Loading...

សុគន្ធ និសា ពិចារណាមង្គលការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ | តារាខ្មែរ | | 0 | ម៉ោង 7:50 am

សុគន្ធ និសា ដែលធ្លាប់បង្កាត់ភ្លើងស្នេហា ជាមួយកវីសុខ ជំនោរ ដោយឥតខាន់ស្លា ជាង៧ឆ្នាំ ក៏ប្រេះឆានោះ ពេលនេះនាងកំពុងរួមរស់ជាមួយសង្សារថ្មី អាណិកជនខ្មែរ មកពីអាមេរិក លោក “សាំបា” ដូចគ្រួសារតែមួយទៅហើយ ដែលចំណងស្នេហាថ្មីនេះ កាន់តែបើកចំហ តាមរយៈថ្មីៗនេះ និសា បានបណ្តើរប្រុសអាមេរិកនោះ ទៅចូលរួមកម្មវិធីអ្នកសិល្បៈជាសារធារណៈ កាលពីពេលថ្មីៗនេះ ដែលតារាស្និទ្ធស្នាលជាមួយនិសា បានហៅលោក “សាំបា” នោះ ថាជាប្តីរបស់និសា ទៀតផង។

តាមព័ត៌មានពីតារាដែលស្និទ្ធស្នាលជាមួយសុគន្ធ និសា បានបង្ហើបប្រាប់ថា រយៈពេលចុងក្រោយនេះ ប្រុសអាមេរិកនោះបានរំអុកសុំសុគន្ធ និសា រៀបការជាច្រើនលើកមកហើយ ពោលគឺតាំងពីធ្លាយរឿងមានលោកផ្កាយ២ម្នាក់ តាមស្នេហ៍និសា យ៉ាងប្រកិតនោះមក ធ្វើឱ្យលោកសាំបា ភ័យបុកពោះមិនតិចទេ ហើយគិតតែចង់រៀបការជាមួយនិសា តែម្តង។

ប្រភពបានឱ្យដឹងថា ក្រុមគ្រួសារសុគន្ធ និសា ពិសេសម្តាយនាងមិនជំទាស់មង្គលការនោះឡើយ តែការសម្រេចកំណត់ពេលជាក់លាក់ ឬយ៉ាងណានោះ គឺនៅលើនិសា តែម្នាក់គត់ ហើយពេលនេះ តារាល្បី​រូបនេះកំពុងពិចារណារឿងរៀបការនេះហើយ ព្រោះនាងមិនចង់ឱ្យគេរិះគន់ថា សាងស្នេហាឥតខាន់ស្លាដូចមុននោះទៀតឡើយ…៕