Loading...

ល្បីថា !! Xiaomi ចេញ Redmi 4X អុីធើរណេតលឿនជាងមុនទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | | 0 | ម៉ោង 9:56 am

បែកធ្លាយ! ចិន​នឹង​ទទួលបាន​នូវការ​កែកុនថ្មី​នៃ Version របស់​ទូរស័ព្ទ​ស្មាតហ្វូនម៉ូដែល Redmi 4 ក៏ដូចជា Redmi 4X ក្នុងត្រកូល Xiaomi ជាមួយនិង​ឈីប​ប្រភេទ Snapdragon 435 ដែល​ប្រើប្រាស់​អ៊ីនធើរណេត​LTE ល្បឿនលឿនជាងសេរីមុនទៅទៀត ។

ប្រភពព័ត៌មាន​នេះដែរគឺ​ទទួលបានមកពីក្រុមហ៊ុនសាមីដែលបាន​ការ​ណែនាំ​បង្ហាញនៅលើគណនីបណ្តាញសង្គមផ្លូវការ Weibo ​របស់ខ្លួន​ដែល​បង្ហើបពី​តម្រុយ​អត្ថប្រយោជន៍​ដ៏សំខាន់​មួយរបស់ទូរស័ព្ទ​ Xiaomi Redmi 4X សម្រាប់​ទីផ្សារ​ចិន ។

ទោះជាយ៉ាងណា​អតិថិជន​ចិន​នឹង​អាច​ជ្រើសរើស​បាន​នូវ​ទូរស័ព្ទ​ដ៏​មា​ន​​សោភ័ណ្ឌ​ប្រកបដោយ​គុណប្រយោជន៍​នេះ ជាមួយនិង​ជម្រើស​នៃ​ពណ៌​​ស៊ីជម្ពូ មាស និង​ខ្មៅ តាម​សេចក្តីត្រូវការ​រៀងៗខ្លួន​ផង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា