Loading...

ឌុយ​មិច​កម្ពុជា រៀបចំ​សិក្ខា​សា​លា​ស្តី​ពី “ថ្ងៃ​ចូល​រៀន​ដំបូង”

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 2:52 am

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឌុយមិចកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ថ្ងៃចូល រៀនដំបូង” នៅមជ្ឈមណ្ឌលឃីតស៊ីធី ក្នុងគោល បំណងចែករំលែកចំណេះដឹងទៅកាន់មាតាបិតា អាណាព្យាបាល អំពីការលូតលាស់ការអភិវឌ្ឍ របស់កុមារទាំងផ្នែករូបសាស្ត្រ និងចិត្តសាស្ត្រ ព្រមទាំងសារសំខាន់នៃអាហារូបត្ថម្ភ សម្រាប់ កុមារក្នុងវ័យកំពុងលូតលាស់។

លោកស្រី ហុង ស្រីយក់កែម ប្រធានផ្នែកទីផ្សារប្រចាំឌុយមិចកម្ពុជា បានបញ្ជាក់ ប្រាប់ថា Danone Nutricia ជាក្រុមហ៊ុនឈាន មុខគេមួយផ្នែកអាហារូបត្ថម្ភ សម្រាប់អាយុកាលដំបូងនៅអឺរ៉ុប ដែលបេសកកម្មរបស់យើង គឺ “ស្ថិតនៅជិតអ្នកម្តាយ ដើម្បីចិញ្ចឹមបីបាច់ជីវិតថ្មី” ដោយជំរុញការណែនាំអំពីអាហារូបត្ថម្ភ ដែលមានសុខភាពល្អ តាមរយៈកម្មវិធីអប់រំ និង សេវាកម្មរបស់យើង។ យើងប្តេជ្ញាចូលរួមលើក កម្ពស់សុខភាព របស់មនុស្សនាពេលបច្ចុប្បន្ន និង ទៅអនាគតតាមរយៈការផ្តល់នូវអាហារូបត្ថម្ភ តាំងពីអាយុកាលដំបូង ដោយការយកចិត្តទុកដាក់ខ្ពស់ ការយល់ច្បាស់ពីតម្រូវការរបស់មាតា បិតា ព្រមទាំងភាពស្ទាត់ជំនាញរបស់យើង។

លោកសាស្ត្រាចារ្យ ជាន សុផល វេជ្ជ- បណ្ឌិតឯកទេសកុមារ នៃមន្ទីរពេទ្យកុមារជាតិ បានណែនាំឱ្យមាតាបិតាយកចិត្តទុកដាក់លើការ លូតលាស់ ការអភិវឌ្ឍព្រមទាំងផ្តល់នូវរបបអាហារ និងអាហារូបត្ថម្ភ សម្រាប់ការលូតលាស់ របស់កូន។ ក្នុងនោះដែរ លោកស្រី សុខ ផាណែត អ្នកជំនាញចិត្តសាស្ត្រកុមារ នៃអង្គការ TPO ក៏បានចែករំលែកពីកត្តាចិត្តសាស្ត្រ និងវិធីសាស្ត្រ ក្នុងការចិញ្ចឹមបីបាច់កុមារប្រកបដោយប្រសិទ្ធ ភាពផងដែរ។ សិក្ខាសាលានេះ មានការអញ្ជើញ ចូលរួមពីសំណាក់មាតាបិតាជាង២៥០នាក់ ដែល មានកូនអាយុលើសពី២ឆ្នាំ ឡើងទៅ។

សិក្ខាសាលាអប់រំនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការក្រើនរំព្ញកមាតាបិតាពីដំណាក់ កាល នៃការលូតលាស់របស់កុមារ ដែលជះឥទ្ធិពលក្នុងការកសាងជីវិតរស់នៅរបស់ពួកគេទៅ ពេលអនាគត។ ឌុយមិចកម្ពុជា នឹងមានរៀប- ចំកម្មវិធីសិក្ខាសាលាបែបនេះ ជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមអប់រំមាតាបិតា អំពីសារសំខាន់នៃ អាហារូបត្ថម្ភ សម្រាប់កុមារក្នុងវ័យកំពុងលូតលាស់។ ដើម្បីចូលរួមសិក្ខាសាលា “ថ្ងៃចូលរៀន ដំបូង” សូមទាក់ទងចុះឈ្មោះដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១៨០០-២១២-១៦០, ០២៣ ២២ ៣៣ ៨៨,០១២-២២២ ១៦០។ លិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ឱ្យប្រើប្រាស់ខ្លឹមសារលេខ១៧២ អបស/ឱអបស ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ អស់សុពលភាព ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧”