Loading...

គួរឲ្យអាសូរណាស់!!! កុមារាម្នាក់ស្លាប់ ចោទគ្លីនិក សុខ ចិត្ត ព្យាបាលកូនទាំងល្ងីល្ងើ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 8:12 am

ក្រោយពីមានព័ត៌មានស្លាប់ម្តាយ រួមទាំងកូននៅក្នុងពោះ នៅមន្ទីរពេទ្យជប៉ុន មិនទាន់ស្ងប់ស្ងាត់ផងនោះ កាលពីម្សិលមិញ នៅក្នុងហ្វេសប៊ុកនារីម្នាក់ ដែលបានដាក់ឈ្មោះ Serey Dary បានបង្ហោះសារជូនដំណឹងមួយ ដែលមានអត្ថន័យដូចខាងក្រោម៖

សេចក្ដីជូនដំណឹង ថ្ងៃមួយ ក្មួយខ្ញុំបានក្ដៅខ្លួនរាគ ថ្ងៃទី១ ឪពុកខំនាំកូនទៅពេទ្យ ឈ្មោះ គ្លីនិក សុខ ចិត្ត ថ្ងៃទី១ កូនគ្រាន់តែឈឺតិចតួចសោះ តែកូននៅលេងហ្គេមបាន ហើយនិយាយជា មួយប៉ា បាននិយាយប្រាប់ប៉ាថា ឈឺពោះ កូននៅដើរបាន ស្រស់បំព្រង ប៉ាក៏បញ្ជាក់ប្រាប់ពេទ្យបន្ថែមពីអាការៈបែបនឹងឯង ពេទ្យចាប់ផ្តើមធ្វើតេស្តឈាម មួយសន្ទុះក្រោយមក ពេទ្យប្រាប់ថា កូនរលាកពោះវៀន ពេទ្យបានដាក់សារ៉ូម ហើយដាក់ថ្នាំសុល ហើយច្រកថ្នាំ៤ម៉ោងម្តង ធ្វើបែបនេះថ្ងៃទី១ កូនងងុយដេក តែនៅតែឈឺពោះ កូនឥតញាំអីសោះ ថ្ងៃទី២ កូនកាន់តែងងុយដេកខ្លាំង លុះដល់ ម៉ោង៤ជិតភ្លឺ ថ្ងៃទី២ ឪពុកភ័យ ឪពុកបារម្ភ សុំគ្រូពេទ្យចេញ តែគ្រូ ពេទ្យនិយាយ នេះជាអារម្មណ៍ឪពុកបែបនេះ តែឪពុកឆ្លើយតបទៅពេទ្យថា បាត គឺខ្ញុំបារម្ភពីកូនមែន ព្រោះថា កូនចាប់ដាក់សារ៉ូម កូនដេករហូត មិនចង់និយាយជាមួយ ប៉ាសោះ លុះដល់ម៉ោង៤ជិតភ្លឺ គ្រូពេទ្យបានលួងកូនឲ្យកូនញាំបបរអស់មួយចាន កូនញាំទាំង ងងុយដេក ពេលញាំបបរហើយ ឪពុកគិតលុយឲ្យពេទ្យ ហើយម៉ោង៥ជិតភ្លឺ បានចេញពីពេទ្យ តែឪពុកយកកូនមកផ្ទះសិន ចាំបងស្រីមកពីផ្សារសិន ចាំទៅពេទ្យគន្ធបុប្ផា។ ពេលនោះ កូនបាត់រាកហើយ តែកូនងងុយដេកខ្លាំងជាងមុនទៀត ឪពុកដេកក្បែរកូនរហូត មើលសភាពកូនរហូត ទាំងឪពុកអត់ងងុយ២យប់មកហើយ លុះដល់ម៉ោង១២ថ្ងៃ ត្រង់ ឪពុកនាំកូនទៅពេទ្យគន្ធបុប្ផា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ពេទ្យ បាន ធ្វើតេស្តឈាម ពេទ្យប្រាប់ថា កូនគ្រុនឈាម តែសំខាន់កូនមានជាតិពុលខ្លាំង រហូតដល់១៨៥០០ ដោយសារតែថ្នាំលើសចំណុះ ពេលនោះ ពេទ្យគន្ធបុប្ផា បានយកចិត្តទុកដាក់ជួយកូនខ្លាំងដែរ ប៉ុន្តែ អនិច្ចារ កូនមានជាតិពុលច្រើនពេក នេះមកពីគ្លីនិក សុខ ចិត្ត ព្យាបាលកូនទាំងភាពល្ងីល្ងើ។ ជាតិពុលនោះ បណ្តាលឲ្យកូនប្រកាច់សន្លប់បាត់ បង់ស្មារតី កូនខូចថ្លើម ហើមខួរក្បាល ស៊ីដល់សួត ស៊ីដល់តំរ៉ងនោម ៣យប់ ៣ថ្ងៃ ឪពុកមើលកូន មិនញាំ មិនដេក ឪពុកចេះតែហៅកូន កុំដេកយូរពេក ក្រោកឡើងកូនមកលេងជា មួយប៉ា លុះដល់ ថ្ងៃទី២៨  ក្រុមគ្រូពេទ្យ ជួយអស់ពីសមត្ថភាព ហើយ ព្រោះ១០០០០នាក់ ទើបតែជួបមួយបែបនេះ នៅម៉ោង៧ កូនក៏ទៅឆ្ងាយពីឪពុករហូត។

សូមអំពាវនាវដល់ក្រសួងសុខាភិបាល ជួយរកយុត្តិធម៌ ឲ្យខ្ញុំផង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋដទៃទៀត ៕

ប្រភពFB : Serey Dary