Sunday, July 6, 2025
Homeព័ត៌មានជាតិចេញ​ពី​ច្រៀខារ៉ាអូខេ ជួន​មិត្ត​ភក្តិ​ទៅ​ផ្ទះ ត្រូវ​ជន​សង្ស័មួយ​ក្រុម​វាយ​យកម៉ូតូបាត់​ដោយ​សុវត្ថិ

ចេញ​ពី​ច្រៀខារ៉ាអូខេ ជួន​មិត្ត​ភក្តិ​ទៅ​ផ្ទះ ត្រូវ​ជន​សង្ស័មួយ​ក្រុម​វាយ​យកម៉ូតូបាត់​ដោយ​សុវត្ថិ

ភ្នំពេញ: យុវជនពីនាក់ចេញពីរច្រៀខារ៉ាអូខេ ជួនមិត្តភក្រ័ទៅផ្ទះត្រូវជនសង្ស័មួយក្រុមវាយយកម៉ូតូ ទៅបាត់ដោយសុវត្ថភាព ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១នឹង ២០នាទីរំលងអាត្រាធថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៧ តាមផ្លូវរថយន្តភ្លើង ឋិតនៅក្នុងភូមិថ្មី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ១ ហ៊ន សំណាង ភេទប្រុសអាយុ២២ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅភូមីទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ  ( ជាម្ចាស់ម៉ូតូ ) ២ ឈ្មោះ អ៊ុន ម៉ាយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅភូមិជាមួយគ្នា។

តាមសម្ដីពីរជនរងគ្រោះបានប្រាប់អោយដឹកថា ពួកគេមានគ្នា៦នាក់ស្រី២នាក់ប្រុស៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសង់កូរេអ់មានស្លាកលេខមួយគ្រឿង នឹងមួយគ្រឿងទៀតម៉ាក MSX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1.SC 1727 (ដែលជនសង្ស័យយកទៅបាត់) ហើយបានបបួលគ្នាចូលច្រៀងខារាអូខេ លុះច្រៀងដល់ម៉ោង១រំលងអាត្រាធពួកគេគិតលុយ រួចក៏បានជួនមិត្តភក្រ័ទៅផ្ទះ ពេលជូនមិត្តភ័ក្រទៅដល់ផ្ទះហើយ ជនរងគ្រោះទាំងពីរនាក់បាន ត្រឡប់មកផ្ទះជួលរបស់គេវិញ តែជាអកុសល់ពេលដែលដល់ពាក់កណ្ដាលផ្លូវ គេទាំងពីរនាក់ក៏បានជួបនឹងក្រុមជនសង្ស័យដែមានគ្នាជិត១០នាក់នឹងម៉ូតូ៣គ្រឿងមិនចាំម៉ាកជិះមកតាមក្រោយនឹងបានយកដំបងនឹងដុំថ្មមកគប់វាយទៅរូបគេទាំងពីរនាក់ តែមិនបណ្ដាកអោយរងរបួសអីនោះទេដោយសារតែគេពួកគេរត់ចូលផ្ទះរបស់ប្រជាពលរដ្ឋដើម្បីអោយគេជួយ ។ពេលនោះក្រុមជនសង្ស័យបានយកម៉ូតូជិះចេញពីកន្លែងកើតហេតុបាតលតែម្ដង រួចមកគេទាំងបានខលទូរសព្ទ័ទៅប្រាប់មិត្តភក្រ័របស់គេថា គេទាំងនាក់ត្រូវបានចោប្លន់យកម៉ូតូទៅបាត់ហើយ។

ក្រោយពីកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋដឹកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប តែជាសំណាងល្អរបស់ជនរងគ្រោះ ព្រោះ ម៉ូតូរបស់ខ្លួន ត្រូវបានមិត្តភក្រ័ដែលជិះម៉ូតូមកមើល  ក៏បានប្រទះឃើញជនសង្ស័យប្លុងម៉ូតូចោលនៅតាមផ្លូវ រួចហើយក៏បាបខលមកប្រាប់ជនរងគ្រោះទាំងពីរដែលកំពុងតែដាក់ពាក្យបណ្ដឹង ខណះនោះដែរ ជនរងគ្រោះពេលដែលបានម៉ូតូរបស់ខ្លួនរួចមករូបគាត់មិនបានដាក់ពាក្យបណ្ដឹងវិញនោះ ហើយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបក៏បានប្រគល់ម៉ូតូឲ្យទៅជនរងគ្រោះវិញផងដែរ៕

 

RELATED ARTICLES