ភ្នំពេញ៖ យុវជនម្នាក់បានទៅអង្គុយលេងផឹកសុីជាពួកម៉ាកនៅសួនច្បារជិតកោះពេជ្រត្រូវជនសង្ស័យ មួយក្រុមដកដាវដេញកាប់ជនគ្រោះភ័យពេកក៍រត់ចោលម៉ូតូត្រូវក្រុមជនសង្ស័យជិះយកទៅបាត់។ ហេតុការណ៍ខាងលើនេះបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទីយប់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៧នៅជិតសួនច្បារជិតកោះពេជ្រ ផ្លូវសួនថ្មី ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នពេញ។
ជនរងគ្រោះដែលត្រូវចោរប្លន់យកម៉ូតូទៅបាត់នេះមានឈ្មោ សុិន សុភ័ត្រា ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះអត់លេខផ្លូវលំ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
បើតាមសំដីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកឡេតពណ័សពាក់ស្លាកលេខភ្នំពេញ1FE.2998មកលេងជាមួយពួកម៉ាកនៅសួនច្បារជិតកោះពេជ្រដើម្បីអង្គុយផឹកសុីនៅលើសួនលេងពេលផឹកបានមួយសន្ទុះស្រាប់មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិចនិងម៉ូតូសងC125តែអត់ចាំស្លាកលេខបើកចូលមកក៍ទាញដាវសាំម៉ូរ៉ៃដេញកាប់គេភា្លមនោះដោយសារភ័យពេករត់ចោលម៉ូតូរួចជនសង្ស័យយកម៉ូតូជិះបាត់តែម្ដង។
ក្រោយពេលកើតហេតុសម្ថតកិច្ចប៉ុស្តិ៍ចតុមុខបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះដើម្បីសួរនាំ។
បច្ចុប្បន្នជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចតុមុខតែប៉ុណ្ណោះដើម្បីអោយសម្ថតកិច្ចជួយស្រាវជ្រាវរកក្រុមចោរទាំងនោះផង៕ ឌីណា