Loading...

ម្រេចខ្មៅ ជួយផ្តាច់បារី?

​ dara chan​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧​ | សុខភាព | | 0 | ម៉ោង 3:34 am

ការសិក្សាស្រាវជ្រាវដែលចេញផ្សាយក្នុងព្រឹត្តិបត្រ Alternative and Complementary Medicine បង្ហាញថា ប្រេងចម្រាញ់ពីម្រេចខ្មៅ អាចបន្ថយចំណង់បារីនៃមនុស្សដែលប្តេជ្ញាចិត្ត បញ្ឈប់ការជក់បារីបាន។ ដោយសារក្លិនក្តៅឆួលនៃម្រេចខ្មៅ ត្រូវបឺតឆ្លងកាត់បំពង់ខ្យល់ ស្រដៀងនឹងអារម្មណ៍ពេលជក់បារី។ ដូច្នេះ អ្នកដែលចង់ផ្តាច់បារី អាចរកប្រេងចម្រាញ់ពីម្រេចខ្មៅ មកជ្រលក់សំឡី ហើយបឺតស្រូប មិនយូរឡើយអាចផ្តាច់បារីបាន៕