Loading...

ប្រទះ​ឃើញ​សព​ស្រ្តីម្នាក់ នៅ​ក្នុង​បឹងឈូក​​សង្ស័យ​​ឃាត​កម្ម

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 2:44 am

ភ្នំពេញ ៖ សាកសពមនុស្សស្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងបឹងឈូក កក់ មួយកន្លែង  ជាប់ដីឡូចាក់ថ្មី ក្រុម១ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ សង្ស័យជាករណីឃាតកម្ម សម្លាប់ អូសទម្លាក់ចូលទៅក្នុងទឹកបឹង ខណៈដែលទីតាំងខាងលើ មានសភាពស្ងាត់ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល ប្រទះឃើញសាកសពមនុស្ស ក្នុងទឹកបឹង ឈូក បន្ទាប់ពីមានបុរសចំណាស់ម្នាក់ ចុះដើរបេះក្រអៅឈូក ក្នុងបឹង ស្រាប់តែឃើញ សាកសព មនុស្ស កប់ក្នុងទឹក ចេញតែដៃស្តាំម្ខាង មកលើទឹក ទើបស្រែកឆោឡោផ្អើល អស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះធ្លាប់មានរឿងរ៉ាវ គ្មានលុយឲ្យបន្ទប់ជួលម្តងរួចមកហើយ កាលពីថ្ងៃទី២៥ ខែធ្នូរ ឆ្នាំ២០១៦ កន្លងមក មានឈ្មោះ បុ៊ត សុខលាង ហៅស្រីមុំ អាយុ២៣ឆ្នាំ មុខរបរ ស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយ ឃុំស្រង់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមអាជ្ញាធរបានឲ្យដឹងថា ចំណុខខាងលើ ជាដីបឹង ឈូក កក់ តែត្រូវបាន គេចាក់លុបដីពុះឡូត៍លក់អស់មួយចំនួនធំហើយ នៅសល់មួយផ្នែក ជាផ្ទៃទឹក បឹង ដុះពោរពេញទៅដោយ កក់ និងឈូក ហើយក៏ជាទីតាំងស្ងាត់ នាពេលយប់ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ មានប្រជាពលរដ្ឋ ភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញសាកសពមនុស្សស្រី អណ្តែតក្នុងទឹកបឹង ។

តាមបុរសចំណាស់ម្នាក់ ឈ្មោះ អុ៊ំ ផល្លា អាយុ៥៤ឆ្នាំ មុខរបរ ដើរបេះប្លែ ត្រគួន ក្រអៅឈូក លក់ ស្នាក់នៅ នៅបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ  មានស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំ ប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត បានឲ្យដឹងថា មុនប្រទះឃើញសាកសព បន្ទាប់ពីពួកគាត់មានគ្នា៤នាក់ ដើរបេះ បន្លែ ក្រអៅឈូក ត្រង់ចំណុចទឹកបឹងខាងលើ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ នេះ ហើយខណៈដែលកំពុង បេះ ដក ក្រអៅឈូក ស្រាប់តែប្រទះឃើញសាកសព មនុស្សស្រីខាងលើ អណ្តែតក្នុងទឹក ទើបស្រែឆោឡោ ប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលតែម្តង ។

តាមស្រ្តីឈ្មោះ អូន ចិន្តា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងឆ្លៀតពេលទំនេរ លក់ទឹកត្នោតជូរ  ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិឈើទាល ឃុំត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិសាត់ បានឲ្យដឹងថា គាត់គ្រាន់តែស្គាល់ស្រ្តីរងគ្រោះ តែមួយដំណើរទេ មានឈ្មោះ ស្រីមុំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ តែស្នាក់នៅម្តុំ រោងទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅ ហើយបានឃើញស្រ្តីរងគ្រោះលើកចុងក្រោយកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ នៅជាមួយប្រុស នាំគ្នាចូលក្លឹប ហើយបាត់មុខរហូត ដល់ព្រឹកថ្ងៃប្រះឃើញក្លាយជាសាកសពតែម្តង ។

តែបើតាម ប្រជាពលរដ្ឋ ដែលធ្លាប់ស្គាស់ ស្រ្តីខាងលើមានឈ្មោះ បុ៊ត សុខលាង អាយុ២៣ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិ ស្វាយ ឃុំ ស្រង់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ប្រភពបន្តទៀតថា ស្រ្តីរងគ្រោះ កាលពីថ្ងៃទី២៥ ខែធ្នូរ ឆ្នាំ២០១៦ កន្លងមក ធ្លាប់មានរឿង មិនឲ្យលុយថ្លៃបន្ទប់ជួល ដែលស្នាក់នៅបន្ទប់ជួលលេខ៦ ឡៅតឿ ជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ កាលគ្រាកើតហេតុ ស្រ្តីខាងលើ រួមជាមួយ ប្អូនស្រីជីដូនមួយ មានឈ្មោះ ហ៊ន លីន អាយុ២០ឆ្នាំ ជាមនុស្ស ច្រើនដើរ ស្នាក់នៅជាមួយគ្នា ។ ក៏បុ៉ន្តែតាំងពីក្រោយថ្ងៃកើតហេតុ រឿងមិនឲ្យលុយថ្លៃបន្ទប់ជួល ជនរងគ្រោះទាំង២នាក់បងប្អូន បានចាកចេញ បាត់ខ្លួនរហូត ដល់ព្រឹកថ្ងៃប្រទះឃើញមុខ ក្លាយជាសាកសព ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យដល់កន្លែងកើតហេតុរួច បានដឹកយកទៅតំកល់ទុក នៅវត្តអង្គតាមុិញ ភូម៨គោកចំបក់ សង្កាត់ចោមចៅ ខណុឌពោធិសែនជ័យ ដើម្បីធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា សាកសពមានស្នាមជាំ ក ជាំលើថ្ងាស់២កន្លែង ហើយករណីខាងលើ ជាករណីឃាតកម្ម ឃាតករ ចាប់ច្របាច់កសម្លាប់ ហើយអូសទៅទម្លាក់ទឹកបឹង ។

ក្រោយពិនិត្យរួច សាកសពប្រគល់ជូន អាជ្ញាធរ និងបន្តធ្វើការស្រាវជ្រាវ រកសាច់ញាតិ ដើម្បីរៀបចំធ្វើបុណកយតាមប្រពៃណី និងបន្តស្រាវជ្រាវ រកជនល្មើស ផ្តន្ទាទោសទៅតាមច្បាប់ ៕