Loading...

ត្រឡប់​មកពីផឹក​ស៊ីវិញ ស្រាប់តែ​មានក្មេង​ទំនើង​៣នាក់ ជិះម៉ូតូដេញ​កាប់​របួស​ធ្ងន់ម្នាក់


​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:02 am

រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់​​ ខណ៑ៈជិះម៉ូតូឌុបគ្នាមកពីផឹកស៊ី​ស្រាប់តែមានជនបង្ក​៣នាក់ជិះម៉ូតូដេញកាប់ដោយមិនដឹងមូលហេតុ ករណីនេះបង្កការភ្ញាក់ផ្អើកាលពីម៉ោង១១និង​៣០នាទីយប់ថ្ងៃទី២១ ខែមករា ​នៅ
ចំណុចខាងត្បូងវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់​សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

​ជនដែលរងរបួសមានឈ្មោះឈឿន រ៉ាវុធ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ  ស្នាក់នៅភូមិ​ត្រពាំង​រំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើតនៅភូមិ ប្រសិទ្ធឃុំ​ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ 
អ្នករួមដំណើររបួសស្រាលមានឈ្មោះសឹង្ហ សុខ ភេទ ប្រុស​ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិទួល ពង្រ 
 សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃជួល ឃុំពពេល ស្រុកត្រាំកក់  ខេត្ត តាកែវ។

ជនរងគ្រោះបានប្រាប់ថា នៅមុនកើតហេតុពួកខ្លួនមានគ្នា០៣នាក់បានទៅអង្គុយផឹកស៊ីនៅភូមិទួល
ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីផឹកហើយក៍បែកផ្លូវគ្នាដោយខ្លួន មាន គ្នា​២នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់
ស្លាកលេខតាកែវ1K-1170 ខណៈពេល  ចេញមក​ដល់​ផ្លូវខាងលើ ស្រាប់តែមានជនបង្ក០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ពណ៌ខ្មៅ ជិះ​មកតាមពីក្រោយក្នុងដៃមានកាន់ដាវសាំម៉ូរ៉ៃនិងខ្សែក្រវ៉ាត់មកដេញវាយពួកគាត់ទាំង២នាក់​ដោយ​មិនដឹងមូលហេតុបណ្តាលអោយរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ​ហើយក្រុមជនបង្ក​បានជិះម៉ូតូគេចខ្លួនអស់។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងបង្កកាប់ត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលអោយដាច់ឃើញលលាដ៍ក្បាលនិងចាក់ចំពោះផ្នែកខាងឆ្វេងផងបណ្តាលអោយរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាលប៉ុណ្ណោះនិងបានទំនាក់ទំនងរថយន្តសង្គ្រោះមកដឹងជនរងគ្រោះទៅកាន់មន្ទីពេទ្យភ្លាមៗ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមៈ  ទាក់ទិននឹងករណី ខាងលើនេះសមត្ថកិច្ចសង្ស័យថាជារឿងគំនុំ ៕