Loading...

អាស៊ាន៣ប្រទេស​រួមគ្នា​​បន្ថយការ​ផ្គត់ផ្គង់​កៅស៊ូ​​ដើម្បី​​រក្សាស្ថិរភាព​តម្លៃ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 2:55 am

កៅស៊ូ៖ អាជ្ញាធរ​កៅស៊ូថៃ​បាន​ថ្លែងកាលពីថ្ងៃអាទិត្យ​ថា​ ថៃ​ដែល​ជា​អ្នក​​ផលិត​កៅ​ស៊ូ​ធំជាងគេ​បំផុត​លើ​ពិភពលោក​កំពុងធ្វើការជាមួយគ្នា​​ជាមួយនិង​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ក្នុងកា​រកាត់បន្ថយ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ដើម្បី​រក្សាស្ថិរភាព​​​​តម្លៃ​ ។

យោងតាម​គណៈគ្រប់គ្រង​នៃអាជ្ញាធរ​កៅស៊ូ​​ថៃ​លោក Titus Suksaard បានថ្លែងថា​​បណ្តាប្រទេស​ជាសមាជិកអាស៊ាន​​ចំនួន​៣​​បានប្រារព្ធកិច្ចប្រជុំមួយ​កាលពី​ពេល​ថ្មីៗនេះ​ដើម្បី​ស្វែងរក​មធ្យោបាយ​ក្នុងការ​ធានា​បាននូវ​ស្ថិរភាព​តម្លៃ​កៅស៊ូ​ ចាប់​តាំងពី តម្លៃ​ថ្មីៗនេះ​នៅតែ​មាន​និន្នាការ​ងាយ​និង​ប្រែប្រួល​ ។

លោក Titus បាន​ថ្លែងថា​ប្រទេស​ទាំងបី​ដែល​ស្មើនឹង​៧០%​នៃ​ការផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​លើ​ពិភពលោក​ក៏នឹង​បង្កើន​តម្រូវការ​ក្នុងស្រុក​សម្រាប់​កៅស៊ូ​ធម្មជាតិ​​តាម​ដែលអាច​ធ្វើ​ទៅរួចផងដែរ ។

លោកបានបន្ថែមថា​តម្លៃ​វារក្សានិន្នាការ​ឡើងចុះៗ​ ។ យើង​គួរតែ​លើកទឹកចិត្ត​ផ្នែក​តម្លៃ​ហាងឆេង​ចាប់តាំងពី​​ការ​រងផលប៉ះពាល់​នៃទឹកជំនន់​ក្នុង​តំបន់​ភាគខាង​ត្បូង​ថៃ​ឆ្នាំទៅ​ដែលបាន​ធ្វើ​ឲ្យ​ថយចុះ​នៃ​ការ​ផ្គត់ផ្គង់​កៅស៊ូហើយ​កសិកម្ម​ដាំដុះ​កៅស៊ូ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​បានបន្ថយ​ការ​ជៀរកៅស៊ូ​បន្តើរៗ​ ។

លោក​បានបន្ថែមថា​តម្លៃកៅស៊ូ​គួរតែយ៉ាងហោចណាស់​លើ​សពីថ្លៃដើម​ផលិ​តកម្ម​២០%​ ហើយ​តម្លៃ​ហាងឆេង​ក្នុង​ប្រទេស​ថៃ​គឺត្រឹមតែ​៦៣បាត​(១,៨​ដុល្លារ​ក្នុ​ងមួយគីឡូក្រាម​ ខណៈ​ថ្លៃដើមផលិតកម្ម​៥០បាត(១,៤ដុល្លារ)​ក្នុងមួយគីឡូក្រាម ។

ជាចុងក្រោយ​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី និង​ឥណ្ឌា​ក៏បាន​ប្រតិបត្តិ​នូវ​​គោល​នយោ​បាយ​នានាក្នុងកា​រកាត់បន្ថយ​ការដាំដុះកៅស៊ូ​ដើម្បី​ជំរុញ​តម្លៃ​ទីផ្សារ​ផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា