Loading...

ឭថា!! Oppo R9s+ ទើបបង្ហាញ រូបឆោមនៅ ម៉ាឡេសុីតម្លៃ លក់ក្បែរ៦០០$

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | | 0 | ម៉ោង 8:31 am

បែកធ្លាយ! ទូរស័ព្ទ​ស្មាតហ្វូនសេរីថ្មី Oppo R9s Plus ដែល​ត្រូវបានផលិត​ឡើង​ជា​ផ្លូវ​ការ​កាលពី​ខែ​តុលាឆ្នាំ​២០១៦ហើយ​រហូតមកដល់​ពេលនេះ​មាន​លក់​តែ​ក្នុង​ទីផ្សារចិននោះ បច្ចុប្បន្ន​បាន​បង្ហាញខ្លួន​ជាលើកដំបូងក្នុងប្រទេស​ម៉ាឡេស៊ី​​ក្នុងតម្លៃលក់​​២.៤៩៨​រូពីឬ​ប្រហាក់​ប្រហែល​៥៦០​ដុល្លារ​។

មួយវិញទៀត​ម៉ូដែល R9s + ​ត្រូវបាន​ចុះក្នុង​បញ្ជី​តាមស្តង់លក់​លើអនឡាញ​ម៉ាឡេស៊ី​របស់​ក្រុមហ៊ុន​ផលិតទូរស័ព្ទ​​ត្រកូលចិន​មួយនេះ​ផងដែរ ។

ទោះជាយ៉ាងណាអតិថិជន​អាច​ជ្រើសរើសបាន​នូវ​ពណ៌​មាស និង​ មាសស៊ីជម្ពូ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា