រោងកម្មវិធីឆ្លើយតបឱ្យមានប្រសិទ្ធភាព។

សូមអរគុណដែលបានអាន វិភាគ និងផ្តល់ យោបល់ត្រឡប់មកវិញ បើទោះជាយោបល់ ប្រកបដោយសីលធម៌ខ្ពស់ ឬអសីលធម៌ក៏ដោយ (យោបល់ដែលមានសីលធម៌ខ្ពស់ គួរត្រូវបាន កោតសរសើរ)។ នេះគ្រាន់តែជាជ្រុងមួយតូច ក្នុងការចូលរួមចំណែកពីដំណោះស្រាយសង្គម។ យោបល់របស់ខ្ញុំដែលបានលើកឡើងនេះគ្រាន់ តែជាទស្សនៈបុគ្គលប៉ុណ្ណោះ។

សូមបងប្អូនមេត្តាកាត់បន្ថយការប្រើប្រាស់ គ្រឿងស្រវឹងឱ្យបានច្រើនបំផុត ឬឈប់ទាំងស្រុងជាការប្រសើរ។

សូមអ្នកចាំថា ករណីដែលមានគ្រោះថ្នាក់ ចរាចរណ៍ បង្ករបួស ពិការ និងស្លាប់នោះ អ្នក បានបំផ្លាញជនរួមឈាមខ្លួនឯង បងប្អូនឯង សេដ្ឋកិច្ចជាតិឯង សីលធម៌ជាតិឯង និងសង្គម ខ្លួនឯង

ខៀវទុំ