Loading...

ស្រៃ្បយ៍បំបាត់ក្លិនផ្តុសលើសម្លៀកបំពាក់

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 7:17 am

១-អាល់កុល ៖
ប្រសិនក្នុងផ្ទះមានអាល់កុល ត្រូវចាក់ចេញប្រមាណ១ពែង ហើយយកទៅលាយទឹកខ្មេះ១ពែង ថែមប្រេងក្រអូបប្រមាណ១០-២០តំណក់ កូរឱ្យក្លាយជាសាច់តែមួយ ហើយចាក់ចូលដបស៉្ប្រៃយ៍ មុននឹងយកទៅបាញ់លើសម្លៀកបំពាក់។

២-សូដ្យូមប៊ីកាបូណាត ទឹកខ្មេះ និងអាល់កុល ៖
រូបមន្តនេះជួយកម្ចាត់ក្លិនពីធម្មជាតិ ដោយយកសូដ្យូមប៊ីកាបូណាត កន្លះពែង អាល់កុល១ស្លាបព្រាបាយ និងប្រេងក្រអូប៨-១០តំណក់ លាយបញ្ចូលគ្នាឱ្យសព្វ មុននឹងចាក់ចូលដបស៉្ប្រៃយ៍ សម្រាប់បាញ់លើសម្លៀកបំពាក់។

៣-សូដ្យូមប៊ីកាបូណាត និងទឹកក្តៅឧណ្ហៗ ៖
ចំពោះផ្ទះដែលចិញ្ចឹមសត្វ នឹងអស់កង្វល់រឿងក្លិនសត្វចិញ្ចឹមជាប់សម្លៀកបំពាក់។ គ្រាន់តែយកសូដ្យូមប៊ីកាបូណាត១ស្លាបព្រាបាយ លាយទឹកក្តៅឧណ្ហៗ២ពែង កូរឱ្យធាតុផ្សំរលាយ រួចថែមប្រេងក្រអូប ប្រមាណ១០តំណក់ កូរបញ្ចូលគ្នាម្តងទៀត សឹមចាក់ចូលក្នុងដបស៉្ប្រៃយ៍ ដើម្បីទុកបាញ់លើសម្លៀកបំពាក់។

៤-ស្រាវ៉ូដកា ៖
ស្រាវ៉ូដកា (Vodka) អាចយកធ្វើជាស៉្ប្រៃយ៍បំបាត់ក្លិនសម្លៀកបំពាក់បានដូចគ្នា។ គ្រាន់តែចាក់ស្រាវ៉ូដកាកន្លះពែង ចូលទៅក្នុងដបស៉្ប្រៃយ៍ រួចថែមទឹក១ពែងកន្លះ ក្រឡុកបញ្ចូលគ្នាឱ្យសព្វ។ បន្ទាប់មក ថែមប្រេងក្រអូប១០តំណក់ ហើយក្រឡុកបញ្ចូលគ្នាម្តងទៀត សឹមយកទៅប្រើប្រាស់។

៥-ទឹកក្រអូប ៖
រូបមន្តនេះ អាចធ្វើបានដោយខ្លួនឯងគឺ គ្រាន់តែយកទឹកខ្មេះកន្លះ ពែង និងទឹកក្រអូបកន្លះពែង កូរលាយបញ្ចូលគ្នា សឹមចាក់ចូលដបស៉្ប្រៃយ៍យកទៅបាញ់លើសម្លៀកបំពាក់។

៦-សារធាតុចម្រាញ់ពីដើមវិច ហាហ្សេល (Witch Hazel) : 
គ្រាន់តែយកសូដ្យូមប៊ីកាបូណាត១ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ ១ពែង ហើយថែមសារធាតុចម្រាញ់ពីដើម Witch Hazel ១ពែង ថែមប្រេងចម្រាញ់ ពីស្លឹកតែ១០តំណក់ ប្រេងក្រអូប២០តំណក់ និងក្លិនឡាវេនឌ័រ២០តំណក់ កូរបញ្ចូលគ្នា បន្ទាប់មកចាក់ចូលក្នុងដបស៉្ប្រៃយ៍ដើម្បីយកទៅបាញ់លើសម្លៀកបំពាក់។

៧-ម្សៅពោត ៖
រូបមន្តនេះស័ក្តិសមចំពោះអ្នកមិនចូលចិត្តក្លិនទឹកក្រអូប ដោយការយកម្សៅ ពោត១ស្លាបព្រាកាហ្វេ មករំលាយក្នុងទឹកខ្មេះកន្លះពែង អាល់កុលកន្លះពែង និងថែម ប្រេងក្រអូបប្រមាណ២០តំណក់។ ពេលម្សៅពោតរលាយចូលគ្នាហើយ ចាក់ចូលក្នុងដបស៉្ប្រៃយ៍មុននឹងយកទៅប្រើប្រាស់។

៨-ប្រេងចម្រាញ់ពីស្លឹកតែ និងក្រូចឆ្មារ ៖
ប្រសិនមានក្លិនផ្តុសក្នុងស្បែកជើង គ្រាន់តែយកអាល់កុលកន្លះពែង ទឹកកន្លះពែង កូរលាយបញ្ចូលគ្នា ថែមប្រេងចម្រាញ់ពីស្លឹកតែ៤តំណក់ ប្រេងក្រអូបក្លិនក្រូច២តំណក់ កូរលាយបញ្ចូលគ្នា សឹមយកទៅបាញ់លើស្បែកជើងដើម្បីបំបាត់ក្លិនមិនល្អ៕​