Loading...

សម្តេចហ៊ុន សែន អំពាវ​នាវឱ្យ​ប្រជា ពល​រដ្ឋ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ត្រឹម​ត្រូវ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 1:48 am

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវឱ្យ ប្រជាពលខ្មែរទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះ- ឆ្នោតឱ្យបានត្រឹមត្រូវ ដោយសម្តេចបានលើក ឡើងថា ការពិនិត្យឈ្មោះនេះ ដើម្បីឱ្យប្រាកដ ថាមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើស- រើសតំណាងដែលខ្លួនពេញចិត្ត។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ថា “សូម ប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតឱ្យបាន ត្រឹមត្រូវ

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានបិទផ្សាយបញ្ជីឈ្មោះអ្នកដែល បានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែល ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនៅតាម បណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណា- មួយនៃឃុំ-សង្កាត់។ ប្រសិនបើបងប្អូនពិនិត្យ ឃើញឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វី មិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបាន ក្នុង រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់១៤ ខែ មករា ឆ្នាំ២០១៧។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ (៦ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារសំខាន់ខ្លាំង ណាស់ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះ- ឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះ- ឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ឬអាច ឆែកពិនិត្យឈ្មោះក្នុង Websitេ នេះ http:// www.voterlist.org.kh/ ”។

ក្រៅពីសម្តេចហ៊ុន សែន ជាប្រធានគណ- បក្សអំណាច គណបក្សផ្សេងៗទាំងចាស់ថ្មី គ្មាន អាសនៈ និងមានអាសនៈក្នុងរដ្ឋសភា ក៏បាន ប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបិទ ផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដើម្បីបានត្រៀមខ្លួនបោះ- ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដែរ។

លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៧ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោកថា “តើបងប្អូនបានឃើញឈ្មោះបងប្អូន ឬនៅ?

ខ្ញុំបានទៅមើល ឃើញឈ្មោះរបស់ខ្ញុំហើយ ថ្ងៃខែឆ្នាំកំណើត លេខកូដ អត្តសញ្ញាណបណ្ណ ពិតជាត្រឹមត្រូវទាំងអស់ ក្នុងបញ្ជីបោះឆ្នោត ដំបូង នៅសង្កាត់ចាក់អង្រែលើ ជាកន្លែងខ្ញុំបាន ចុះឈ្មោះបោះឆ្នោត។ ហើយនៅក្នុងគេហទំព័រ គ.ជ.ប ក៏ត្រឹមត្រូវដែរ។

សូមបញ្ជាក់ជូនថា ៖

-បញ្ជីនេះ នឹងបិទផ្សាយចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

-បើសិនជាមានកំហុសខុសឆ្គង សូមបង- ប្អូនប្តឹងជំទាស់នៅឃុំ-សង្កាត់ដែលបងប្អូន បានចុះឈ្មោះបោះឆ្នោត។

ពេលនេះ ខ្ញុំប្រាកដថា ខ្ញុំពិតជាអាចបោះ ឆ្នោតបាន។

បើបងប្អូនរវល់មិនបានទៅមើលដោយ ផ្ទាល់ បងប្អូនអាចពិនិត្យឈ្មោះបានតាមគេហទំព័រ គ.ជ.ប បាន www.voterlist.org.kh”។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា មានប្រជាពលរដ្ឋ មួយចំនួន នៅមិនទាន់យល់ និងមិនសហការ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះ- ឆ្នោត (គ.ជ.ប) ចំពោះការបិទផ្សាយបញ្ជីឈ្មោះ បោះឆ្នោតលើកដំបូងនេះ។ ប៉ុន្តែតាមពិត ពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត ហើយទៅមើល ឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនោះ គឺមានសារ- សំខាន់ ទី១-កុំឱ្យខុសឈ្មោះពួកគាត់, ទី២-កុំ ឱ្យបាត់ឈ្មោះ និងទី៣-ប្រសិនបើពលរដ្ឋ មាន ឈ្មោះមិនត្រឹមត្រូវ មិនអាចបោះឆ្នោតបានទេ។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ថា “ខ្ញុំបានពិនិត្យរួចរាល់ហើយនូវ ឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មេត្តា អញ្ជើញទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះ- ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យបាត់ឈ្មោះ របស់បងប្អូន៕”

កុលបុត្រ