Loading...

ទីផ្សាររថយន្ត​ នៅ​វៀតណាម បំបែកកំណត់ត្រា លក់ដាច់បំផុត២០ឆ្នាំនេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 0:55 am

សេដ្ឋកិច្ចតំបន់អាស៊ាន

វៀតណាម៖​ សមាគមក្រុមហ៊ុន​​ ផលិតរថយន្ត​វៀតណាម ​បាន​ប្រកាស កាលពីថ្ងៃ ទី​១១មករា​ ថា​​បរិមាណ រថយន្ត​​សរុប ទាំងអស់​ដែល​លក់បាន​​ ក្នុង​ឆ្នាំ​២០១៦ ​មាន​ចំនួន​ ៣០៤.៤២៧គ្រឿង​ ដែល​ជា កម្រិត​ខ្ពស់ ជាងគេ​បំផុត ​នៅក្នុងទីផ្សារ រថយន្ត​របស់ វៀតណាម​ក្នុងអំឡុងពេល​ ជាង​២០ឆ្នាំ មកនេះ ។

តួលេខនេះ​គឺមាន ចំនួនច្រើនជាង​ របាយការណ៍​ កាលពីមុន​ សម្រេចបាន ​២៤៤.៩១៤គ្រឿង​ ក្នុង​ឆ្នាំ​២០១៥ និង​១៦០.០០០គ្រឿងក្នុង​ឆ្នាំ​២០០៩ ។

យោងតាម​សមាគម​ ខាងលើ​ឲ្យ​ដឹង ថា​ក្នុង​ខែធ្នូ​ ការ​លក់រថយន្ត​ ក្នុង​ទីផ្សារក្នុង ស្រុក​សម្រេច បាន​ចំនួន​ ៣៣.៩២៥គ្រឿង ​កើនឡើង​១៧%​ពី​ខែ​វិច្ឆិកា​។ ក្នុង​នោះ​រថយន្ត​ ដំឡើង ក្នុងស្រុក ​មានចំនួន ​២៣.៥៦៥​គ្រឿង ​និង​ ៩.៧៣០គ្រឿង ​ត្រូវ បាននាំចូល ។

ទីផ្សារលក់រថយន្ត​ ដំឡើង​ក្នុង ប្រទេស​វៀតណាម បាន​កើនឡើង ​៣២%​ ក្នុងឆ្នាំ​២០១៦​ ខណៈការលក់ ​រថយន្តនាំចូល ​បានកើនឡើង​៥%​ ។

នៅក្នុង​ប្រទេស ​វៀតណាម​ ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) មាន​ផ្សារហ៊ុន​ ធំជាង​គេបំផុត​ ដែលមាន​ អត្រា​៤១,៥%​ជាមួយនិង ​រថយន្ត​លក់ បាន ១១២.៨៤៧គ្រឿង​ ក្នុង​ឆ្នាំ​២០១៦ ។

ក្រុមហ៊ុនផលិត ​រថយន្ត​ Toyota របស់ជប៉ុន​ លក់ចំនួន​៥៧.០៣៦គ្រឿង​ ដែល​ស្មើនឹង​២១% ​នៃ​ផ្សារហ៊ុន​ ​ខណៈ​ការ​លក់ ​របស់ក្រុម​ហ៊ុន Ford Vietnam សម្រេចបាន ចំនួន​២៩.០១១គ្រឿ ង​ស្មើ​នឹង ​១០,៧%​នៃផ្សារហ៊ុន ។