Loading...

តារាស្រីថៃ បានប្តីក្មេង

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧​ | តារាបរទេស | | 0 | ម៉ោង 3:31 am

១. ណាត់ មីរៀ – អាំ អធិឆាត ៖

អ្នកចម្រៀង និងតារាសម្តែងស្រី ម្ចាស់នៃរង្វង់ភក្ត្រដ៏ស្រស់ស្អាតស្រទន់ ណាត់ មីរៀ និងតារាឯកសាច់ដុំធំ អាំ អាធិឆាត ឈុមណានន្ទ ត្រូវបានគេចាត់ទុកក្នុងប្រភេទគោចាស់ស្មៅខ្ចី ព្រោះតែភាគីស្រីមានអាយុច្រើនជាងភាគីប្រុស ៦ឆ្នាំ។ ថ្វីបើភាគីស្រីមានអាយុច្រើនជាង តែអាស្រ័យដោយសេចក្តីស្នេហា និងការយល់ចិត្តគ្នា ធ្វើឱ្យពួកគេក្លាយជាគូស្នេហ៍ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។ ពួកគេចូលរោងការកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ហើយទោះជាជីវិតគូស្រកររបស់ពួកគេមានបញ្ហាឧបសគ្គខ្លះ តែគេក៏រួមដៃគ្នាជួយចូកចែវនាវាស្នេហ៍ រហូតដល់ត្រើយសុភមង្គល នាពេលបច្ចុប្បន្ននេះ។

២. ជុយ វរ៉ាថ្យា – ឌីរជភុត ៖

នេះជាសមាជិកក្លឹបគោចាស់ស៊ីស្មៅខ្ចីមួយគូទៀត។ ពួកគេជួបស្នេហ៍ បន្ទាប់ពីបានទទួលការងារជាមួយគ្នា ហើយផ្លាស់ប្តូរគូស្នេហ៍ក្នុងក្តីស្រមៃ ក្លាយទៅជាគូស្នេហ៍ក្នុងជីវិតពិត ដោយមិនខ្វល់ពីគម្លាតអាយុ៣ឆ្នាំ ដែលភាគីស្រីមានអាយុច្រើនជាងឡើយ។ ថ្វីបើ ជុយ មានអាយុច្រើនជាង តែមន្តស្នេហ៍របស់នាងខ្លាំងក្លា រហូតភាគីប្រុសប្រកាសថា គេបញ្ចប់ភាពព្រាននារីត្រឹមស្រីម្នាក់នេះហើយ។

៣. ណយ ប៊ុតសាកន – ខេន ធីរដេត ៖

នេះគឺជាគូស្នេហ៍វ័យកណ្តាលដែលសាធារណជនស្គាល់ច្បាស់ ព្រោះទាំង ណយ ប៊ុតសាកន និង ខេន ធីរដេត សុទ្ធតែជាតារាល្បីដូចគ្នា។ អ្នកស្រីណយ មានអាយុច្រើនជាងលោកខេន ៧ឆ្នាំ តែមន្តស្នេហ៍របស់នាង ចងចិត្តប្រុសក្មេងជាប់មិនឱ្យងាកភ្នែកសម្លឹងស្រីផ្សេងឡើយ។ អ្នកទាំងពីររៀបការក្នុងឆ្នាំ២០០៧ ហើយក៏រក្សាស្នេហាស្មោះស្មគ្រ័ភក្តី រហូតទទួលបានចំណងដៃស្នេហាកូនពីរនាក់ទៀតផង។

៤. មេយ៍ ភីតឆាណាត – មេស៊ីជេ ៖

នេះគឺជាគូស្នេហ៍ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលទាំងក្នុងសិល្បៈ និងកីឡា ដោយសារតែអ្នកនាង មេយ៍ ភីតឆាណាត ជាតារាសិចស៊ីមានឈ្មោះបោះសំឡេងក្នុងពិភពកម្សាន្ត ខណៈដែល មេស៊ីជេ ជាកីឡាករល្បីក្នុងវិស័យបាល់ទាត់។ អ្នកនាង មេយ៍ មានអាយុច្រើនជាង មេស៊ីជេ ១២ឆ្នាំ តែមន្តស្នេហ៍រោលរាលរបស់ភាគីស្រី ក៏បានអន្ទងចិត្តភាគីប្រុសឱ្យលង់ស្នេហ៍ងប់ងុល រហូតដល់ប្រកាសសារភាពស្នេហាតាមរលកធាតុអាកាសទៀតផង។ អ្នកនាង មេយ៍ ជា Fan បាល់ទាត់របស់មេស៊ីជេ ខណៈដែល មេស៊ីជេ ក៏ជា Fan របស់មេយ៍ ដូចគ្នាដែរ។ ទីបំផុត ស្នេហាខុសគម្លាតគោចាស់ស៊ីស្មៅខ្ចី ក៏បានដុះពន្លកឡើង។

នេះគ្រាន់តែជាគូស្នេហ៍គោចាស់ស្មៅខ្ចីខ្លះ ដែលយើងលើកយកមក បញ្ជាក់ជូនពីបាតុភូតស្នេហាមិនប្រកាន់វ័យតែប៉ុណ្ណោះ។ ដរាបណាគោចាស់ មិនប្រសប់ថ្នាក់ថ្នមឱ្យស្មៅខ្ចីលង់ស្នេហ៍ ដរាបនោះ ចរិតគោចាស់ស្មៅខ្ចី នឹងគ្មានថ្ងៃបញ្ចប់លើលោកនេះឡើយ៕