Loading...

លោក​កឹម សុខា ប្រាកដ​ថា ពិត​ជា​អាចបោះ​ឆ្នោត​បាន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:45 am

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានអះអាងថា លោក បានពិនិត្យមើលឃើញឈ្មោះរបស់លោកនៅ ក្នុងបញ្ជីបោះឆ្នោតដំបូងដែលបិទផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០១៧។ ដូច្នេះលោកប្រាកដថា ពិតជា អាចបោះឆ្នោតបាន ហើយលោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះក្នុង បញ្ជីបោះឆ្នោតទាំងអស់គ្នា ដើម្បីឱ្យប្រាកដថា មានឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧។

លោកកឹម សុខា បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ ថា “តើបងប្អូនបានឃើញឈ្មោះបង ប្អូនឬនៅ? ខ្ញុំបានទៅមើលឃើញឈ្មោះរបស់ខ្ញុំ ហើយ ថ្ងៃខែឆ្នាំកំណើត លេខកូដអត្តសញ្ញាណប័ណ្ណ ពិតជាត្រឹមត្រូវទាំងអស់ក្នុងបញ្ជីបោះឆ្នោត ដំបូង នៅសង្កាត់ចាក់អង្រែលើ ជាកន្លែងខ្ញុំបាន ចុះឈ្មោះបោះឆ្នោត ហើយនៅក្នុងគេហទំព័រ គ..ប ក៏ត្រឹមត្រូវដែរ។

សូមបញ្ជាក់ជូនថា ៖

បញ្ជីនេះ នឹងបិទផ្សាយចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

បើសិនជាមានកំហុសខុសឆ្គង សូមបងប្អូនប្តឹងជំទាស់នៅឃុំសង្កាត់ដែលបងប្អូនបាន ចុះឈ្មោះបោះឆ្នោត។

ពេលនេះ ខ្ញុំប្រាកដថា ខ្ញុំពិតជាអាចបោះ ឆ្នោតបាន។

បើបងប្អូនរវល់មិនបានទៅមើលដោយ ផ្ទាល់ បងប្អូនអាចពិនិត្យឈ្មោះបានតាមគេហទំព័រ គ..ប នេះ www.voterlist.org.kh

គួររំលឹកថា លោកកឹម សុខា បានអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលដែល លោកបន្តសម្ងំស្នាក់នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីតុលាការ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសពីបទ “បដិសេធក្នុងការចូលខ្លួន”។ ប៉ុន្តែពេលនេះ បន្ទាប់ ពីត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសតាមសំណើរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួចមក លោកកឹម សុខា បានវិល ទៅរស់នៅក្នុងភូមិគ្រឹះរបស់លោកវិញ និងត្រូវ បានរដ្ឋសភា ចេញសេចក្តីប្រកាសទទួលស្គាល់ ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និងជាប្រធានក្រុមតិភាគតិច នៅ រដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រី។

សូមជម្រាបថា ក្នុងសេចក្តីអំពាវនាវ ចុះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (..) បាន បញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោតតាមឃុំសង្កាត់នីមួយៗ មាន គោលបំណងដើម្បីជូនប្រជាពលរដ្ឋពិនិត្យមើល ឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុង បញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬពិនិត្យរកឈ្មោះជនណាដែលមិនទាន់មាន លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជី បោះឆ្នោតដំបូង ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ធ្វើការប្តឹងតវ៉ាចំពោះការកត់ត្រា ទិន្នន័យមិនត្រឹមត្រូវការបាត់បង់ ឬការលុប ឈ្មោះ មិនត្រឹមត្រូវ ធ្វើការប្តឹងជំទាស់ជនណា ដែលមានឈ្មោះច្រើនជាងមួយកន្លែង ឬឈ្មោះ ស្ទួន ឬជនដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បី មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង។ រាល់ការប្តឹងតវ៉ា ប្តឹង ជំទាស់ ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំសង្កាត់ ដែល គ..ប បើកឱកាស១០ថ្ងៃ យ៉ាងយូរ បន្ទាប់ពី បិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ជាកាល បរិច្ឆេទចុងក្រោយ។ ក្នុងករណីអ្នកប្តឹងតវ៉ា ឬ អ្នកប្តឹងជំទាស់មិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាចប្តឹង ទៅ គ..ប និងក្រុមប្រឹក្សាធម្មនុញ្ញ តាមច្បាប់ កំណត់។

ដោយឡែកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត ដំបូង ដែលមានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃដំបូងនៃការ បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាម ឃុំ សង្កាត់ ចាប់ផ្តើមបើកដំណើរការឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច ទៅ ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ ខ្លួននៅឃុំ សង្កាត់ ចំនួន១៦៣៣ ទូទាំងប្រទេស កម្ពុជា។

ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយសរុប ៧ ៨៦៤ ៤២៩នាក់

ចំនួនឈ្មោះដែលនឹងត្រូវលុបចេញពី បញ្ជីឈ្មោះបោះឆ្នោត សរុប ៨ ៣៤៦នាក់

ឈ្មោះដែលបានលុបចេញរួចហើយ មានចំនួន ២ ៧៣៧នាក់ ដោយសារទិន្នន័យ នេះសល់ពីការចុះឈ្មោះសាកល្បង និងការផ្ទេរ ការិយាល័យក្នុងឃុំសង្កាត់។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ក្រៅពីមានការ បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ទាំង១៦៣៣ ទូទាំងប្រទេស ក៏មានបង្ហោះនៅលើគេហទំព័រ www.voterlist.org.kh ឬអាចហៅទូរស័ព្ទ ទៅកាន់លេខ ១២៨៥ ដើម្បីទទួលបានព័ត៌មានសម្រាប់ប្រព័ន្ធ ជលេល ចារដ្ប ម្សារត និង តេំថៀនេ ដោយឥតគិតថ្លៃផងដែរ”

កុលបុត្រ