Loading...

ហាងឆេង​ប្រេង​ឆៅ​​អុីរ៉ង់​​ឡើង​១,២១ដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 8:34 am

ប្រេង៖ ទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍ថា​តម្លៃ​ប្រេងឆៅ​ប្រភេទ​ស្រាល​របស់​អ៊ីរ៉ង់​ក្នុង​សប្តាហ៍​ដែល​បញ្ចប់​ត្រឹមថ្ងៃ​ទី​៣១​ខែ​មីនា​បានឡើងថ្លៃ​១,២១​ដុល្លារ​ឬស្មើនឹង​តម្លៃ​លក់​ចេញ​៤៨,៧៨​ដុល្លារ​ក្នុងមួយបារ៉ែល។

នៅគ្រានោះដែរ​អ៊ីរ៉ង់​​លក់​ចេញ​ប្រេង​ឆៅ​ប្រភេទ​ធ្ងន់​របស់ខ្លួន​ក្នុង​​តម្លៃ​ហាង​ឆេង​៤៩,១៧​ដុល្លារ​ក្នុង​មួយបារ៉ែល​ក្នុងអំឡុង​សប្តាហ៍​ដែលបានលើកឡើងខាងលើ​នេះ​កើនឡើង​៥៤​សេន​ធៀបនឹង​សប្តាហ៍មុន ។

តម្លៃ​ប្រេងប្រភេទ​ធ្ងន់​របស់​ប្រទេស​អ៊ីរ៉ង់​គឺស្ថិតក្នុង​អត្រា​៥១,៧១​ដុល្លារ​ជា​មធ្យម​គិតចាប់តាំងពី​ដើមឆ្នាំ​២០១៧​រហូតដល់ថ្ងៃទី​៣១​ខែ​មីនា​។ ទន្ទឹមនិងនេះ​ជាមួ​យ​និង​កំណើន​៧៩​សេន​ធៀបនឹង​សប្តាហ៍មុនតម្លៃ​ហាងឆេង​គោល​របស់​អង្គការ OPEC គឺស្ថិតក្នុង​ហាងឆេង​៤៩,៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល។​

កាលពីសប្តាហ៍មុន​ទីភ្នាក់ងារ​ព័ត៌មាន Shana បានរាយការណ៍​ថា​តម្លៃ​ប្រេង​អ៊ីរ៉ង់​បាន​បង្ហាញឲ្យ​ឃើញពី​កំណើន​១២ដុល្លារ​ក្នុង​ឆមាសទី១​​នៃ​ប្រតិទិន​​​ឆមាសដំបូង​របស់អ៊ីរ៉ង់​(​ថ្ងៃទី​២១​ខែមីនា​ដល់​ថ្ងៃទី​៤​ខែមេសា)​ធៀបនឹងអំឡុងពេល​ដូចគ្នា​កា​ល​ពី​ឆ្នាំ​ទៅ ។

បើទុក​ជា​ទីផ្សារប្រេងកំពុង​ទទួលបទពិសោធន៍​មួយចំនួនមានទាំងកើនឡើងនិង​​ធ្លាក់ថ្លៃ​ ប៉ុន្តែដោយសារភាព​វិជ្ជមាននៃប្រសិទ្ធភាព​​របស់អង្គការ OPEC អនុសញ្ញា​ក្រៅពី​ OPEC តម្លៃ​ហាងឆេង​ប្រេងបច្ចុប្បន្ន​គឺនៅតែ​​មាន​កម្រិត​ខ្ពស់ជា​ង​អំឡុងពេល​ដូចគ្នាកាលពីឆ្នាំមុន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា