Loading...

ឡើងមុនដោយសារវត្ថុប្រើប្រាស់ផ្ទាល់ខ្លួន

​ សោម សុភា​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 8:09 am

-ក្រែមការពារកម្តៅថ្ងៃ ៖ ភាគច្រើនតែងតែជាក្រែម ដែលមានសាច់ក្រាស់ រហូតបណ្តាលឱ្យស្ទះ។ ជាពិសេស អ្នកមានស្បែកមុខខ្លាញ់ គួរជ្រើសក្រែមការពារកម្តៅថ្ងៃប្រភេទ​ Oil-free ឬរូបមន្តទឹក។
-មួកការពារសុវត្ថិភាព ៖ កើតពីការកកិតនៃខ្សែរឹតពីបរិវេណថ្ពាល់ រហូតដល់ចុងចង្កា រួមទាំងវត្ថុកខ្វក់ដែលផ្តុំផ្អាប់។ ដូច្នេះគួរសម្អាតមួកការពារសុវត្ថិភាពឱ្យបានញឹកញាប់ ដាក់ហាលក្នុងទីកន្លែងស្រឡះ។
-ជក់ផាត់ថ្ពាល់ ៖ កើតមុនឡើងបានពីការផ្តុំនៃបាក់តេរី និងវត្ថុកខ្វក់ គួរលាងឧបករណ៍ជក់តែងមុខឱ្យញឹកញាប់។
-ទូរស័ព្ទដៃ ៖ ដោយសារការនិយាយទូរស័ព្ទដាក់កៀកនឹងថ្ពាល់ ទើបបណ្តាលឱ្យឆ្លងមេរោគ ឬវត្ថុកខ្វក់ពីទូរស័ព្ទ។
-ស្រោមខ្នើយ ៖ ស្នាមប្រឡាក់ញើស និងក្រែមផ្សេងៗដែលលាបលើស្បែកមុខ ស្នាមកខ្វក់ប្រេងលាបសក់ គួរផ្លាស់ប្តូរស្រោមខ្នើយ ឬសម្អាត ១ សប្តាហ៍ម្តង។
-ដៃ ៖ អ្នកដែលចូលចិត្តយកដៃប៉ះផ្ទៃមុខ ដោយសារដៃប៉ះនេះប៉ះនោះពេញមួយថ្ងៃ អាចបណ្តាលឱ្យឆ្លងមេរោគជាប់ដៃ ហើយឆ្លងទៅស្បែកមុខ៕