Loading...

ពេជ្រ អាវីហ្សា ធ្វើខួបតក់ក្រហល់ តាមបង្គាប់គ្រូចិនសែ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 3:34 am

ខណៈដែលជួបរឿងស៊យផ្ទួនៗ តារាភាពយន្តសិចស៊ីកញ្ញាពេជ្រ អាវីហ្សា ត្រូវបានគ្រូចិនសែបង្គាប់ឲ្យធ្វើខួបកំណើតដើម្បីលើករាសី រំដោះគ្រោះចង្រៃយ៉ាងតក់ក្រហល់ ហើយនាងក៏បានសម្រេចចិត្តធ្វើខួបគម្រប់អាយុ២៧ឆ្នាំ ជាទ្រង់ទ្រាយមធ្យមមួយ នៅរាត្រីថ្ងៃទី១៨ ខែឧសភា នេះ នៅហាងមួយក្បែរផ្សារសុវណ្ណា។

នាពេលចុងក្រោយនេះ កញ្ញាពេជ្រ អាវីហ្សា បានជួបបញ្ហាជាបន្តបន្ទាប់ ដែលក្រោយពេលត្រូវអតីតសង្សារដែលជាប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព ប្រើអំពើហិង្សា កើតរឿងប្ដឹងផ្ដល់នៅតុលាការ រហូតអតីតសង្សាររបស់នាងជាប់គុកនោះ បន្ទាប់មក អាវីហ្សា ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកគេរបួសធ្ងន់ធ្ងរទៀត ដែលបានផ្ដល់សំណងដល់ជនរងគ្រោះអស់ជាច្រើនពាន់ដុល្លារ ហេតុនេះហើយ ទើបគ្រូចិនសែឲ្យនាងត្រូវធ្វើខួបជាដាច់ខាត ដើម្បីកាត់គ្រោះកាចនានា។

 

អាវីហ្សា បានថ្លែងឲ្យដឹងថា បន្ទាប់ពីនាងជួបបញ្ហាបណ្ដាក់គ្នាគ្មានស្រាកស្រាន្ត ថ្មីៗនេះ នាងក៏បានទៅរកគ្រូចិនសែទស្សន៍ទាយមើលពីជោគជាតារាសី បន្ទាប់មក លោកគ្រូចិនសែក៏បង្គាប់ឲ្យនាងធ្វើខួបលាងគ្រោះកាចទាំងឡាយ ហើយនាងក៏បានរៀបចំធ្វើនៅល្ងាចថ្ងៃទី១៨ ខែឧសភា នេះ ទាំងតក់ក្រហល់ តាមបង្គាប់គ្រូចិនសែ។ នាងនិយាយថា ការពិតនាងគ្មានគម្រោងធ្វើខួប ត្រូវអញ្ជើញភ្ញៀវច្រើនអញ្ចឹងទេព្រោះថ្ងៃខួបរបស់នាងចំថ្ងៃទី១៦ ខែឧសភា ហើយនាងក៏បានធ្វើរួចហើយ ដែលបាននាំយកអំណោយទៅចែកក្មេងៗនៅមណ្ឌលកុមារកំព្រារួចហើយ គឺនាងធ្វើតាមគ្រូចិនសែ ហើយសម្រាប់ខួបនៅថ្ងៃនេះ នាងបានអញ្ជើញភ្ញៀវពី៥ទៅ៦តុ ដែលភាគច្រើនជាមិត្តភក្តិក្នុងសិល្បៈដែលជិតស្និទ្ធបំផុត ខណៈដែលនាងរំពឹងថា ពិធីខួបរបស់នាងនឹងជួយលើករាសីនាងឲ្យខ្ពស់ត្រដែតគេចផុតពីគ្រោះកាចទាំងឡាយ៕