Loading...

អាមេរិកគ្រោងបង្ហោះស្ថានីយអវកាសជំនាន់ថ្មីឆ្នាំ២០២០

​ dara chan​​ | ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧​ | វិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 2:01 am

ស្ថានីយអវកាសជំនាន់ថ្មីមួយ ដែលនឹងជួយឱ្យមនុស្សលោកឈានចូលក្នុងចក្រវាល អាចលេចចេញជារូបរាងពិតក្នុងអំឡុង៣ឆ្នាំក្រោយ។ មានឈ្មោះ Deep Space Gateway ស្ថានីយថ្មីនេះនឹងគោចរចន្លោះផែនដី និងព្រះចន្ទ ហើយការបាញ់បង្ហោះគ្រោងធ្វើនាដើមឆ្នាំ២០២០ខាងមុខ ដោយប្រើប្រព័ន្ធបាញ់បង្ហោះ SLS របស់ណាសា។

ប្រតិបត្តិការថាមពលដោយបច្ចេកវិទ្យាថ្មីរបស់ណាសា ស្ថានីយ Deep Space Gateway នឹងជួយគាំពាររាល់ការស្រាវជ្រាវសំខាន់ៗ ក៏ដូចជា ផ្តល់ឱកាសសម្រាប់ដំណើររុករក និងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីអវកាស នាពេលអនាគត ជាពិសេសគឺដំណើរវិលត្រឡប់ទៅភពព្រះចន្ទជាថ្មី និងបេសកកម្មទៅភពផ្កាយព្រះអង្គារជាដើម។ ជាងនេះទៀត វាក៏នឹងអនុញ្ញាតឱ្យយានចម្លងអវកាស ដែលដឹកជញ្ជូនមនុស្សទៅភពផ្កាយ ព្រះអង្គារថ្ពក់ជាប់ធ្វើជាទីសំចតផងដែរ។

លោក Pete McGrath នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Boeing ដែលទទួលបន្ទុកផលិត ថ្លែងថា លទ្ធភាពបញ្ជូនមនុស្សលោក និងយានផ្ទុកទំនិញដំណាលគ្នាតាមប្រព័ន្ធ SLS នឹងអនុញ្ញាតឱ្យយើងផ្គុំបាននូវស្ថានីយថ្មីមួយក្នុងការបាញ់បង្ហោះចំនួន ៤លើកនាដើមឆ្នាំ២០២០ ៕