Loading...

ទំនាស់​រវាងអ្នក​រត់ម៉ូតូ​ឌុប ​និងអ្នក​ជិះ​ក្លាយ​ជាហិង្សា​ វាយបែកច្រមុះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:47 am

រាជធានីភ្នំពេញ ៖​អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានភ្ញៀវជាអ្នកជិះវាយមួយដៃបែកច្រមុះដោយសារ​ទំនាស់សំដីគ្នាបង្កការភ្ញាក់ផ្អើដល់សមត្ថកិច្ចចុះទៅឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរកាលពី​ម៉ោង​៦និង៣០នាទីព្រលប់ថ្ងៃទី២១ ខែមករា នៅគល់ស្ពានអាកាស៧មករា ក្រុម៣ ភូមិ​សេប៉េសេ សង្កាត់ទឹកថ្លា ខណ្ ឌសែនសុខ ។

អ្នករត់ម៉ូតូឌុបមានឈ្មោះ ផុន ចាន់ធឿន អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ​មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ត កំពង់ចាម ។ អ្នកបង្កជាភ្ញៀវជិះម៉ូតូឌុបមានឈ្មោះកៅ សុខហៀង ភេទប្រុសអាយុ៣៨ឆ្នាំ មុខ របរកម្មករសំណង់ ស្នាក់នៅភូមិស្វាយសិចភ្នំ ឃុំស្វាយសិចភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមសំដីអ្នករត់ម៉ូតូឌុបប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានដឹកបុរសខាងលើចេញពីស្តាត ចាស់គោលបំណងទៅគល់ស្ពាន៧មករាក្នុងតំម្លៃ៧០០០រៀល ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានអ្នកជិះជាភ្ញៀវបានអោយគាត់ឌុបបន្តមកជិះនៅផ្សារទឹកថ្លា តែពេលនោះ គាត់ បានទារថ្លៃ១០០០រៀលថែមទៀត ប៉ុន្តែអ្នកជិះមិនព្រមគាត់ក៍ឈប់នៅត្រឹមគល់ស្ពាន៧មករា ទើបធ្វើឲ្យមានទំនាស់សំដីគ្នាហើយបុរសជាភ្ញៀវនោះក៍លោតមកដាល់គាត់មួយដៃចំច្រមុះបណ្តាលអោយបែកហើយឡើងជិះរថយន្តឈ្នួលបំរុងគេចខ្លួនគាត់ក៍ជិះម៉ូតូតាមមកដល់ស្តុបមុខក្រុមហ៊ុនលក់រថយន្តTOYOTAក៍អោយសមត្ថកិច្ចជួយឃាត់និងនាំមកប៉ុស្តិ៍ទឹកថ្លា ដើម្បី និយាយគ្នា។

ចំណែកបុរសជាភ្ញៀវជិះម៉ូតូឌុបបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានជិះរថយន្តពីខេត្ត កំពង់ចាមគោលបំណងចូលរួមការបងប្អូននៅខេត្តកំពង់ស្ពឺដោយជិះរថយន្តមកឈប់នៅរង្វង់ស្តាតចាស់ហើយបានជិះម៉ូតូឌុបបន្តមកគល់ស្ពានអាកាស៧មករាគោលបំណងឡើងជិះរថយន្តមួយតង់ទៀតទៅខេត្តកំពង់ស្ពឺខណះមកដល់ចំណុចខាងលើក៍មានទំនាស់សំដីបន្តិចបន្តួចជាមួយអ្នករត់ម៉ូតូឌុបដោយសារតែខឹងអ្នករត់ម៉ូតូជេរដល់ម្តាយគាត់គាត់ក៍វាយមួយដៃចំកណ្តាលមុខតែម្តង​ ។

ក្រោយពីឃាតត់យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសាកសួរភាគីសងខាងបានព្រមធ្វើការសម្របសំរួលគ្នាដោយជនបង្ករជាភ្ញៀវបានចេញសំណងជម្ងឺចិត្តអោយអ្នកបើកម៉ូតូឌុបចំនួន ៣០ ម៉ឺន បញ្ចប់រឿ​ង ៕