Loading...

កែបញ្ហាកែងជើងប្រេះ

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 1:48 am

ត្រៀមទឹកក្តៅឧណ្ហៗដាក់ក្នុងផើង ថែមសូដ្យូមប៊ីការបូណាត ១ស្លាបព្រាបាយ និងអំបិល ១ស្លាបព្រាបាយ កូរលាយបញ្ចូលគ្នាឱ្យក្លាយជាសាច់តែមួយ បន្ទាប់មកត្រាំជើងក្នុងទឹកប្រមាណ ១៥នាទី អាចប្រើថ្មខាត់ សរសៃខាត់ស្បែក ឬច្រាសដុសធ្មេញ ដុសខាត់ថ្មមៗត្រង់បរិវេណកែងជើង ដើម្បីឱ្យកោសិកាស្បែកងាប់ជ្រុះចេញ និងជូត ជើងឱ្យស្អាតតាមធម្មតា…។

-ដុសខាត់ ៖

យកប្រេងទារក (Baby Oil) ២ស្លាបព្រាបាយ និង ស្ករស ១ស្លាបព្រាបាយ កូរលាយបញ្ចូលគ្នា បន្ទាប់មកយក មកដុសខាត់បរិវេណកែងជើងប្រេះ ដើម្បីជាការជម្រុះកោសិកាស្បែកងាប់ឱ្យជ្រុះចេញ និងជំរុញឱ្យបង្កើតកោសិកាថ្មី។ ពេលគ្រប់៥នាទី ហើយត្រូវលាងជើងចេញឱ្យបានស្អាត។

-ផ្តល់សំណើម ៖

ត្រៀមទឹកក្តៅ ១កែវ ចាក់ដាក់ក្នុងភាជនៈដែលធន់នឹងកម្តៅបានល្អ ដោយយកម្សៅ និងប្រេងទារក ១ស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹកក្តៅ រហូតដល់រលាយជាសាច់តែមួយ រួចកូរម្តងទៀត និងរង់ចាំឱ្យធាតុផ្សំត្រជាក់ សឹមយកមកលាបលើបរិវេណកែងជើង។ មុនចូលគេង គួរពាក់ ស្រោមជើង ដើម្បីជួយរក្សាសំណើ៕