Loading...

រដ្ឋមន្ត្រីហិរញ្ញវត្ថុប្តេជ្ញា ផ្តោត​លើ ការ​បង្កើត ការងារ​ឲ្យ​ប្រជាជន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 3:27 am

សេដ្ឋកិច្ចតំបន់អាសុី

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ កូរ៉េខាងត្បូង​បាន ​បង្ហើបកាលពី ថ្ងៃពុធ​ថា​លោក ​នឹង​ដាក់​គោល នយោបាយ អាទិភាព បន្ថែម​លើការ​បង្កើត​ការងារ​ឲ្យ​ បាន​កាន់ តែ​ច្រើន ​ជូនប្រជាជន ​ក្នុង​ឆ្នាំ ​ថ្មីនេះ​ដើម្បី​ ធ្វើ​ឲ្យ​រឹងប៉ឹង ឡើងវិញ នូវ​សេដ្ឋកិច្ច​ជាតិ ។

​រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Yoo Il-ho បាន​ថ្លែង នៅក្នុង​កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី​ ដែលប្រព្រឹ​ត្ត ទៅក្នុង​ទីក្រុង សេអ៊ូលថា ​រដ្ឋាភិបាលនឹង​បង្កើនការ ​ផ្តោត​លើ ការ​បង្កើត ការងារ​ ឲ្យ​ប្រជា ពលរដ្ឋធ្វើ​ ។ វិស័យ ​សាធារណៈ​ នឹងផលិត ការងារ​ដល់ មនុស្ស​ចំនួន ​៣ម៉ឺននាក់​ក្នុងឆមាសទី១ នៃឆ្នាំនេះ ។

លោក​បាន បន្ថែមថា​ជាង១ ភាគ៣​នៃ​ផែន ការណ៍ថវិកាជាតិ ​សម្រាប់​បង្កើត​ ការងារ​ជូន ពលរដ្ឋ​នឹង ​ត្រូវបានប្រើ ប្រាស់​ក្នុង ​អំឡុងខែ​មករា​ដល់ខែ​មីនា​ ដើម្បី​នឹង​ដោះ​ ស្រាយ​បញ្ហា​ ពី​ដើមេឆ្នាំ​នេះ ។

អត្រា​អត់ការងារ​ធ្វើ​ នៅក្នុងប្រទេស​ កូរ៉េខាងត្បូង​មាន កម្រិត​ខ្ពស់ ​៣,៧%​​ ៦ឆ្នាំ​មកហើយ ​គិតមកត្រឹមឆ្នាំ ២០១៦ ដែល ក្នុងនោះ​យុវជន​ស្ថិត ក្នុងកម្រិត​ ខ្ពស់​រៀង​ រាល់ពេល​ ប្រមាណជា​៩,៨%​ ។ ភាពតានតឹង នៃទីផ្សារ ការងារ​ត្រូវ បានជំរុញ​ មួយ​ផ្នែក ធំ​តាមរយៈ​ការធ្លាក់ចុះ​ នៅក្នុង​វិស័យ ​ផលិតកម្ម​ដែល​ បាន​ជួល ​ប្រជាជន​ប្រមាណ ជា​៤,៤៨លាន នាក់​កាលពី ឆ្នាំ​ទៅ​ ថយ ចុះ​៥.០០០នាក់​ ពី​ឆ្នាំ​​២០១៥ ដែល​បង្កើត ​បាន​នូវ កំណើន​ អវិជ្ជមាន​ ជាលើកដំបូង​ ចាប់តាំងពី ឆ្នាំ​២០០៩ ។

កាលពី​មុននេះ​ក្រសួង បាន​ប្រកាស ​ពីផែនការណ៍ នៃគោលនយោបាយ ឆ្នាំ​២០១៧ ​របស់​ខ្លួន​នឹង​ពង្រឹង​ នូវ​ការ​អន្តរាគមន៍ ​នៃ​ពន្ធអាក​រ​សម្រាប់​ សេដ្ឋកិច្ច​ ដែល ​​បាននិង​ កំពុង​រង គ្រោះពី ​ហានិភ័យ​នៃ ការ​ធ្លាក់ ចុះ​នៅ​​ក្នុង ស្រុក និងនៅ បរទេស​រាប់ បញ្ចូល​ភាព ​វឹកវរនៃ​នយោបាយ ដែល​បញ្ឆេះ ឡើង​តាមរយៈ ​​ការ​ប្តឹងផ្តល់ ​លោកស្រី​ ប្រធានា​ធិបតី Park Geun-hye ។