Loading...

រឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” បោះទុន១០ម៉ឺនដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 7:34 am

កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ផលិតកម្មជា ឈីម Media បានធ្វើពិធីសែនក្រុងពលីរឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ដែលជាប្រភេទរឿងភាគ មនោសញ្ចេតនា និពន្ធដោយកញ្ញាវ៉ា អារុណ ដឹកនាំដោយលោកខុង វិសាល ហើយរឿងនេះនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ។

លោកជា ឈីម ដែលជាចាងហ្វាងផលិតកម្ម បានអះអាងថា រឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” នេះគ្រោងចំណាយ១០ម៉ឺនដុល្លារ ហើយប្រជុំទៅដោយតារាល្បីៗដែលទីតាំងភាគច្រើន គឺថតនៅខេត្តប៉ៃលិន។

​លោកជា ឈីម រៀបរាប់ថា រឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ជារឿងសម័យមាន៣០ភាគ ដែលចាប់ផ្ដើមថតចាប់ពីក្រោយពេលក្រុងពលីនេះទៅហើយការថតមានរយៈពេល៥ខែ។ នេះជាជំហានទី២ ហើយដែលផលិតកម្មយើងសហការជាមួយប៉ុស្ដិ៍លេខ៥ បន្ទាប់ពីរឿង ”អស្ចារ្យណាស់សំណព្វចិត្តខ្ញុំ”។ រឿងនេះគ្រោងចំណាយ១០ម៉ឺនដុល្លារ ព្រោះយើងហៅថតសុទ្ធតែតារាល្បីៗទាំងអស់ ហើយទីតាំងថតទាំងមូល ភាគច្រើនគឺនៅខេត្តប៉ៃលិន រូមទាំងខេត្តព្រះសីហនុ និងកំពត ផងដែរ។ ការដែលផលិតកម្មយើងសម្រេចចិត្តសហការជាមួយខាងប៉ុស្ដិ៍លេខ៥ ព្រោះខាងប៉ុស្ដិ៍លេខ៥ គាត់ស្គាល់ស្នាដៃយើងពីមុនមកដែរ យើងក៍ធ្វើការជាមួយគ្នាទៀតទៅហើយ ខាងប៉ុស្ដិ៍លេខ៥ គាត់ឲ្យយើងធ្វើ៣រឿងឲ្យគាត់ តែយើងធ្វើបានតែ២រឿងទេ ព្រោះយើងថតចង់យកគុណភាពជាងបរិមាណ។ ការដែលខ្ញុំជ្រើសរើសតួឯក លោកអ៊ុន សិទ្ធា ជាតួប្រុស ធ្វើជាអ្នករត់តាក់ស៊ី ហើយកញ្ញាផាន ផាត់ណា ជាតួស្រី ធ្វើប្រុសនោះ ព្រោះអ្នកនិពន្ធសរសេរមកឃើញថា តួសម្ដែងជាតួបែបពណ៌សម្បុរជាខ្មែរតែម្ដង”។

ក្រៅពីលោកអ៊ុន ​សិទ្ធា​ ជាតួឯកប្រុស នាងផាន ផាត់ណា ជាតួឯកស្រីនោះរឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ក៍មានតារាល្បីៗមួយចំនួនទៀត ចាប់ដៃគ្នាចូលរួមសម្ដែង ដូចជា លោកទេព រិនដារ៉ូ កញ្ញាសូ ដានីតា កញ្ញាព្រីម មន្ថា និងតារាថ្មីៗជាច្រើនដួងផងដែរ៕

លោកទេព រិន្ទដារ៉ូ
ព្រីម មន្ថា