Loading...

G​oo​g​l​e ​បង្កើត​​សេ​វា​ប្រជុំ​​តាម​អន​​ឡាញ​ M​e​e​t​ ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | | 0 | ម៉ោង 0:35 am

ដើម្បី​ជួយ​សម្រួល​ដល់​អតិ​ថិ​ជន​របស់​ខ្លួន ជា​ពិ​សេស​ក្នុងមុខ​របរ​ជំ​នួញ ​ក្រុម​ហ៊ុនGoogle បាន​បង្កើត​និង​គ្រោង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេវា​កម្ម​ថ្មី​មួយ​ឈ្មោះ Meet ។ សេវា​កម្ម​ថ្មី​សម្រាប់​មុខ​ជំ​នួញ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ជួប​ប្រ​ជុំ​គ្នា​​តាម​អន​ឡាញ  ពោល​គឺ​តាម​រយៈការ​ប្រើ​ប្រាស់​គេ​ហ​ទំព័រ​ឬ​មុខ​ងារ App លើ​ទូរស័ព្ទ​ដៃប្រតិបត្តិ​ការ​ណ៍​ដោយ​ Android ឬ ​iOS ។

បណ្តា​អ្នក​ប្រើ​ប្រាស់​អាចចាប់​ផ្តើម​សេវា​កម្ម​ថ្មី​​ខាង​ដើម​ដោយ​បង្កើត​លេខ​កូត​សម្ងាត់​មួយ ហើយ​បន្ទាប់​មក គ្រប់​គ្នា​ដែល​មាន​លេខកូដនោះ​អាចចូល​រួម​ប្រ​ជុំ​ពិភាគ្សា​លើ​មុខ​​​នួញ​បាន ។ ពួក​គេអាច​ដំណើរ​ការ​ប្រ​ជុំ​ដោយ​ស្តាប់ឮតែ​សំ​ឡេង ឬជា​វីដេអូ​ក៏​បាន​ ។ កិច្ច​ប្រ​ជុំ​ក្នុង​រូប​ភាព​ជា​វីដេអូ​ដែល​មាន ​Resolution​ដល់​ទៅ​ ៧២ p នឹង​បង្ហាញ​នូវ​បញ្ជី​ឈ្មោះ​អ្នក​ចូល​រួម​លើ​អេ​ក្រង់​ផ្នែក​ខាង​ក្រោម​ខណៈបុគ្គល​កំពុង​និយាយ​ស្ថិត​នៅ​លើ​គេ ។

យ៉ាង​​ណា​ក៏​ដោយ ក្រុមហ៊ុន​​ Google នៅ​មិន​ទាន់​បញ្ជាក់ពី​កាល​បរិច្ឆេទ​ប្រកាស​ឱ្យ​ប្រើ​​សេវា​ថ្មី​នេះ​នៅ​ឡើយ​ទេ ។ ឯនៅ​លើ​ Playstore ទូរស័ព្ទដៃ​ក៏​មិន​ទាន់​ឃើញ App ថ្មី​នេះ​ដែរ ៕

ដោយ៖ ឈិត​ គឹមឆុន