Loading...

នាងឃ្មឹប ចាប់ដៃនាយហុងដា ផ្អើលឆាក CTN (មានវីដេអូ)

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 1:58 am

នៅទីបំផុត នាងរ៉េន សុធារី ហៅនាងឃ្មឹបដែលមានបំណងចង់ចាប់ដៃគូសម្ដែងជាមួយអតីតប្ដី នាយហុងដា វិញនោះ គឺបានសម្រេចដូចបំណង ក្រោយមានការអនុញ្ញាតពីនាងកុយ ដែលជាអ្នកដឹកនាំក្រុមកំប្លែងចាស់វស្សានោះ។ ការចាប់ផ្ដើមសាជាថ្មីរបស់នាងឃ្មឹប នៅឆាកលើកដំបូងនៅ CTN ក្នុងកម្មវិធី ”មន្ដស្នេហ៍សំនៀង” កាលពីថ្ងៃទី២១ ខែឧសភាគឺនាយកុយ បានឲ្យនាងឃ្មឹប លេងជាតួប្រពន្ធសេដ្ឋី ដែលមានប្ដី ជានាយហុងដា ចំណែកនាយកុយ ធ្វើជាអ្នកបម្រើវិញហើយគ្រាន់តែបើកឆាកមកភ្លាម ទស្សនិកជនបានហ៊ោរកញ្ចៀវពេញឆាក CTN តែម្ដង ព្រោះតែនាងឃ្មឹប ដែលកំពុងតែធា្លក់ខ្លួនដុនដានខ្លាំងនោះ ត្រូវនាយកុយ លើកឲ្យធ្វើជាសេដ្ឋីនីភ្លាមតែម្ដង ខណៈដែលនាងហុងដា ដែលមានបញ្ហាវិវាទជាមួយអតីតប្រពន្ធកាលពីពេលថ្មីនេះ ត្រូវបញ្ចប់ការខ្វែងគំនិតគ្នាដែរ ក្រោមការសម្របសម្រួលពីនាយកុយ ទើបពួកគេអាចសម្ដែងជាមួយគ្នាបានជាធម្មតាវិញ។ មហាជនជាច្រើនបានសរសើរពីទឹកចិត្តនាយកុយ នៅពេលនេះដែលពិតជាបានជួយនាងឃ្មឹប ឲ្យមានពន្លឺជីវិតសារជាថ្មីឡើងវិញហើយ។

នាយកុយ នាងឃ្មឹប និងលោកហេង ឡុង

ប៉ុន្តែបើតាមសម្តីនាយកុយ បានបញ្ជាក់ថា លោកនឹងចាប់ផ្តើមបញ្ចូលនាងឃ្មឹប ឱ្យចូលសម្តែងក្នុងក្រុមកំប្លែងរបស់លោក ចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងកម្មវិធី “មន្តស្នេហ៍សំនៀង” របស់ស្ថានីយទូរទស្សន៍ ជទណ ដែលនឹងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១និង៣០នាទីរសៀល បន្ទាប់មកនៅ ថ្ងៃអាទិត្យ វត្តមាននាងឃ្មឹប នឹងត្រូវចូលរួមសម្តែងកំប្លែងនៅក្នុងកម្មវិធី “ប្រជុំតារាតន្ត្រី” របស់ ស្ថានីយទូរស្សន៍បាយ័ន ដែលនឹងផ្សាយផ្ទាល់នៅវេលាម៉ោង១និង៣០នាទីរសៀលដូចគ្នា។ ដោយឡែកចំពោះការសម្តែងក្នុងកម្មវិធីកាត់សក់តាមពិធីមង្គលការ ប្រសិនបើអតិថិជនតម្រូវ គឺលោកនឹងចាត់ចែងបញ្ជូននាងឃ្មឹប ទៅសម្តែងតាមបំណងម្ចាស់ដើមការ។

នាងឃ្មឹប នាយហុងដា និងនាយកុយ សម្តែងរួមគ្នាលើឆាកតន្ត្រី CTN នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នេះ

ចំណែកនាងរ៉េន សុធារី ហៅនាងឃ្មឹប បានសម្តែងនូវទឹកចិត្តត្រេកអរ ព្រមទាំងបានលើកដៃសំពះអរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់នាយកុយ ដែលបានផ្តល់ឱកាសដល់រូប នាងឱ្យបានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈកំប្លែងវិញ ហើយនាងក៏អរគុណដល់មហាជន  ដែលបានលើកទឹកចិត្តនិងគាំទ្រឱ្យនាងវិលចូលសិល្បៈវិញ។ ហើយមូលហេតុដែលនាងចង់មករស់នៅភ្នំពេញ និងប្រឹងក្រោកឈរចូលការងារសិល្បៈវិញនេះ គឺដោយសារតែនាងត្រូវការលុយ ដើម្បីទិញបាយទឹកទៅមើលកូនប្រុសដែលកំពុងជាប់ពន្ធនាគារ។

តាមការបញ្ជាក់របស់នាយកុយ សព្វថ្ងៃ ក្រុមកំប្លែងរបស់លោកមានសមាជិកសរុបចំនួន៩នាក់ រួមមាន នាយកុយ នាយក្រិន នាយកយ នាយហុងដា នាយសានម៉ៅ នាយចេក នាងប្រិមប្រិយ នាងគ្រត និងនាយប្រែន។ ដោយឡែក បើរាប់បញ្ចូលទាំងនាយឃ្មឹប ជាសមាជិកក្រុមថ្មីនេះទៀត ក្រុមកំប្លែងរបស់លោកមានសមាជិកសរុបចំនួន១០រូប៕

សូមអញ្ជើញទស្សនាការ live ពីសកម្មភាព សម្តែងរួមគ្នារវាង លោក ហុងដា និង អ្នកនាង ឃ្មឹប នៅស្ថានីយ៍ទូរទស្សន៍ Ctn ។ នេះជាការសម្តែងលើកទីមួយរវាងពួកគាត់ទាំង២ ក្នុងរយៈកាលដែលពួកគាត់បែកបាក់គ្នា និង ឆ្លងកាត់រឿងចម្រូងចម្រាស់ជាច្រើន សង្ឃឹមថាពួកគាត់និងមានឱកាសសម្តែងរួមគ្នារហូតដើម្បីជាយុទ្ធសាស្ត្របង្រួបបង្រួម។ Please share

Posted by Heng Loong on 20 ឧសភា 2017