Loading...

ស្ពៃក្ដោប ប្រឆាំងមហារីកក្រពះពោះវៀន

​ dara chan​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០១៧​ | សុខភាព | | 0 | ម៉ោង 1:47 am

-ស្ពៃក្តោប (Brussels sprouts) សម្បូរសារធាតុ ដែលមានប្រយោជន៍ ដូចជា កាកសរសៃ កាល់ស្យូម វីតាមីន C វីតាមីន K ធាតុដែក និងបេតការ៉ូទីន។
-មានវីតាមីន C ខ្ពស់ ជួយបង្កើនប្រព័ន្ធការពាររាងកាយ។
-មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយរារាំងការកើតជំងឺមហារីក ជាពិសេស មហារីកពោះវៀន និងមហារីកក្រពះ។
-ផ្តួចផ្តើមការផលិតខូលឡាចេនក្នុងស្បែក ជួយឱ្យស្បែកស្រស់ថ្លា និង តឹងណែន។
-មានវីតាមីនប្លែកៗ ដែលមានឈ្មោះថា វីតាមីយូ(៤) ជួយផ្សះដំបៅក្នុងក្រពះ បន្ថយអាការឈឺពោះ ដែលមានមូលហេតុពីដំបៅក្នុងក្រពះ និងជួយឱ្យការ បញ្ចោញទឹករំលាយប្រព្រឹត្តទៅតាមធម្មតា។
-មានសារធាតុប្រភេទអ៊ីនដូល (indol) អាចប្រឆាំងជំងឺមហារីក ជាពិសេសមហារីកក្នុងពោះរៀន និងមហារីកក្រពះ។
-ជួយរក្សាតុល្យភាពនៃអ័រម៉ូន Estrogen ក្នុងរាងកាយស្ត្រី ធ្វើឱ្យភាវៈនៃវ័យបន្តពូជរបស់ស្ត្រី ប្រព្រឹត្តទៅបានយ៉ាងបរិបូរណ៍។
-មានប្រយោជន៍សម្រាប់គូស្វាមីភរិយា ដែលត្រូវការកូន។ ដោយសារបន្លែប្រភេទនេះ មានអាស៊ីដហ្វូលីកខ្ពស់ បន្ថយការប្រឈមក្នុងការសម្រាលបុត្រមុនកំណត់ និងបន្ថយអាត្រាប្រឈមកូនកើតមកមិនគ្រប់លក្ខណៈ៕