Loading...

វិធីងាយៗ ជួយរន្ធញើសរួមតូច

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 3:20 am

បើមានផ្ទៃមុខមិនម៉ដ្ឋរលោង ដោយសាររន្ធញើសធំ អាចចាត់ការបាន ដោយខ្លួនឯង ដោយប្រើវត្ថុនៅក្នុងផ្ទះបាយ ដូចជា ៖

-ស្អំដោយដុំទឹកកក ៖ ជាវិធីបង្រួមរន្ធញើស បែបសាមញ្ញ គ្រាន់តែយកដុំទឹកកក មកត្រដុស ស្រាលៗទៅមក តាមរន្ធញើសប្រមាណ១៥-៣០ វិនាទី ដើម្បីជួយឱ្យរន្ធញើសរួមតូចជាងមុន។

-ម្សៅសូដ្យូមប៊ីកាបូណាត (Baking Soda) ៖ មានគុណសម្បត្តិក្នុង ការបង្រួមរន្ធញើស និងប្រឆាំងមិនឱ្យកើតមុន។ ប៉ុន្តែ ចំពោះអ្នកដែលមាន ស្បែកស្តើង ត្រូវប្រយ័ត្នប្រយែងផង ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ស្បែក។

-ម៉ាសក៍មុខដោយយ៉ាអួ ៖ យ៉ាអួរសជាតិធម្មជាតិ មានអាស៊ីដឡាក់ទិក និងប្រូបៃអូទិក មានគុណសម្បត្តិក្នុងការប្រឆាំងមេរោគ បាក់តេរី ដែលធ្វើឱ្យ កើតមុនលើមុខ និងជួយបន្ថយការរីកមាឌរបស់រន្ធញើសបានទៀតផង។ វិធី ងាយៗគឺយកយ៉ាអួរសជាតិធម្មជាតិ មកលាបស្តើងៗលើផ្ទៃមុខទុកចោល ប្រមាណ៥-១០នាទី សឹមលាងសម្អាតចេញដោយទឹកស្អាត។ គួរធ្វើមួយ សប្តាហ៍ម្តង។

-លុបលាងមុខជាប់លាប់ ៖ ប៉ុន្តែមិនមែនលុបមុខញឹកញាប់ពេកទេ គួរ លុបលាងត្រឹម២ដង គឺនៅពេលព្រឹក និងពេលយប់ ដើម្បីជួយលាងជម្រះវត្ថុ កខ្វក់ដែលឋិតនៅក្នុងរន្ធញើសឱ្យស្អាត ដែលជាការជួយបង្រួមរន្ធញើសឱ្យ រួមតូច។

-ទឹកកកនិងទឹកក្រូចឆ្មារ ៖ លាងមុខឱ្យស្អាត រួចយកទឹកកកខ្ចប់ក្រណាត់ ទន់ៗមកត្រដុសលើផ្ទៃមុខ ភាពត្រជាក់ពីទឹកកក នឹងជួយឱ្យរន្ធញើសរួមតូចជា បណ្តោះអាសន្ន។ ផ្តិតឱ្យស្ងួត រួចយកទឹកក្រូចឆ្មារមកលាបឱ្យសព្វលើផ្ទៃមុខ នឹង អាចជួយឱ្យរន្ធញើសរួមតូចបានយ៉ាងងាយ។

-ត្រសក់និងក្រូចឆ្មារ ៖ យកត្រសក់ផ្អរ១ផ្លែ ចិតជាចំណិតរួចកិនឱ្យម៉ដ្ឋ លាយជាមួយទឹកក្រូចឆ្មារ២-៣តំណក់ យកមកលាបលើមុខ ទុកចោល ប្រមាណ១៥-២០នាទី សឹមលាងសម្អាតចេញវិញដោយទឹកស្អាត។ រូបមន្ត ធ្វើពីត្រសក់នេះ មានសារធាតុធ្វើឱ្យត្រជាក់ អាចជួយក្នុងការបង្រួមរន្ធញើស បាន។ ចំណែកក្រូចឆ្មារ អាចបន្ថយអុជខ្មៅ ពណ៌ស្បែកមិនស្មើគ្នា និងជួយឱ្យ កោសិកាស្បែកដែលសឹករេចរឹល ជ្រុះចេញពីស្បែក រំលេចស្បែកថ្មី ដែលស្អាត ផូរផង់ជាង។

-ស៊ុតស ៖ យកស៊ុតសមកលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាបាយ រួចយកមកលាបលើមុខឱ្យសព្វ ទុកឱ្យស្ងួត ហើយសឹមលាងសម្អាតចេញដោយ ទឹកក្តៅឧណ្ហៗ និងយកទឹកត្រជាក់មកលុបលាងមុខម្តងទៀត។ បើប្រតិកម្មនឹង ទឹកក្រូចឆ្មារ ប្រើតែស៊ុតសបានហើយ។

-ចេក ៖ អាចប្រើចេកអំបូង ឬចេកណាំវ៉ា ហាន់ជាចំណិតតូចៗ ដាក់ទឹក ដោះគោនិងទឹកឃ្មុំចូល កិនឱ្យម៉ដ្ឋបញ្ចូលគ្នា រួចយកមកលាបបំពោកលើមុខ និងក ទុកចោលប្រមាណ២៥-៣០នាទី សឹមលាងសម្អាតចេញដោយទឹកក្តៅ ឧណ្ហៗ រួចផ្តិតមុខឱ្យស្ងួតដោយកន្សែងស្អាត នឹងជួយឱ្យស្បែកមុខជ្រះស្អាត ជាងមុន ឯរន្ធញើសក៏រួមតូចជាងមុន។

-ប៉េងប៉ោះ ៖ ហាន់ប៉េងប៉ោះជា២ រួចយកផ្នែកក្នុងមកត្រដុសនឹងផ្ទៃមុខ ហើយទុកចោលប្រមាណ១០-១៥នាទី សឹមលាងសម្អាតចេញដោយទឹកស្អាត។ រូបមន្តនេះ សមស្របចំពោះអ្នកដែលមានស្បែកខ្លាញ់។ ក្រៅពីជួយបង្រួមរន្ធ- ញើស នៅជួយស្តារបំប៉នសភាពស្បែកមុខ ធ្វើឱ្យភ្លឺថ្លាជាងមុនទៀតផង។

-ស្ករស ៖ លាយជាមួយទឹកឃ្មុំនិងប្រេងអូលីវ យកមកលាបលើផ្ទៃមុខ រួចខាត់ស្រាលៗ ពិសេសលើបរិវេណដែលមានរន្ធញើសធំ និងស្បែកខ្លាញ់ ទុកចោលប្រមាណ ៣-៤នាទី សឹមលាងសម្អាតចេញវិញដោយទឹកត្រជាក់ខ្លាំង (ទឹកកក) ព្រោះទឹកឃ្មុំមានគុណសម្បត្តិក្នុងការបន្ថយជាតិខ្លាញ់លើមុខ និងធ្វើ ឱ្យរន្ធញើសរួមតូចបាន ៕