Loading...

រិន សាវ៉េត ប្រពន្ធ​កើតមហារីក​សុដន់ ទទួល​អំណោយ​កាក​បាទ​ក្រហម

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 2:36 am

ភ្នំពេញ ៖ តារាចម្រៀងបែបមនោសញ្ចោតនាលន្លង់លន្លោច លោករិន សាវ៉េត ដែល ជាតារាចម្រៀងមិនសូវមានធនធានរស់នៅក្នុង ជីវភាពលំបាកខ្វះខាត ពិសេសកំពុងប្រឈម នឹងទុក្ខលំបាក ដោយសារតែភរិយាកើតមានជំងឺ មហារីកសុដន់ធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ត្រូវបានកាកបាទក្រហមកម្ពុជា ផ្តល់អំណាយជាគ្រឿងឧបភោគបរិភោគ ព្រម ទាំងថវិកាមួយចំនួន ដើម្បីទប់ទល់ថ្លៃចំណាយ ទៅលើការព្យាបាលជំងឺភរិយា។

យោងតាមទំព័រហ្វេសប៊ុករបស់កាកបាទ ក្រហមកម្ពុជា បានបញ្ជាក់ឱ្យដឹង កាលពីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ថា “នៅទី- ស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា នា រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក- ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា និងសហការី បាន ប្រគល់គ្រឿងឧបភោគ-បរិភោគ និងថវិកា មួយចំនួន ជាអំណោយរបស់កាកបាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនលោករិន សាវ៉េត អាយុ ៣៨ឆ្នាំ ដែលកំពុងជួបទុក្ខលំបាក ដោយភរិយា ឈ្មោះគង់ សាវី អាយុ៣៦ឆ្នាំ មានជំងឺមហារីក សុដន់ធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសនោះ លោកជំទាវបានមាន ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរលោកស្រីគង់ សាវី ឆាប់ជាសះ- ស្បើយពីជំងឺត្រឡប់មកផ្តល់ភាពកក់កៅដល់ កូនប្រុស ប្តី និងក្រុមគ្រួសារវិញ។

ជាកិច្ចឆ្លើយតបនឹងអំណោយដ៏ថ្លៃថ្លានេះ លោករិន សាវ៉េត បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម- កម្ពុជា ដែលជាមាតាមនុស្សធម៌ តែងតែយក ចិត្តទុកដាក់ចំពោះសិល្បករ-សិល្បការិនី ដែល ជួបការលំបាកដោយមិនរើសអើង ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ លោកងួន សុដេវីដ ម្ចាស់បទ “ញីកែងជើង” បានទៅសួរសុខទុក្ខ តារាចម្រៀងរិន សាវ៉េត និងភរិយា ដែលកំពុង សម្រាកព្យាបាលនៅបន្ទប់លេខ០០៨ អគារ មហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ មន្ទីរពេទ្យរុស្ស៊ី ព្រមទាំងបានឧបត្ថម្ភថវិកា ផ្ទាល់ ខ្លួនចំនួន១០០ដុល្លារ សម្រាប់លោករិន សាវ៉េត ចំណាយលើការព្យាបាលភរិយាផងដែរ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ដោយមើលឃើញពីស្ថាន- ភាពជីវភាពរបស់តារាចម្រៀងបែបមនោសញ្ចោតនា លោករិន សាវ៉េត កំពុងជួបការខ្វះខាត លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បាន សម្រេចជួយឧបត្ថម្ភ ដោយទិញម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ថ្មីសន្លាងមួយគ្រឿងប្រគល់ ជូនលោករិន សាវ៉េត។

លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយ- ចង្វា ធ្លាប់បានសរសេរបញ្ជាក់នៅលើទំព័រ នី- សតាងរាម របស់លោកកាលពីព្រឹកថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ កន្លងទៅថា “ខ្ញុំបានផ្តល់ម៉ូតូ ១គ្រឿង ដល់អ្នកចម្រៀង រិន សាវ៉េត។ ពិត ជាអាណិតសាវ៉េត ណាស់ គាត់ជាអ្នកផ្សង ព្រេងពីខេត្តបន្ទាយមានជ័យ មកធ្វើការងារជា ជាងសំណង់ នៅរាជធានីភ្នំពេញ បន្ទាប់មក ក្លាយ ខ្លួនជាតារាចម្រៀងដ៏ល្បីភាពជាមនុស្សស្លូតបូត របស់ សាវ៉េត ត្រូវបានឯកោគ្មានអ្នកជួយទំនុក បម្រុង សាវ៉េត រស់នៅផ្ទះជួលជាមួយប្រពន្ធ និងកូន ក្នុងជីវភាពលំបាក តើខ្ញុំជាអ្នកមកពី បន្ទាយមានជ័យ ដែរ គឺមិនអាចឱបដៃមើល សាវ៉េត រស់នៅក្នុងស្ថានភាពលំបាកបែបនេះ បានឡើយ អ្វីដែលខ្ញុំជួយ សាវ៉េត បានគឺខ្ញុំជួយ។ រិន សាវ៉េត ជាមនុស្សល្អ ទន់ភ្លន់ ស្លូតបូត មិន ចេះ អែបអប រស់តាមសមត្ថភាពខ្លួនឯង។ សំណួរ សួរខ្ញុំថា ម្តេចបានជាខ្ញុំត្រូវជួយ រិន សាវ៉េត? ចម្លើយរបស់ខ្ញុំ ចង់បញ្ជាក់ថា សាវ៉េត ជាតារា ចម្រៀង ច្រៀងបទលំនាំដើមបានពីរោះ ហើយ ស្ថិតនៅក្នុងជួរតារាល្បីដោយមូលហេតុភាព ស្លូតបូត ទន់ភ្លន់ មិនចេះត្អូញសុំ គឺធ្វើឱ្យអ្នក ដទៃមើលរំលង។ ខ្ញុំបានប្រាប់ សាវ៉េតថា ចាប់ ពីថ្ងៃនេះទៅ ខិតខំតស៊ូ កសាងជីវិតបន្តទៀត ទៅមុខទៀត ខ្ញុំនៅជាមួយ សាវ៉េត ជានិច្ច ខ្ញុំ សូមថ្លែងអំណរគុណដល់ឧកញ៉ាសៅ វរលក្សណ៍ ដែលបានផ្តល់ទុនការសិក្សាដល់កូន រិន សាវ៉េត។ សូមឱ្យវប្បធម៌ចែករំលែក ស្ថិតនៅក្នុងក្រអៅ បេះដូងខ្មែរគ្រប់ៗគ្នា៕