Loading...

ចេញពីកម្មវិធី​​ខួប​កំណើត ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុករះ​ដើម​ក្ងោក និង​ម៉ូតូ​ស្លាប់​ម្នាក់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:59 am

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តលឿនដូចហោះចេញពីកម្មវិធី​ខួបកំណើតកូនមិត្តភក្តិស្រវឹងធ្លាក់ភ្នែកបុករះដើមក្ងោកនិងម៉ូតូ១គ្រឿងរងរបួសធ្ងន់ធ្ងរស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខ​រថយន្តប្រើថាមពលព្រះអាទិត្យ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

ចំណែកឯជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ព្រហ្ម ដាវិន ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅផ្ទះលេខ៣១៤ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FB-1587។ រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG-1439 ម្ចាស់រថយន្តមានឈ្មោះចេង គង់សង្វា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ១៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុអ្នកបើកបររថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីត្រឡប់មកពីកម្មវិធីខួបកំណើតកូនមិត្តភក្តិនៅផ្សារស៊ិនជូរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យដោយបើកបររថយន្តក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកក្នុងល្បឿនលឿន​រេពេញផ្លូវ ។ លុះមកដល់ចំណុចកើតហេតុខាងលើ​ផ្លូវមានសភាពកោងបានរេចង្កូតទៅបុក
ម៉ូតូរងគ្រោះ ខណៈពេលកំពុងជិះម្នាក់ឯងស្របទិសដៅគ្នាអូសគូទរថយន្តទៅបោកទៅគល់ក្ងោករួចហើយរថយន្តនៅល្បឿនក៏បុកអូសម៉ូតូជាប់ទាំងមនុស្សគៀបពីមុខរថយន្តជ្រុលចង្កូតទៅមុខ​ជាង៣០ម៉ែត្ររុញម៉ូតូផ្អឹបផ្ទុបទៅនឹងជញ្ជាំងទីតាំងខាងលើបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាម៉ុយមកដឹកជនរងគ្រោះ​យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ តែអកុសលដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយកអ្នកបើករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ រីឯសពត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារដឹកយកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ កែវ ឈីម