Loading...

ឃាត់​ស្រ្តី​សង្ស័យ​ម្នាក់ លួចម៉ូតូមិន​បាន​សម្រច

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:51 am

ភ្នំពេញ : បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងម្ចាស់មូ៉តូដេញចាប់ចោរលួចកាច់កមូ៉តូបានហើយតែត្រូវ ចាប់បានស្រ្តីម្នាក់ជាបក្សពួករួមនិងយកមូ៉តូជនរងគ្រោះវិញ កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចបន្ទប់ជួលគ្មានលេខ តាមផ្លូវ១២BT ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លឹម សៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនិស្សិតស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងបានប្រាប់ថោយមុនកើតហេតុគាត់ទើបមកពីសាលាហើយក៏ទុកមូ៉តូម៉ាកស៊ុយសូគីនិចពណ៍សពាក់ស្លាកលេខភ្នំពេញ១FK ០៥៥២នៅមុខបន្ទប់ជួលបានចាក់សោកត្រឹមត្រូវនិងបានដើរចូលទុក ក្នុងបន្ទប់ក្រោយមកក៏សូរមូ៉តូរបស់ខ្លួនបញ្ឆេះក៏ស្ទុះចេញមកក្រៅក៏ឃើញបុរសជនសង្ស័យបើកចេញទៅនិងមាននារីម្នាក់ជិះមូ៉តូស៊ុយសូគីនិចពណ៍ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ១DD ៧៦៦៨ហើយក៏ស្រែកផ្អើលឆាឡានិងមានអ្នកជិះមូ៉តូអ្នកជិះខាងជួយដេញចាប់ក៏ជនសង្ស័យភ័យគិតតែបើករត់មិនរួចក៏ផ្ដួលមូ៉តូរបស់ខ្លួនជិះនៅកណ្ដាលផ្លូវចោលរត់គេចខ្លួនបាត់និងឃាត់ស្រ្តីម្នាក់ដែលជិះមើលផ្លូវអោយជនសង្ស័យហើយក៏ប្ដឹងសមត្ថកិច្ចឃាត់យកទៅបុ៉ស្តិ៍តែម្ដងដើម្បីស្រាវជ្រាវចាប់បក្សពួកដែលរត់គេចខ្លួន ។

សមត្ថកិច្ចនគរបាលបុ៉ស្តិ៍សង្កាត់បឹងទំពុន ខណ្ឌមានជ័យបានប្រាប់ថាជនសង្ស័យមានឈ្មោះ ពៅ ស្រីល័ក្ខ ភេទស្រី អាយុ២១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយបុរសជនរងគ្រោះបានចាប់ប្រគល់អោយសមត្ថកិច្ច ចាត់ការតាមផ្លូវជាអ្នកមើលផ្លូវអោយបុរសជាបក្សពួកចូលបន្ទប់ជួលលួចកាច់កមូ៉តូដោយមានប្រជាពលរដ្ឋផ្សេងទៀតឃើញច្រើនថាដោយមុនកើតហេតុនារីនោះបានឈរជាមួយជនសង្ស័យនិយាយគ្នាក្រោយមកជនសង្ស័យកាច់កមូ៉តូយកបានហើយបើករត់គេចខ្លួនទាំងអស់គ្នាក្រោយមកពេលជនរងគ្រោះដេញចាប់ទើបភ័យផ្ដួលមូ៉តូរួមនិងដែកសំរាប់កាច់កមូ៉តូផងក្រោយមកក៏យកមកបុ៉ស្តិ៍ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តស្រ្តីសង្ស័យក្រោយពីសាកសួរនៅតែមិនសារភាពខ្លួនជាបក្សពួករបស់បុរសជនសង្ស័យទេតែដោយយោងតែបុរសរងគ្រោះច្បាស់ចាប់ប្រគល់អោយអាជ្ញាធរនិងមានសាក្សីចង្អុលបង្ហាញធ្វើការដកហូតមូ៉តូរបស់ស្រ្តីដែលឃាត់ខ្លួនម៉ាកស៊ុយសូគីនិចពណ៍ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ១DD ៧៦៦៨និងមូ៉តូស៊ុយសូគីនិចពណ៍សពាក់ស្លាកលេខភ្នំពេញ១FK ០៥៥២ប្រគល់អោយទៅបុរសរងគ្រោះវិញហើយស្រ្តីដែលឃាត់ខ្លួននិងមូ៉តូនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យទោះបីស្រ្តីនោះប្រកែកថាមិនពាក់ព័ន្ធជាមួយគាត់ក៏ដោយបើគាត់មិនស្គាល់ហេតុអ្វីបានជាដឹងបុរសជនសង្ស័យមកកន្លែងកើតហេតុអ្វីហើយចំណែកស្រ្តីសង្ស័យធ្លាប់ជកប្រើប្រាស់សារធាតុញៀនអស់រយះពេល១ឆ្នាំមកហើយដើម្បីចាត់ការបន្ត៕